Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល វាយ​ប្រហារ​ទីតាំងក្រុម​ហេសបូឡា​ជា​ច្រើន​​​​កន្លែងនៅ​លីបង់

បានផុស

នៅ

យន្តហោះចម្បាំង និង​មីស៊ីល​របស់អ៊ីស្រាអែល បានវាយប្រហារគោលដៅជាច្រើននៅភាគខាងត្បូងប្រទេសលីបង់​ទាំង​យប់ ចំពេលមានភាពតានតឹង​កំពុង​កើនឡើងបន្ទាប់ពី​ហេតុការណ៍​បំផ្ទុះ​​ឧបករណ៍ទាក់ទង​របស់​ក្រុម​ហេសបូឡាក្នុងសប្តាហ៍នេះ ដែល​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់​និង​របួស​ជិត​៣០០០​នាក់។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោធា​អ៊ីស្រាអែល បាននិយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ការវាយប្រហារតាមអាកាស​​ធ្វើ​ឡើង​នៅ​លើគោលដៅរបស់ក្រុម​ហេសបូឡា​នៅ​តំបន់ Chihine, Tayibe, Blida, Meiss El Jabal, Aitaroun និង Kfarkela ភាគខាងត្បូងប្រទេសលីបង់ ក៏ដូចជា​ឃ្លាំង​ផ្ទុកអាវុធ​របស់​ក្រុម​ហេសបូឡា​នៅក្នុងតំបន់ Khiam។

មីស៊ីល​​ប្រហែល​១០​គ្រាប់ ត្រូវបានបាញ់​ចេញ​ពី​ភ្នំ Hermon នៃ​តំបន់ Golan Heights ដែល​កាន់កាប់ដោយអ៊ីស្រាអែល ហើយ​ជាកន្លែងដែលអ៊ីស្រាអែល​បង្កើត​ទីតាំង​ឃ្លាំ​មើល ចារកម្ម និងដំឡើង​ខែល​ការពារដែនអាកាស។

ការ​វាយ​ប្រហារ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុម​ហេសបូឡា​កាល​ពី​ថ្ងៃ​ពុធ​​បាន​បាញ់​មីស៊ីល​ប្រហែល​២០​គ្រាប់​ចូល​ប្រទេស​អ៊ីស្រាអែល តែ​ភាគ​ច្រើន​នៃ​មីស៊ីល​ទាំង​នោះ​ត្រូវ​​បាន​ស្ទាក់​ចាប់​បាន​ដោយ​​ខែល​ការពារអាកាស ហើយ​មិន​បណ្ដាល​ឲ្យ​នរណា​ម្នាក់​រងរបួស​នោះទេ។

ជម្លោះ​​​​រវាង​អ៊ីស្រាអែល និង​ក្រុម​ហេសបូឡា​ដែល​មាន​មូលដ្ឋាន​នៅ​លីបង់ បាន​កើត​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​​​មាន​ការ​វាយ​ប្រហារ​ថ្ងៃ​ទី​៧​ខែ​តុលា​របស់​ក្រុម​ហាម៉ាស​ទៅ​លើ​អ៊ីស្រាអែល។ ទាំង​​​ហេសបូឡា និង​ហាម៉ាស សុទ្ធ​តែ​ជា​ក្រុម​សកម្ម​ប្រយុទ្ធ​ដែល​មាន​ការ​គាំទ្រ​ដោយ​​អ៊ីរ៉ង់​ដូច​គ្នា។ ការ​បាញ់​បោះ​គ្នា​​កើត​ឡើង​ស្ទើរ​ជា​រៀងរាល់​ថ្ងៃ​រវាង​អ៊ីស្រាអែល និង​ហេសបូឡា តែ​ភាគី​ទាំង​សងខាង​​បាន​ព្យាយាម​ទប់ស្កាត់​ជម្លោះ​នេះ​មិន​ឲ្យ​​ឈាន​ដល់​សង្គ្រាម​ទ្រង់ទ្រាយ​ធំ​នោះ​ឡើយ។

ក្រៅ​តែ​ពី​រង​ការ​ប្រហារ​ពី​អ៊ីស្រាអែល ប្រទេស​លីបង់​ក៏​កើត​មាន​ឧប្បត្តិហេតុ​បំផ្ទុះ​ឧបករណ៍​​ទាក់ទង​របស់​ក្រុម​ហេសបូឡា​ផង​ដែរ។ ការ​បំផ្ទុះ​​បាន​កើត​ឡើង​ចំនួន​២​​លើក ហើយ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ជាង​៣០​នាក់ និង​របួស​ប្រហែល​៣០០០​នាក់។ ត្បិតតែ គ្មាននរណាម្នាក់អះអាងទទួលខុសត្រូវក៏ពិតមែន ប៉ុន្តែលីបង់ និងក្រុមហេសបូឡា បានចង្អុលចំមុខទៅអ៊ីស្រាអែល។ យ៉ាង​ណា អ៊ីស្រាអែល​មិន​ទាន់​និយាយ​អ្វី​ទាំង​អស់​ពាក់ព័ន្ធ​នឹង​រឿង​នេះ៕

ដោយ៖ ឈាង

ចុច​អាន៖ ការវាយប្រហារបំផ្ទុះឧបករណ៍ទាក់ទងរលកទី២ ស្លាប់និងរបួសមនុស្សជាង៤០០នាក់ទៀត នៅលីបង់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម