Connect with us

ព័ត៌មានអន្ដរជាតិ

ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet 

បានផុស

នៅ

ទំព័រ Facebook របស់សារព័ត៌មាន Laotian Times បានបង្ហោះសេចក្តីជូនដំណឹងមួយដែលប្រកាសអំពីការបើកទ្វារទំនប់ Xe Lanong ហើយក៏ព្រមានឲ្យប្រជាពលរដ្ឋត្រៀមខ្លួននិងប្រុងប្រយ័ត្នផងដែរ។

(រូបថត៖ FB)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងថាមពលនិងរ៉ែឡាវនេះ បានឲ្យដឹងថា ទំនប់វារីអគ្គិសនី Xe Lanong 1 នៅខេត្ត Savannakhet នឹងបើកទ្វាររំដោះទឹកនៅថ្ងៃព្រហស្បតិ៍ទី១៩ខែកញ្ញា ដោយសារតែមិនអាចទប់ទល់ទៀតបាន ខណៈព្យុះថ្មីក៏ចូលមកដល់ ហើយបណ្តាលឲ្យមានភ្លៀងធ្លាក់រឹតខ្លាំងថែមទៀត។

ទន្ទឹមនោះ ក្រសួងបានណែនាំឲ្យប្រជាពលរដ្ឋតាមដានព័ត៌មាន និងសេចក្តីជូនដំណឹង ហើយសហការជាមួយអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយក្នុងតំបន់ ដើម្បីធានាសុវត្ថិភាព។

សូមបញ្ជាក់ថា ទំនប់តម្លៃ១៥០លានដុល្លារអាមេរិកមួយនេះ ស្ថិតនៅភាគខាងត្បូងប្រទេសឡាវ ហើយផលិតអគ្គិសនីបាន៧០មេហ្គាវ៉ាត់ សម្រាប់ការប្រើប្រាស់ក្នុងតំបន់។ 

(រូបថត៖ Teuan Vlp)

ស្របពេលជាមួយសេចក្តីប្រកាសបើកទ្វារទំនប់នេះ នាយកដ្ឋានឧតុនិយមនិងជលសាស្ត្រឡាវ​ ក៏បានចេញការព្រមានអំពីព្យុះត្រូពិក ដែលនឹងមកវាយប្រហារខេត្ត Khammuan និង Savannakhet នៅថ្ងៃទី ២០-២១ ខែកញ្ញានេះផងដែរ។

អាជ្ញាធរឡាវ បានជូនដំណឹងឲ្យប្រជាពលរដ្ឋរស់នៅក្នុងខេត្តទាំងពីរ ត្រូវត្រៀមលក្ខណៈនិងប្រុងប្រៀបទប់ទល់ជាមួយព្យុះ ហើយត្រូវបានតាមដានព័ត៌មានឲ្យជាប់លាប់។

មិនត្រឹមប៉ុណ្ណឹង ឡាវក៏អំពាវនាវឲ្យប្រជាជន ត្រូវត្រៀមខ្លួនជម្លៀសផងដែរ ប្រសិនបើមានករណីបន្ទាន់ណាមួយកើតឡើង ព្រោះថា អ្វីៗមិនអាចដឹងមុនឡើយ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ខេត្តចំនួន២របស់ឡាវ ក៏នឹងត្រូវព្យុះវាយប្រហារដែរ ចុងសប្តាហ៍នេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម៣ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ៦ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៨ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម