Connect with us

ព័ត៌មានអន្ដរជាតិ

គ្រាន់តែព្យុះ​យ៉ាក់ជី​​​១​ប៉ះពាល់​កុមារ​៦លាននាក់​នៅ​តំបន់​អាស៊ីអាគ្នេយ៍​

បានផុស

នៅ

​គ្រោះ​​មហន្តរាយ​​បង្ក​​ឡើង​ដោយ​​ព្យុះទីហ្វុងយ៉ាក់​ជី​(Yagi) ដែល​​ចាប់ផ្តើម​ចេញ​ដំណើរ​ពី​​ប្រទេសហ្វីលីពីន​កាល​ពីដើម​ខែ​កញ្ញា​ ទៅកាន់​ភាគខាងត្បូង​ចិន រហូត​ដល់​​​ភាគខាងជើង​វៀតណាម ឡាវ ថៃ​ និង​​បន្ត​​មានឥទ្ធិពល​​​​ដល់​ប្រទេស​មីយ៉ាន់ម៉ា កំពុង​​ធ្វើ​ឱ្យ​តំបន់​អាស៊ី​អាគ្នេយ៍​ប្រឈម​ការលំបាកស្មុគស្មាញយ៉ាងខ្លាំង​។

កម្លាំងទឹកហូរ​​នាំ​សាឡង់​បូមខ្សាច់​បុក​ស្អាន​នៅ​វៀតណាម។ fb
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រោះទឹកជំនន់ដ៏ធំ និងការបាក់ដីដែលបង្កឡើងដោយព្យុះទីហ្វុងយ៉ាក់​ជី​បានធ្វើឱ្យកុមារជិត​៦​លាននាក់នៅ​ប្រទេស​ប្រមាណ​ខាងលើ​នៅ​អាស៊ីអាគ្នេយ៍ជួបការលំបាកក្នុងការ​ទទួលបាន​ទឹកស្អាត អាហារ និងទីជម្រក។ នេះបើយោងតាមទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិ (UNICEF)។

​ផល​ប៉ះពាល់​លើ​កុមារ​ មិនទាន់រាប់​បញ្ជូល​ផលប៉ះពាល់​​លើ​ការ​ខូច​ខាត​ហេដ្ឋារចនាសម្ព័ន្ធ​​ផ្លូវថ្នល់ ផ្លូវដែក ​អាកាសយានដ្ឋាន ស្អាន ជាពិសេស​​គឺ​អាជីវកម្ម​​​​គ្រប់​ប្រភេទ និង​ការ​ខូច​ខាត​​​ដំណាំ​កសិកម្ម​គ្រប់ប្រភេទ​​​ក្នុង​អំឡុង​ពេល​ប្រហែល​២សប្តាហ៍​កន្លងមកនេះ​។

ព្យុះដ៏មានឥទ្ធិពលបំផុតដែលវាយលុកក្នុងតំបន់ក្នុងឆ្នាំនេះ​យ៉ាក់​ជី​បានវាយប្រហារប្រទេសហ្វីលីពីនកាលពីដើមខែកញ្ញា មុនពេលបង្កការបំផ្លិចបំផ្លាញនៅទូទាំងប្រទេសវៀតណាម ថៃ ឡាវ និងមីយ៉ាន់ម៉ា ​និង​នៅ​មាន​ប្រទេសចិន​​ភាគខាង​ត្បូង​ផង​ដែរ​​។

សត្ថកិច្ចថៃសែងជនរងគ្រោះ​ស្លាប់​ក្នុង​ខ្យល់​ព្យុះ​។ Khaosod

​ព្យុះ​កំណាច​​តយ៉ាក់​ជី​នេះ​ បាន​មនុស្សជាច្រើន​រយ​នាក់ ក្នុង​នោះ​មាន​ជិត៣០០​នាក់នៅក្នុងប្រទេសវៀតណាម រាប់សិបនាក់នៅក្នុងប្រទេសថៃ ​រាប់​សិបនាក់​នៅ​ប្រទេស​ឡាវ និងយ៉ាងហោចណាស់ ២៣៦​នាក់នៅក្នុងប្រទេសមីយ៉ាន់ម៉ា​ជា​ទី​ដែល​​មនុស្សរាប់លាននាក់នៅទីនោះត្រូវបានផ្លាស់ទីលំនៅដោយសង្រ្គាម​រវាង​របប​យោធា​​និង​​​ក្រុម​តស៊ូ​ប្រដាប់​អាវុធ​​។

យោង​តាមការ​ផ្សាយ​របស់​​​សារព័ត៌មាន​ Al Jazeera ​នៅ​ថ្ងៃពុធ​នេះ លោក June Kunugi នាយកប្រចាំតំបន់​នៃ​អង្គការ​ UNICEF ប្រចាំតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«កុមារ និងគ្រួសារដែលងាយរងគ្រោះបំផុតកំពុងប្រឈមមុខនឹង​ផលវិបាកដ៏សាហាវបំផុតនៃការបំផ្លិចបំផ្លាញដែលបន្សល់ទុកដោយព្យុះទីហ្វុងយ៉ាក់​ជី»​ ។

លោក​បាន​បន្ថែមថា៖​«អាទិភាពជាបន្ទាន់ត្រូវតែស្តារឡើងវិញនូវសេវាសំខាន់ៗដែលកុមារ និងគ្រួសារពឹងផ្អែកយ៉ាងខ្លាំង រួមទាំងទឹកស្អាត ការអប់រំ និងការថែទាំសុខភាព។ ការកើនឡើងនៃព្រឹត្តិការណ៍អាកាសធាតុខ្លាំងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលកាន់តែធ្ងន់ធ្ងរឡើងដោយការប្រែប្រួលអាកាសធាតុ គឺជាការរំលឹកដ៏ក្រៀមក្រំមួយថា នៅពេលដែលគ្រោះមហន្តរាយកើតឡើង កុមារដែលងាយរងគ្រោះតែងតែបង់ថ្លៃខ្ពស់បំផុត»។

ទីភ្នាក់ងារកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិបាននិយាយថា មានតម្រូវការបន្ទាន់​សម្រាប់អាហារ ទឹកស្អាត ថ្នាំពេទ្យ សម្លៀកបំពាក់ និងទីជម្រកសម្រាប់អ្នកដែលរងផលប៉ះពាល់ដោយទឹកជំនន់។

កាល​ពី​ថ្ងៃ​ពុធ សហព័ន្ធ​កាកបាទ​ក្រហម​អន្តរជាតិ (IFRC) បាន​​​អំពាវនាវ​បន្ទាន់​សម្រាប់​ប្រទេស​វៀតណាម និង​មីយ៉ាន់ម៉ា ដែល​មាន​ទឹកប្រាក់​សរុប ៧,៦៩ លាន​ដុល្លារ។

នាយក​រដ្ឋមន្រ្តី​ថៃ ផែថងថាន ស៊ីណាវ៉ាត្រា​ ចុះ​ពិនិត្យ​ស្ថានភាព​ទឹកជំនន់។ Khaosod

លោក Alexander Matheou នាយកប្រចាំតំបន់របស់ IFRC ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«គ្រាន់តែ​ឆ្នាំ​នេះ​ប៉ុណ្ណោះ​ តំបន់អាស៊ីប៉ាស៊ីហ្វិក​បានប្រឈមមុខនឹងគ្រោះមហន្តរាយជាបន្តបន្ទាប់ដែលទាក់ទងនឹងអាកាសធាតុ»។

លោក បន្ថែម​ថា៖​«ការបំផ្លិចបំផ្លាញដែលបង្កឡើងដោយព្យុះទីហ្វុងយ៉ាក់ជី​គឺគ្រាន់តែជាឧទាហរណ៍ចុងក្រោយបង្អស់នៃផលប៉ះពាល់នៃវិបត្តិអាកាសធាតុមកលើមនុស្ស ដែលស្ថិតក្នុងស្ថានភាពងាយរងគ្រោះរួចទៅហើយ។ ចាប់ពីព្យុះទីហ្វុង ទឹកជំនន់ និងរលកកំដៅរហូតដល់គ្រោះរាំងស្ងួត វិបត្តិទាំងនេះបានវាយលុកម្តងមួយៗ ដោយបន្សល់ទុកកន្លែងតិចតួចសម្រាប់ការស្តារឡើងវិញ៕​

ដោយ រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម