ព័ត៌មានអន្ដរជាតិ
ភាគពាយព្យរុស្ស៊ី ជម្លៀសប្រជាជនជាបន្ទាន់ ដោយសារអ៊ុយក្រែន វាយប្រហារទ្រង់ទ្រាយធំ
តាមការចុះផ្សាយរបស់ RT នៅថ្ងៃពុធទី១៨ខែកញ្ញាឆ្នាំ២០២៤, តំបន់ Tver ភាពពាយព្យប្រទេសរុស្ស៊ី បានចេញបញ្ជាឲ្យជម្លៀសប្រជាជនជាបន្ទាន់ដោយសារតែ អ៊ុយក្រែន បើកការវាយប្រហារដ្រូនទ្រង់ទ្រាយធំ បង្កជាអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅនៅទីនោះ។

នៅទីប្រជុំជន Toropets, បំណែកដ្រូនដែលធ្លាក់ បានបង្កជាអគ្កិភ័យ ប៉ុន្តែលោក Igor Rudenya ជាអភិបាលតំបន់នោះ មិនបញ្ជាក់ឡើយថាតើមានមនុស្សស្លាប់និងរបួសឬអត់។
ទីប្រជុំជន Toropets ស្ថិតនៅចម្ងាយប្រហែល ៣៨០គីឡូម៉ែត្រ ភាគពាយព្យរដ្ឋធានី មូស្គូ និងមានចម្ងាយប្រហែល ៤៧០គីឡូម៉ែត្រ ភាគខាងជើងព្រំដែនជាមួយអ៊ុយក្រែន។
ជុំវិញបញ្ហានេះដែរ ក្រសូងការពារជាតិនៅទីក្រុងមូស្គូ បានចេញរបាយការណ៍ថា អ៊ុយក្រែន បានបញ្ជូនដ្រូន ៥៤គ្រឿងនិងបាញ់មីស៊ីល២គ្រាប់ វាយប្រហារតំបន់រុស្ស៊ីចំនួន៥ ប៉ុន្តែមិនបញ្ចេញតួលេខឡើយថាតើ មានមនុស្សប៉ុន្មាននាក់ត្រូវជម្លៀស ដោយគ្រាន់តែគេឃើញមានរថយន្តក្រុងជាច្រើនគ្រឿង ដឹកប្រជាជនជម្លៀសខ្លួនប៉ុណ្ណោះ។

ក្រៅពីការជម្លៀសមនុស្ស តំបន់ទាំងនេះ ក៏បិទសាលារៀនផងដែរ ហើយមិនដឹងពេលណា ទើបស្ថានការណ៍វិលមករកសភាពដូចធម្មតាវិញឡើយ។
សូមបញ្ជាក់ថា ប៉ុន្មានថ្មីៗនេះ អ៊ុយក្រែន បានបង្កើនការវាយប្រហារយ៉ាងញឹកញាប់ចូលដីរុស្ស៊ី ដោយកំណត់គោលដៅជាចម្បងលើរោងចក្រថាមពល ប៉ុន្តែក៏បាញ់លើតំបន់មានប្រជាជនរស់នៅផងដែរ។
ជាក់ស្តែងកាលពីដើមខែនេះ យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន បានវាយប្រហារអាផាតមិន៣កន្លែងក្នុងទីក្រុង Ramenskoye ជិតរដ្ឋធានីមូស្គូ ដោយសម្លាប់មនុស្សម្នាក់និងបណ្តាលឲ្យរបួស៣នាក់ទៀត៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រុស្ស៊ី ទម្លាក់គ្រាប់បែកនៅទីក្រុង Kharkiv សម្លាប់មនុស្សម្នាក់ និងរបួស៤២នាក់

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត