ព័ត៌មានអន្ដរជាតិ
មេដឹកនាំអ៊ុយក្រែន ប្រាប់ថា «ផែនការជ័យជម្នះ» ធ្វើរួចរាល់ហើយ!
លោកប្រធានាធិបតី Volodymyr Zelenskiy បាននិយាយកាលពីថ្ងៃពុធថា «ផែនការជ័យជម្នះ» របស់លោក ដែលមានបំណងនាំមកនូវសន្តិភាពដល់អ៊ុយក្រែន ជួយឲ្យប្រទេសរឹងមាំ និងជៀសវាង «ជម្លោះជាប់គាំង» ឥឡូវនេះបានបញ្ចប់រួចរាល់ហើយបន្ទាប់ពីការពិគ្រោះយោបល់ជាច្រើនដង។

លោក Zelenskiy បានសន្យាកាលពីខែមុនថានឹងបង្ហាញផែនការនេះទៅកាន់ប្រធានាធិបតីអាមេរិក លោក Joe Biden នៅពេលដែលលោកទៅចូលរួមសម័យប្រជុំក្រុមប្រឹក្សាសន្តិសុខ និងមហាសន្និបាតអង្គការសហប្រជាជាតិ នាសប្ដាហ៍ក្រោយ។
មេដឹកនាំអ៊ុយក្រែន បានរៀបរាប់ថា៖ «ថ្ងៃនេះ អាចនិយាយបានថា ផែនការជ័យជម្នះរបស់យើងត្រូវបានរៀបចំទាំងស្រុង។ ចំណុចទាំងអស់ លក្ខខណ្ឌសំខាន់ទាំងអស់ និងការបន្ថែមលម្អិតចាំបាច់ទាំងអស់នៃផែនការត្រូវបានកំណត់រួចរាល់។ អ្វីដែលសំខាន់បំផុតគឺការប្តេជ្ញាចិត្តក្នុងការអនុវត្តវា»។
លោក Zelenskiy ធ្លាប់បានប្រើគោលការណ៍មូលដ្ឋានសម្រាប់ការចរចាអំពីផែនការសន្តិភាពដែលលោកបានបង្ហាញនៅចុងឆ្នាំ២០២២ ដោយអំពាវនាវឲ្យមានការដកកងទ័ពរុស្ស៊ី ការស្ដារឡើងវិញនូវព្រំដែនសម័យក្រោយសូវៀតរបស់អ៊ុយក្រែន និងវិធីនាំយករុស្ស៊ីទៅកាត់ទោសសម្រាប់ការឈ្លានពានរបស់ខ្លួន។
ផែនការនេះគឺជាចំណុចស្នូលនៃ «កិច្ចប្រជុំកំពូលសន្តិភាព» ដែលរៀបចំនៅប្រទេសស្វីសកាលខែមិថុនាកន្លងទៅ ដោយបណ្ដាប្រទេសដែលបានចូលរួមសន្យាថានឹងរៀបចំកិច្ចប្រជុំកំពូលលើកទីពីរនៅចុងឆ្នាំ២០២៤។ កាលណោះរុស្ស៊ីមិនត្រូវបានអញ្ជើញឲ្យចូលរួមក្នុងកិច្ចប្រជុំកំពូលខែមិថុនាទេ ហើយបានចាត់ទុកវាថាគ្មានផលប្រយោជន៍នោះឡើយ បើទោះជាអ៊ុយក្រែន និងសម្ព័ន្ធមិត្ត បានប្រកាសថា ទីក្រុងមូស្គូអាចចូលរួមនៅក្នុងកិច្ចប្រជុំថ្មីក៏ដោយ។
រុស្ស៊ីធ្លាប់បាននិយាយម្តងហើយម្តងទៀតថា ខ្លួនមានឆន្ទៈក្នុងការចរចា។ ប៉ុន្តែឥលូវនេះ រុស្ស៊ីបានបដិសេធការពិភាក្សាទៅវិញ ខណៈដែលកងកម្លាំងអ៊ុយក្រែនបានវាយចូលដល់ទឹកដីរបស់ខ្លួននៅក្នុងតំបន់ Kursk កាលពីខែសីហា៕
ដោយ៖ ឈាង

-
សន្តិសុខសង្គម១ សប្តាហ៍ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់