Connect with us

ព័ត៌មានអន្ដរជាតិ

អឺរ៉ុប នៅតែធ្ងន់ធ្ងរដោយទឹកជំនន់ ខណៈមនុស្ស បន្តជម្លៀសមិនឈប់

បានផុស

នៅ

ស្ថានភាពទឹកជំនន់នៅអឺរ៉ុបឯណោះ ក៏មិនទាន់ធូរស្រាលដែរ ខណៈតួលេខមនុស្សស្លាប់ដោយសារគ្រោះធម្មជាតិបានកើនឡើងជាលំដាប់ ហើយក្នុងតំបន់ខ្លះក៏នៅតែជម្លៀសមនុស្សជាបន្តបន្ទាប់ដែរ។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កន្លែងរងគ្រោះធ្ងន់ធ្ងរបំផុតនៅប្រទេសប៉ូឡូញ ដោយក្នុងទីក្រុងប្រវត្តិសាស្រ្ត Wroclaw, ​ពលរដ្ឋត្រូវជម្លៀសជាបន្ទាន់ ដោយសារកម្ពស់ទឹកទន្លេហក់ឡើងខ្លាំង។ ក្រៅពីអ្នកជម្លៀសរួចហើយ, មនុស្សមួយចំនួនទៀត ក៏ត្រូវគេប្រាប់ឲ្យប្រុងប្រៀបខ្លួនជម្លៀសផងដែរ ប្រសិនបើស្ថានការណ៍មិនធូរស្បើយទេនោះ។

ព្រំដែន ឆែក-ប៉ូឡូញ ក៏កំពុងធ្ងន់ធ្ងរ ដោយនៅទីនោះ ភ្លៀងធ្លាក់ខ្លាំងតាំងពីចុងសប្តាហ៍មុនមក បានបង្កទុក្ខវេទនាដល់ប្រជាជន ហើយធ្វើឲ្យទឹកទន្លេហក់ឡើងខ្ពស់ ហូរបំបាក់ស្ពាន កម្ទេចផ្ទះសម្បែង និងបំផ្លាញយានយន្ត។

(រូបថត៖ Getty)

និយាយអំពីមនុស្សស្លាប់ដោយសារទឹកជំនន់, គ្រោះធម្មជាតិនេះបានឆក់យកអាយុជីវិតមនុស្ស២២នាក់នៅអឺរ៉ុប ក្នុងនោះរ៉ូម៉ានី៧នាក់, ប៉ូឡូញ៧នាក់ អូទ្រីស៥នាក់ និងសាធារណរដ្ឋឆែក ៣នាក់។ ក្រៅពីមនុស្សស្លាប់ ពលរដ្ឋឆែករាប់ម៉ឺននាក់ ក៏កំពុងគ្មានអគ្គិសនីប្រើប្រាស់ផងដែរ។

មិនត្រឹមប៉ុណ្ណឹង អភិបាលតំបន់ Moravian-Silesian លោក Josef Belica បានបញ្ជាក់ថា មនុស្សប្រមាណ ១៥ ០០០នាក់ ត្រូវជម្លៀសរួចទៅហើយក្នុងតំបន់នេះ ហើយក្រុមជួយសង្គ្រោះបានប្រើឧទ្ធម្ភាគចក្រ ដើម្បីនាំយកជំនួយទៅកាន់ពលរដ្ឋនៅទីតាំងដែលត្រូវកាត់ផ្តាច់ដោយសារទឹកជំនន់។

(រូបថត៖ AP)

នៅហុងគ្រីឯណោះ, ទីប្រជុំជន Visegrad និង Szentendre បានដាក់ពង្រាយទំនប់ទឹកចល័ត នៅតាមដងទន្លេ Danube ហើយទីក្រុងប៊ុយដាប៉ែស ក៏ត្រៀមខ្លួនដោះស្រាយជាមួយទឹកជំនន់ផងដែរ ព្រោះថាកម្ពស់ទឹកកំពុងហក់ឡើងខ្ពស់នៅទីតាំងមួយចំនួន។

រីឯនៅស្លូវ៉ាគី, រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក Tomas Taraba និយាយថា ទឹកទន្លេ Danube បានឡើងដល់កម្ពស់ជិត១០ម៉ែត្រហើយ ខណៈការ​ខូច​ខាត​ដែល​បង្ក​ឡើង​ដោយ​ទឹក​ជំនន់​នៅ​ទូទាំង​ប្រទេស ​ត្រូវ​ប៉ាន់​ប្រមាណ​ថា​មាន​ចំនួន២០លាន​អឺរ៉ូ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ទឹកជំនន់នៅអឺរ៉ុបកាន់តែធ្ងន់ សម្លាប់មនុស្សកាន់តែច្រើន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

រដ្ឋមន្ត្រីឧស្សាហកម្ម លើកទឹកចិត្តឱ្យអតីតនិស្សិតខ្មែរពីជប៉ុន ដើរតួជាស្ពានសម្រាប់សហគ្រាសធុនតូច និងមធ្យមជប៉ុន នៅកម្ពុជា

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

មីន អ៊ុងលាំង​ ប្រកាស​​​រៀបចំ​បោះឆ្នោត​​ក្នុងខែ​ធ្នូឆ្នាំនេះ ខណៈ​​​​​ក្រុមប្រឆាំង​ថា «នឹងអុកឡុក»

ជីវិតកម្សាន្ដ១៣ នាទីutes មុន

មរណភាព Kim Sae Ron មិនអាចទៅដោយសន្តិភាព ខណៈរឿងចម្រូងចម្រាសនៅតែអូសបន្លាយ

សេចក្ដីជូនដំណឹង១៨ នាទីutes មុន

អ្នកឧកញ៉ា ឃុន សៀ សូមផ្ញើសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះមរណភាព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

បារាំង និយាយ​ថា ចិន​អាច​ដឹកដៃ​រុស្ស៊ី ចូល​តុចរចា​បញ្ចប់​សង្គ្រាម​នៅ​​អ៊ុយក្រែន

ព័ត៌មានជាតិ៥ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ព័ត៌មានជាតិ២៣ ម៉ោង មុន

មន្ទីរសុខាភិបាលភ្នំពេញ ឱ្យម្ចាស់ហ្វេសប៊ុក Mommy Natural លុបវីដេអូ​ដែលថា លេបប្រមាត់ទាកាប៉ាស្រស់ល្អសម្រាប់អ្នកកាត់ប្រមាត់

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

នាយក​រដ្ឋមន្ត្រី​៣រូបក្នុងត្រកូល «ស៊ីណាវ៉ាត្រា»​ មាន​វាសនា​​​ខ្ពស់​រួច​ផុត​ពីការទម្លាក់​អំណាច​ដោយសភា ប៉ុន្តែ​​​២រូប​​​​​ឆ្លងមិនផុត​រដ្ឋប្រហារ​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេសន្តិសុខជាតិប៉ូឡូញ៖ បើរុស្ស៊ីវាយ ខ្លួនអាចទប់ជាប់បានត្រឹម២សប្តាហ៍ប៉ុណ្ណោះ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ហ្សេលេនស្គី ថា ពូទីន នឹងស្លាប់ឆាប់ៗ

Sokha Hotels

ព័ត៌មានពេញនិយម