Connect with us

ព័ត៌មានអន្ដរជាតិ

ការវាយប្រហារបំផ្ទុះឧបករណ៍ទាក់ទងរលកទី២ ស្លាប់និងរបួសមនុស្សជាង៤០០នាក់ទៀត នៅលីបង់

បានផុស

នៅ

មិនដល់មួយថ្ងៃផងបន្ទាប់ពីការបំផ្ទុះឧបករណ៍ទាក់ទងសម្លាប់មនុស្សចំនួន១២នាក់ និងជិត៣ ០០០នាក់រងរបួសនៅប្រទេសលីបង់ ស្រាប់តែការវាយប្រហារទ្រង់ទ្រាយធំរលកទីពីរ បានឆក់យកជីវិតមនុស្ស២០នាក់ និងរបួសជាង៤៥០នាក់ថែមទៀត។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ BBC នៅថ្ងៃព្រហស្បតិ៍ទី១៩ខែកញ្ញាឆ្នាំ២០២៤, ការបំផ្ទុះឧបករណ៍ទាក់ទងប៉េកឺ (Pager) របស់ក្រុមហេសបូឡា​ បានកើតឡើងនៅតំបន់ជាយក្រុងបេរូតភាគខាងត្បូង, ជ្រលង Bekaa និងភាគខាងត្បូងប្រទេសលីបង់ ដែលជាមូលដ្ឋានរបស់ក្រុមនេះ។

ត្បិតតែក្រុមហេសបូឡា ចង្អុលចំមុខអ៊ីស្រាអែល ថាជាអ្នកនៅពីក្រោយរឿងនេះក៏ពិតមែន ប៉ុន្តែអ៊ីស្រាអែល មិនទាន់និយាយអ្វីទាំងអស់ពាក់ព័ន្ធនឹងរឿងនេះ។

(រូបថត៖ AP)

ជុំវិញបញ្ហានេះដែរ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានបង្ហាញក្តីបារម្ភនិងព្រមានអំពី ហានិភ័យធ្ងន់ធ្ងរនៃការរីករាលដាលជម្លោះ ហើយអំពាវនាវឲ្យភាគីទាំងអស់ត្រូវអត់ធ្មត់ខាំមាត់សង្កត់ចិត្តឲ្យមែនទែន។

ដោយឡែក សហរដ្ឋ​អាមេរិកឯណោះ ​បាន​ចេញ​មុខ​ប្រកាស​ថា ខ្លួន​មិន​បាន​ដឹង​មុន ឬ​ក៏​ជាប់​ពាក់ព័ន្ធ​នឹង​ឧប្បត្តិហេតុ​នេះ​ឡើយ។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller បានប្រាប់អ្នកយកព័ត៌មានថា «ខ្ញុំអាចប្រាប់អ្នកថា សហរដ្ឋអាមេរិកមិនបានចូលរួមនៅក្នុងរឿង​នេះ​ទេ សហរដ្ឋអាមេរិកមិនបានដឹងអំពីឧប្បត្តិហេតុនេះជាមុនឡើយ ហើយពេលនេះ យើងកំពុងប្រមូលព័ត៌មាន»។

(រូបថត៖ បណ្តាញសង្គម)

ស្របពេលជាមួយគ្នានោះដែរ លោក Miller បានបដិសេធធ្វើអត្ថាធិប្បាយលើការសង្ស័យដែរថា ការបំផ្ទុះត្រូវបានធ្វើឡើងដោយអ៊ីស្រាអែល ដែលតែងតែមានការ​ប៉ះ​ទង្គិច​ប្រដាប់​អាវុធ​ជាមួយក្រុមហេសបូឡា បន្ទាប់ពីការវាយប្រហារកាលពីថ្ងៃទី​៧​ខែតុលា លើអ៊ីស្រាអែលដោយសម្ព័ន្ធមិត្តអ៊ីរ៉ង់មួយផ្សេងទៀតគឺក្រុមហាម៉ាស។

ក្រោយហេតុការណ៍ផ្ទុះឧបករណ៍ទាក់ទងនេះ ចលនាប្រដាប់អាវុធសម្ព័ន្ធអ៊ីរ៉ង់ បានប្រកាសសងសឹកអ៊ីស្រាអែល ដោយមិនប្រណីដៃ ហើយពាក់ព័ន្ធការផ្ទុះនេះដែរ អ្នកជំនាញមួយចំនួនលើកឡើងថា ប្រហែលជាមានការ hack ធ្វើឲ្យថ្មឧបករណ៍ទាក់ទងឡើងក្តៅ បណ្តាលឲ្យឧបករណ៍នេះផ្ទុះតែម្តង៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អាមេរិក ប្រកាស​មិន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​បំផ្ទុះ​ឧបករណ៍​ទាក់ទង​ដំណាល​គ្នា​នៅ​ទូទាំង​លីបង់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម