Connect with us

ព័ត៌មានអន្ដរជាតិ

ស្រ្តី​ថៃ​ម្នាក់​​ត្រូវ​ពស់​ថ្លាន់ចឹក​និង​រឹត​ជិត​ស្លាប់ ពេល​កំពុង​ឈ​រលាង​ចាន​ពេល​ព្រលប់​

បានផុស

នៅ

ស្ត្រី​ចំណាស់​វ័យ៦៤ឆ្នាំម្នាក់ត្រូវបានពស់ថ្លាន់ប្រវែង៤ម៉ែត្រ រួត​រឹត​ខ្លួន​​​ប្រហែល​២​ម៉ោង​​ស្ទើរ​​បាត់បង់​ជីវិត​​ ប៉ុន្តែ​សំណាង​​​ដែល​សំឡេង​ស្រែក​របស់​គាត់​ត្រូវ​បាន​អ្នក​ជិតខាងឮ និង​ប្រាប់​ដំណឹង​ដល់​ប៉ូលិស​ទាន់​ពេល​​​ដើម្បី​មក​ត្រួតពិនិត្យ​និង​ជួយសង្គ្រោះ​។ យោង​សារព័ត៌មាន​ថៃ Khaosod English​​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​​ដ៏​​ចំឡែក​នេះ​​ កើតឡើង​នៅស្រុក Phra Samut Chedi ខេត្ត Samut Prakarn នៅវេលាម៉ោង១០យប់ថ្ងៃអង្គារ នៅពេលដែលអ្នកជិតខាងបានឮសំឡេងហៅនាងឲ្យជួយ ហើយប៉ូលីស ក៏ដូចជាអ្នកជួយសង្គ្រោះបានមកដល់។ ពួកគេ​ត្រូវ​ទម្លុះ​ទ្វារ​ផ្ទះ​របស់​លោកស្រី អារ៉ុម (Arom) ជា​អ្នក​មើលការខុសត្រូវ​ក្នុង​មន្ទីរពេទ្យ ហើយ​បាន​ប្រទះ​ឃើញ​នាង​ត្រូវ​ពស់​ចឹក រហូត​ដល់​លែង​មាន​ថាមពលឬ​សំឡេង។

សេចក្តីរាយការណ៍ខ្លី​​របស់​​សារព័ត៌មាន​ថៃ​ Khaosod បាន​​ឱ្យដឹង​ថា ក្រោយ​ការ​ជួយសង្គ្រោះ​​និង​មាន​ស្មារតី​គ្រប់គ្រាន់​វិញ ស្រ្តី​រងគ្រោះ​បានប្រាប់ប៉ូលីសថា នាងកំពុងលាងចាននៅម៉ោងប្រហែល៨យប់ ស្រាប់តែ​ត្រូវពស់ចឹកពីខាងក្រោយត្រង់​ភ្លៅខាងស្តាំ ហើយ​ពស់​ថ្លាន់​នោះ​​រឹត​ភ្លាមៗ។

នាងបានបន្តអំពាវនាវរកជំនួយ​ដោយ​ការ​ស្រែក​​​រយៈពេល​ជិតពីរម៉ោង ដោយ​គ្មាន​អ្នក​ណា​ឮសំឡេង​​ស្រែក​ឱ្យ​ជួយ​នោះទេ​ មុនពេលអ្នកជិតខាងបានឮនាង។ ពស់​ថ្លាន់​នោះ​​អាច​នាំ​​យក​​ស្រ្តី​ចំណាស់​នោះ​​ទៅ​ក្នុង​វាលភក់​នៅ​ខាងក្រោយ​ផ្ទះ បើសិន​ជួយសង្គ្រោះ​មិនទាន់​ពេល។ ទោះ​បីយ៉ាងណាស្ត្រីរងគ្រោះ​​ត្រូវ​បាន​បញ្ជូន​ទៅ​​កាន់​មន្ទីរពេទ្យភ្លាម​ៗ​ដែល​នៅ​ក្បែរ​នោះ៕

ដោយ រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​ប្រជាជន​កោះGreenland រៀបចំ​បោះឆ្នោត​ ក្រោម​ការតាមដាន​របស់​ពិភពលោក

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

Duterte ត្រូវរាយការណ៍ថា បាន​ចាប់​បញ្ជូន​ទៅ​តុលាការ​ឡាអេ ខណៈប្រជាជន​ក្នុង​ប្រទេស​ផ្តើម​តវ៉ា​ទ្រង់ទ្រាយធំ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន​និង​អាមេរិក​កំពុងចរចា​​និង​អះអាងថា មានការរីកចម្រើន​ទៅមុខ​​

សន្តិសុខសង្គម១០ ម៉ោង មុន

ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់ កប់​ក្រោម​ដើម​ត្នោត ក្នុង​ដី​វាលស្រែ

ព័ត៌មានជាតិ១០ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌ​ឫស្សីកែវ នឹង​ចាត់​វិធានការ​រដ្ឋបាល​ បើ​ម្ចាស់​អាជីវកម្ម​ដាយ​ត្រី​ខុសច្បាប់​មិនរុះ​រើ​ និងសហការ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ 

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អតីត​ប្រធានាធិបតី​ហ្វីលីពីន លោក Duterte ត្រូវ​​បាន​ចាប់​ខ្លួន ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ

ព័ត៌មានជាតិ១៣ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថានខកចិត្ត ព្រោះចាប់បានរោងចក្របង្ហូរទឹកកខ្វក់ចូលស្ទឹង តែមន្ត្រីធ្វើការយឺតរហូតខូចការណ៍ធំ

Sokha Hotels

ព័ត៌មានពេញនិយម