ព័ត៌មានអន្ដរជាតិ
អាមេរិក បន្តទុកប្រព័ន្ធមីស៊ីលនៅហ្វីលីពីន ខណៈភាពតានតឹងជាមួយចិនកើនឡើង
សហរដ្ឋអាមេរិក មិនមានគម្រោងភ្លាមៗនោះទេ ដើម្បីយកប្រព័ន្ធមីស៊ីលរយៈចម្ងាយមធ្យមដែលដាក់ពង្រាយនៅហ្វីលីពីនត្រឡប់ទៅទឹកដីរបស់ខ្លួនវិញ បើទោះជាមានការទាមទារពីប្រទេសចិនក៏ដោយ។ ផ្ទុយទៅវិញ អាមេរិកកំពុងសាកល្បងចង់ពីសមត្ថភាពនៃប្រព័ន្ធមីស៊ីលទាំងនោះនៅក្នុងតំបន់ជម្លោះ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី១៩ខែកញ្ញា។
ប្រព័ន្ធបាញ់មីស៊ីល Typhon ដែលអាចបំពាក់ប្រភេទមីស៊ីលគ្រូសហើយមានសមត្ថភាពវាយប្រហារគោលដៅរបស់ចិន ត្រូវបានអាមេរិកដាក់ពង្រាយនៅក្នុងប្រទេសហ្វីលីពីន សម្រាប់សមយុទ្ធរួមគ្នាកាលពីប៉ុន្មានខែមុន ហើយត្រូវបានរក្សាទុកនៅទីនោះមកទល់នឹងពេលនេះ។
ហ្វីលីពីន ដែលជាប្រទេសជិតខាងរបស់តៃវ៉ាន់ គឺជាផ្នែកមួយដ៏សំខាន់នៃយុទ្ធសាស្ត្ររបស់អាមេរិកនៅតំបន់អាស៊ី ហើយនឹងក្លាយជាចំណុចសំខាន់ដែលមិនអាចខ្វះបានសម្រាប់យោធាក្នុងការជួយក្រុងតៃប៉ិក្នុងករណីមានការវាយប្រហារពីចិន។
ចិន និងរុស្ស៊ីបានថ្កោលទោសចំពោះការដាក់ពង្រាយប្រព័ន្ធមីស៊ីលប្រភេទនេះជាលើកដំបូងទៅកាន់ឥណ្ឌូប៉ាស៊ីហ្វិក ហើយបានចោទប្រកាន់ក្រុងវ៉ាស៊ីនតោនថាបានបញ្ឆេះការប្រកួតប្រជែងសព្វាវុធ។
ការដាក់ពង្រាយនេះ បានធ្វើឡើងនៅពេលដែលចិន និងហ្វីលីពីនបានប៉ះទង្គិចគ្នានៅលើផ្នែកខ្លះនៃតំបន់ជម្លោះក្នុងសមុទ្រចិនខាងត្បូង។ នារយៈពេលប៉ុន្មានខែថ្មីៗនេះមានការប្រឈមមុខគ្នាតាមសមុទ្រ និងផ្លូវអាកាសជាបន្តបន្ទាប់នៅក្នុងផ្លូវទឹកយុទ្ធសាស្ត្ររវាងប្រទេសទាំង២។
មន្ត្រីហ្វីលីពីន បាននិយាយថា កងកម្លាំងហ្វីលីពីន និងអាមេរិកបានបន្តការហ្វឹកហាត់ជាមួយប្រព័ន្ធមីស៊ីល ដែលស្ថិតនៅភាគខាងជើងកោះ Luzon នៅទល់មុខសមុទ្រចិនខាងត្បូង និងនៅជិតច្រកសមុទ្រតៃវ៉ាន់។ ហ្វីលីពីន បានបន្តថា សមយុទ្ធចុងក្រោយនេះនឹងត្រៀមបញ្ចប់នៅចុងខែកញ្ញា ហើយការសម្រេចចិត្តដកយកប្រព័ន្ធមីស៊ីលទាំងនោះទៅវិញឬក៏យ៉ាងណា គឺអាស្រ័យលើសហរដ្ឋអាមេរិក។
មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ហ្វីលីពីន ដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់ថា សហរដ្ឋអាមេរិក និងហ្វីលីពីនកំពុងសាកល្បងសមត្ថភាពនៃការប្រើប្រាស់ប្រព័ន្ធមីស៊ីលនៅទីនោះ ក្នុងករណីមានជម្លោះ ដោយសាកល្បងថាតើវាដំណើរការល្អនៅក្នុងបរិយាកាសនោះឬក៏អត់។
សូមបញ្ជាក់ថា កងទ័ពសហរដ្ឋអាមេរិកបានបញ្ជូនប្រព័ន្ធ Typhon ដែលអាចបាញ់មីស៊ីល SM-6 និងមីស៊ីល Tomahawks ក្នុងរយៈចម្ងាយលើសពី១៦០០គីឡូម៉ែត្រ ទៅកាន់ប្រទេសហ្វីលីពីនកាលពីខែមេសា ដោយនេះគឺជាការដាក់ពង្រាយលើកដំបូងបង្អស់នៅក្នុងតំបន់ និងជាការបង្ហាញពីការកើនឡើងនៃភាពជាដៃគូរវាងសហរដ្ឋអាមេរិកនិងហ្វីលីពីន៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ចរាចរណ៍៤ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
សុខភាព២ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ផ្ទុះការភ្ញាក់ផ្អើលខ្លាំងចំពោះវត្តមាន ហុងដា SCOOPY ស៊េរីថ្មី របស់ក្រុមហ៊ុនអិនស៊ីអិច ទើបតែចេញក្តៅៗ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ