Connect with us

ព័ត៌មានអន្ដរជាតិ

ក្មេង​បួន​នាក់ក្នុង​ប្រទេស​ណាមីប៊ី​ ​បាត់បង់​ជីវិត​ ដោយសារ​ជាប់​​ក្នុង​ទូទឹកកក​​

បានផុស

នៅ

ប៉ូលីសក្នុងប្រទេសណាមីប៊ីស្ថិត​នៅ​តំបន់​អាហ្វ្រិកខាងត្បូង កំពុងស៊ើបអង្កេត​ករណី​ស្លាប់របស់កុមារ៤នាក់​នៅក្នុងទូទឹក​កក​ចាស់ទទេមួយនៅក្នុងតំបន់ Zambezi ភាគឦសានរបស់ប្រទេស។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBCនៅថ្ងៃទី១៨ខែកញ្ញានេះ។

(រូបភាព៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


កុមារដែល​បាត់បង់ជីវិត​​​មាន​​អាយុចន្លោះពី៣ទៅ៦ឆ្នាំ ត្រូវបានគេរកឃើញនៅក្នុងទូទឹកកកជ្រៅដែលទុកចោលមិនប្រើ នៅក្នុងតំបន់ទីប្រជុំជន Katima Mulilo កាលពីរសៀលថ្ងៃចន្ទ។ ប៉ូលីសជឿថា ក្មេងៗត្រូវបានជាប់ដោយចៃដន្យ ពេលកំពុងលេង ហើយថប់ដង្ហើមស្លាប់​នៅខាងក្នុង ប៉ុន្តែទោះយ៉ាងណាការស៊ើបអង្កេតកំពុងដំណើរការ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសនេះបានឲ្យដឹងថា ក្នុងចំណោមក្មេងទាំងបួននាក់នោះ មាន​ពីរនាក់បានថប់ដង្ហើមស្លាប់នៅក្នុងទូទឹកកក ចំណែកពីរនាក់ទៀតត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យរដ្ឋ Katima Mulilo ដែលនៅជិតនោះ តែត្រូវបានប្រកាសថា ពួកគេ​បានស្លាប់ដូចគ្នានៅពេលបញ្ជូនទៅដល់ពេទ្យ។

មេបញ្ជាការប៉ូលីសប្រចាំតំបន់ Zambezi លោក Andreas Shilelo ដែលត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មាន AFP បានឲ្យដឹងថា៖​«មានទំពក់នៅលើទូទឹកកកដែលអាចបើកបានតែពីខាងក្រៅប៉ុណ្ណោះ ខណៈពួកគេជាប់គាំងប្រហែលមួយម៉ោងកន្លះ ហើយបានថប់ដង្ហើម»។

គួរបញ្ជាក់ថា នេះគឺជាករណីដ៏កម្រកើត​មានដែលមានក្មេងជាប់ក្នុងទូទឹកកក​បណ្ដាលឲ្យស្លាប់ ខណៈករណីនេះមិនច្បាស់ទេថា ហេតុអ្វីបានជាម៉ាស៊ីនបង្កកនេះត្រូវបានទុកចោលនៅខាងក្រៅផ្ទះគ្រួសារមួយដែលរងផលប៉ះពាល់នោះទេ៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៩ វិនាទី មុន

ក្មេង​បួន​នាក់ក្នុង​ប្រទេស​ណាមីប៊ី​ ​បាត់បង់​ជីវិត​ ដោយសារ​ជាប់​​ក្នុង​ទូទឹកកក​​

ព័ត៌មានជាតិ២ នាទី មុន

ទូតខ្មែរនៅអាមេរិក ឱ្យពលរដ្ឋរស់នៅទីនោះ សាមគ្គី រក្សាវប្បធម៌ ប្រពៃណី កសាងសហគមន៍ខ្មែរឱ្យកាន់តែរឹងមាំ

សេដ្ឋកិច្ច២ នាទី មុន

ក្រុមហ៊ុនខ្នាតយក្សជប៉ុន ​បើកការដ្ឋាន សាងសង់រោងចក្រទី២ នៅថ្ងៃសុក្រនេះ

សន្តិសុខសង្គម៩ នាទី មុន

នាយឧត្តមសេនីយ៍ ស ថេត ស្នើឲ្យអ្នកប្រកបរបរ​សេវាដឹកជញ្ជូន ចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន

ព័ត៌មានជាតិ២២ នាទី មុន

សហគមន៍កៅស៊ូ​ចំនួន ៤ ក្នុងខេត្តត្បូងឃ្មុំ ចុះកិច្ចសន្យាទិញ​លក់ជ័រកៅស៊ូបង្កកក្នុងចាន

Sokha Hotels

ព័ត៌មានពេញនិយម