Connect with us

ព័ត៌មានអន្ដរជាតិ

មនុស្ស៦នាក់ស្លាប់​ក្នុង​ហេតុការណ៍​បាក់ដី​នៅម៉ិកស៊ិក

បានផុស

នៅ

បំណាក់ដីដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងបានសម្លាប់មនុស្ស៦នាក់នៅជិតទីក្រុងម៉ិកស៊ិក ខណៈប្រទេសនានានៅអឺរ៉ុបកណ្ដាលកំពុងទទូលរងនូវគ្រោះទឹកជំនន់។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន​APនៅថ្ងៃទី១៨ខែកញ្ញានេះ។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋាភិបាលម៉ិកស៊ិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បំណាក់ដីកាលពីយប់ថ្ងៃចន្ទនៅ Naucalpan ដែលជាសហគមន៍មួយនៅភាគពាយព្យនៃទីក្រុងម៉ិកស៊ិក បានប៉ះពាល់ដល់ផ្ទះ និងសាលារៀន ខណៈជន​រង​គ្រោះ​មាន​ប្រុស​៤​នាក់ ស្រី​២​នាក់។ ចំណែក​មនុស្ស​៣​នាក់​ទៀត​បាន​រង​របួស​ត្រូវបានបញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​រដ្ឋ ខណៈក្រុម​ជួយ​សង្គ្រោះ និងកងកម្លាំងសន្តិសុខ កំពុងត្រូវបានដាក់ពង្រាយដើម្បីជួយគ្រួសារដែលរងផលប៉ះពាល់។

ជាមួយគ្នានេះ ការស្លាប់នៅ Naucalpan បានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីការរអិលបាក់ដីមួយផ្សេងទៀតបានសម្លាប់មនុស្សប្រាំបួននាក់កាលពីថ្ងៃសៅរ៍នៅ Jilotzingo ភាគខាងលិចទីក្រុងម៉ិកស៊ិកក្នុងរដ្ឋម៉ិកស៊ិក ក្នុងនោះទារកអាយុ​៣ខែម្នាក់ ស្ថិតក្នុងចំណោមជនរងគ្រោះ។ ចំណែកកុមារពីរនាក់អាយុ ១០និង ១២ឆ្នាំនិងស្ត្រីអាយុ ៣៤ ឆ្នាំត្រូវបានជួយសង្គ្រោះ។

ផ្ទះជាច្រើនខ្នងត្រូវបានរងផលប៉ះពាល់ ហើយអាជ្ញាធរជម្លៀសមនុស្សជាង ១០០នាក់ ដោយសារភ័យខ្លាចមានបំណាក់ដីបន្ថែមទៀត។ មន្ថែមពីនេះនៅក្នុងទីក្រុងដូចជា Chalco ក៏មានភ្លៀងធ្លាក់ខ្លាំងផងដែរ ខណៈហេដ្ឋារចនាសម្ព័ន្ធដែលមិនបានត្រួតពិនិត្យបានបណ្តាលឱ្យមានទឹកស្អុយចូលវាយលុកតាមដងផ្លូវ ផ្ទះ និងអាជីវកម្មជាច្រើន។

គួរបញ្ជាក់ថា បំណាក់ដី និងភ្លៀងធ្លាក់ខ្លាំងបាននិងកំពុងវាយលុករដ្ឋម៉ិកស៊ិក ចាប់តាំងពីរដូវវស្សាចាប់ផ្ដើមនៅចុងខែកក្កដា។ ស្របពេលជាមួយគ្នានេះប្រទេសជាច្រើននៅអឺរ៉ុបកណ្ដាលនិងប្រទេសនៅតំបន់អាអឺរ៉ុបកណ្តាលបានជួបប្រទះនឹងទឹកជំនន់យ៉ាងខ្លាំងនៅក្នុងតំបន់ផ្សេងៗ ខណៈប្រទេសនានានៅអាស៊ីអាគ្មេយ៍ដូចជាប្រទេសវៀតណាម ថៃ ឡាវ និងមីយ៉ាន់កំពុងទទួលរងនូវឥទ្ធិពលរបស់ព្យុះដែលបង្កជាទឹកជំនន់ធ្ងន់ធ្ងរនិងសមហ្លាប់មនុស្សរាប់សិបនាក់៕

(រូបភាព៖ AP)
(រូបភាព៖ AP)

អត្ថបទ​៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម