Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ដាក់​ទណ្ឌកម្ម​ក្រុមហ៊ុន​អាមេរិក​ចំនួន​៩ ដែល​លក់​អាវុធ​ឲ្យ​តៃវ៉ាន់

បានផុស

នៅ

ក្រសួង​ការបរទេស​ចិន បាន​ប្រកាស​កាល​ពី​ថ្ងៃ​ពុធ​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​សម្រេច​ដាក់​ទណ្ឌកម្ម​លើ​​ក្រុមហ៊ុន​អាមេរិក​ចំនួន​៩ ជុំវិញ​រឿង​​ជួញដូរ​សម្ភារៈ​យោធា​ទៅ​​​កាន់​កោះ​តៃវ៉ាន់។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វិធានការ​នេះ ធ្វើ​ឡើង​ខណៈ​ដែល​ចិន​បន្ត​​ដាក់​សម្ពាធ​លើ​តៃវ៉ាន់ និង​ទាមទារ​ឲ្យ​សហរដ្ឋ​អាមេរិក​បញ្ឈប់​ការ​គាំទ្រ​ការ​ប្រកាស​​​​ឯករាជ្យ​ភាព​របស់​ដែន​កោះ​មួយ​នេះ។ ក្រសួង​ការបរទេស​ចិន បាន​និយាយ​ថា ក្រុង​ប៉េកាំង​បាន​បង្កក​ទ្រព្យ​សម្បត្តិ​ក្រុមហ៊ុន​អាមេរិក​ទាំង​៩​ដែល​មាន​មូលដ្ឋាន​នៅ​លើ​​ទឹក​ដី​របស់​ខ្លួន ហើយ​បាន​ហាម​ឃាត់​នូវ​រាល់​ប្រតិបត្តិការ​ទាំង​អស់​របស់​ក្រុមហ៊ុន​ទាំង​នោះ​​ជាមួយ​​ប្រជាជន ឬ​ក្រុមហ៊ុន​ផ្សេងៗ​​ដែល​​មាន​ទីតាំង​នៅ​​ក្នុង​ប្រទេស​ចិន។ ការ​ដាក់​ទណ្ឌកម្ម​នេះ ត្រូវ​បានអនុវត្ត​​ភ្លាមៗ​បន្ទាប់​ពី​ការ​ប្រកាស។

លោក Lin Jian អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស បាន​រៀបរាប់​ថា ការ​លក់​អាវុធ​របស់​អាមេរិក​ឲ្យ​ទៅ​តៃវ៉ាន់ បាន​បំពាន​យ៉ាង​ធ្ងន់​ធ្ងរ​លើ​គោលការណ៍​ចិន​តែ​មួយ ហើយ​រំលោភលើអធិបតេយ្យភាព និងផលប្រយោជន៍សន្តិសុខរបស់ចិន និងធ្វើឲ្យខូច​ដល់​ទំនាក់ទំនងចិន-អាមេរិក។

លោក Lin បាននិយាយ​ទៀត​ថា ទីក្រុងប៉េកាំងកំពុងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងក្រុមហ៊ុន​អាមេរិក​ទាំង​នោះ។ បន្ថែម​ពី​នេះ លោក Lin បានទាមទារ​ឲ្យ​សហរដ្ឋអាមេរិក​ «ឈប់ប្រកាន់យក និងគាំទ្រឯករាជ្យភាពតៃវ៉ាន់ ហើយឈប់ធ្វើឲ្យខូចសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់»។

ក្រុមហ៊ុនដែលរង​ទណ្ឌកម្ម​ចិន មាន​ដូចជា Sierra Nevada Corporation, Stick Rudder Enterprises, Cubic Corporation, S3 Aerospace, TCOM Ltd Partnership, TextOre, Planate Management Group, ACT1 Federal និង Exovera ។

សូម​រំឭក​ថា កាល​ពី​ថ្ងៃ​ចន្ទ ក្រសួង​ការ​បរទេស​អាមេរិក​បាន​អនុម័ត​ការ​លក់​គ្រឿង​បន្លាស់​​យោធា​ឲ្យ​ទៅ​​តៃវ៉ាន់​ដែល​មាន​តម្លៃ​ប្រហែល ២២៨លាន​ដុល្លារ។ ក្រសួងការពារជាតិរបស់តៃវ៉ាន់ បានប្រកាស​ថា ការ​លក់​សម្ភារៈ​យោធា​​ដែលនឹងជួយ​រក្សា «ការត្រៀមខ្លួនប្រយុទ្ធ» នឹង «មានប្រសិទ្ធភាព» ក្នុងរយៈពេលមួយខែ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម