ព័ត៌មានអន្ដរជាតិ
ព័រទុយហ្គាល់ប្រកាសអាសន្ន ខណៈភ្លើងឆេះព្រៃកំពុងឆេះយ៉ាងសន្ធោសន្ធៅ
ភ្លើងឆេះព្រៃជាង ១០០ បានអូសបន្លាយនិងមានកម្រិតធ្ងន់ធ្ងរនៅភាគខាងជើងប្រទេសព័រទុយហ្គាល់កាលពីថ្ងៃពុធ សម្លាប់មនុស្សចំនួន ៧ នាក់ចាប់តាំងពីមានភ្លើងឆេះព្រៃដ៏អាក្រក់បំផុតក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាននៅថ្ងៃទី១៩ខែកញ្ញានេះ។

ភ្លើងឆេះព្រៃនេះបានធ្វើឲ្យនាយករដ្ឋមន្ត្រីព័រទុយហ្គាល់ លោក Luís Montenegro ប្រកាសពីស្ថានភាពគ្រោះមហន្តរាយសម្រាប់តំបន់ដែលរងគ្រោះខ្លាំងបំផុតកាលពីល្ងាចថ្ងៃអង្គារ ដោយអំពាវនាវឱ្យមានជំនួយពីអ្នកពន្លត់អគ្គីភ័យ និងមន្ត្រីរាជការបន្ថែមទៀត ខណៈប្រទេសផ្សេងៗជិតខាងក៏បានព្យាយាមជួយក្នុងប្រតិបត្តិការណ៍ពន្លត់ផងដែរ។
លោកក៏បានអំពាវនាវឱ្យប៉ូលិសស៊ើបអង្កេត បង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេឡើងវិញ ដើម្បីស្វែងរកអ្នកដែលបានបង្កឲ្យមានភ្លើងឆេះនេះ និងសន្យាជួយដល់អ្នកដែលបានបាត់បង់ផ្ទះសម្បែង ឬត្រូវបានជម្លៀសចេញ។ បើយោងតាមសេវាផ្កាយរណប Copernicus របស់អឺរ៉ុបបានឲ្យដឹងថា ផ្ទៃដីជាង១៥០០០ហិកតា ត្រូវបានឆាបឆេះ ខណៈតំបន់មួយដែលមានមនុស្ស ២១០០០០នាក់ត្រូវបានប្រឈមនឹងហានិភ័យខ្ពស់នៃអគ្គិភ័យ។
ជាមួយគ្នានេះយោធារបស់ប្រទេសអេស្ប៉ាញបានបញ្ជូនទាហាន២៤០នាក់ និងរថយន្តមួយចំនួនពីកងវរសេនាតូចដែលមានឯកទេសក្នុងការប្រយុទ្ធប្រឆាំងនឹងភ្លើងដើម្បីធ្វើការឆ្លើយតបបន្ទាន់ទៅជួយព័រទុយហ្គាល់។ លើសពីនេះក៏មានយន្តហោះទម្លាក់ទឹកចំនួន៤គ្រឿងមកពីប្រទេសបារាំង២គ្រឿងមកពីប្រទេសអេស្ប៉ាញ និង២គ្រឿងមកពីប្រទេសអ៊ីតាលី ត្រូវបានដាក់ពង្រាយ បន្ទាប់ពីបានឆ្លើយតបនឹងការអំពាវនាវដើម្បីជួយសមាជិកសហភាពអឺរ៉ុបរបស់ពួកគេ។
ចំណែកប្រទេសម៉ារ៉ុក ក៏បានឆ្លើយតបនឹងសំណើរបស់ព័រទុយហ្គាល់ជាមួយនឹងយន្តហោះទម្លាក់ទឹក២គ្រឿងដែលបានមកដល់កាលពីថ្ងៃពុធ។

ផ្សែងពណ៌ប្រផេះក្រាស់ និងក្លិនឈើឆេះបានឈានដល់ចម្ងាយ ៨៥ គីឡូម៉ែត្រឆ្លងព្រំដែនចូលទៅភាគពាយ័ព្យប្រទេសអេស្ប៉ាញ។ ពាក់ព័ន្ធបញ្ហានេះប៉ូលិសជាតិព័រទុយហ្គាល់បានចាប់ខ្លួនបុរសចំនួន ៧នាក់ដែលសង្ស័យថាបានបង្កឲ្យមានភ្លើងឆេះព្រៃក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ខណៈអាជ្ញាធរបានហាមឃាត់ការប្រើប្រាស់ឧបករណ៍កសិកម្មធុនធ្ងន់ ដើម្បីកាត់បន្ថយហានិភ័យនៃការឆេះដោយអចេតនា។
ក្នុងចំណោមតំបន់ដែលរងគ្រោះខ្លាំងជាងគេគឺស្រុក Aveiro ភាគខាងត្បូងនៃទីក្រុង Porto ប៉ុន្តែភ្លើងធំៗជាច្រើនក៏កំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅនៅក្នុងតំបន់ព្រៃឈើផ្សេងទៀតផងដែរ។ អាជ្ញាធរមិនទាន់បានបញ្ចេញតួលេខនៃការខូចខាតទ្រព្យសម្បត្តិ ឬចំនួនអ្នកជម្លៀសចេញនៅឡើយទេ ប៉ុន្តែទូរទស្សន៍រដ្ឋព័រទុយហ្គាល់ RTP បានបង្ហាញផ្ទះដែលឆេះនៅក្នុងភូមិជនបទ និងអ្នកស្រុកដែលកំពុងព្យាយាមពន្លត់អណ្តាតភ្លើងជាមួយនឹងធុងទឹក និង ទុយោ។

នៅក្នុងប្រតិបត្តិការពន្លត់ អ្នកពន្លត់អគ្គីភ័យបីនាក់បានស្លាប់នៅក្នុងរថយន្តរបស់ពួកគេកាលពីថ្ងៃអង្គារ ម្នាក់ទៀតបានស្លាប់ដោយសារជំងឺ ខណៈពេលដែលកំពុងបំពេញកាតព្វកិច្ច រួមទាំងជនស៊ីវិលបីនាក់ក៏បានស្លាប់ផងដែរដែរ ហើយមនុស្ស១០ នាក់បានរងរបួសធ្ងន់ធ្ងរ និង ៤៩ នាក់ផ្សេងទៀតរងរបួសស្រាល។
គួរបញ្ជាក់ថាប្រទេសព័រទុយហ្គាល់ត្រូវបានបំផ្លិចបំផ្លាញដោយភ្លើងឆេះដ៏ធំក្នុងឆ្នាំ ២០១៧ ដែលបានសម្លាប់មនុស្សជាង ១២០ នាក់ ខណៈអ្នកជំនាញបានភ្ជាប់ភ្លើងឆេះព្រៃទាំងនេះទៅនឹងការប្រែប្រួលអាកាសធាតុ ដែលកំពុងបង្កជាបញ្ហាដល់បណ្ដាប្រទេសនានាជុំវិញពិភពលោក៕

អត្ថបទ៖ ប៊ុន សុភាព

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ