ព័ត៌មានអន្ដរជាតិ
ស្ត្រីជនជាតិអាល្លឺម៉ង់ម្នាក់ស្លាប់ដោយត្រីឆ្លាមវាយប្រហារដ៏កម្រនៅជិតកោះ Canary
ស្ត្រីម្នាក់បានស្លាប់បន្ទាប់ពីត្រីឆ្លាមវាយប្រហារនៅមហាសមុទ្រអាត្លង់ទិកក្បែរប្រជុំកោះ Canary ជាប្រជុំកោះរបស់អេស្ប៉ាញភាគពាយ័ព្យទ្វីបអាហ្វ្រិក។ យោងការផ្សាយរបស់ CNN នៅថ្ងៃទី១៩ខែកញ្ញានេះ។

អ្នកនាំពាក្យរបស់ Guardia Civil របស់ប្រទេសអេស្ប៉ាញបានប្រាប់ CNN កាលពីថ្ងៃពុធថា ស្រ្តីសញ្ជាតិអាល្លឺម៉ង់វ័យ ៣១ឆ្នាំរូបនេះបានបាត់បង់ជើងម្ខាងដោយតែត្រីឆ្លាមវាយប្រហារ។ នាងត្រូវបានបញ្ជូនតាមឧទ្ធម្ភាគចក្រទៅកាន់មន្ទីរពេទ្យមួយនៅលើកោះ Canary និងបន្ទាប់មកនាងបានស្លាប់។
ហេតុការណ៍នេះបានកើតឡើងចម្ងាយ៥១៤គីឡូម៉ែត្រភាគនិរតីនៃទីក្រុង Gran Canaria និង ១៨០គីឡូម៉ែត្រ ភាគខាងលិចនៃទីក្រុង Dakhla ភាគខាងលិចសាហារ៉ា។ ស្ត្រីរូបនេះបានរងការវាយប្រហារពេលនាងកំពុងហែលទឹកក្បែរទូក កាតាម៉ារ៉ាន់ ដែលធ្វើដំណើរពីទីក្រុង Las Palmas នៅលើ Gran Canaria កាលពីថ្ងៃសៅរ៍។ ស្រ្តីរូបនេះគាំងបេះដូងបន្ទាប់ពីបាត់បង់ជើងម្ខាង នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។

ការវាយប្រហារដោយត្រីឆ្លាមនៅជិតកោះ Canary គឺកម្រកើតមានណាស់។ នេះបើយោងតាមឯកសារវាយប្រហារដោយត្រីឆ្លាមអន្តរជាតិរបស់សារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិរដ្ឋផ្លរីដា ដោយមានឧប្បត្តិហេតុនៃកំណត់ត្រាវាយប្រហារតែ៦ដងប៉ុណ្ណោះ ខណៈដែលកោះ Canary គឺជាគោលដៅទេសចរណ៍វិស្សមកាលដ៏ពេញនិយមជាយូរមកហើយ ដោយសារអាកាសធាតុដ៏ល្អពេញមួយឆ្នាំរបស់កោះនេះ៕

អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៦ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍២ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ
-
ជីវិតកម្សាន្ដ១៩ ម៉ោង ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា