Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ-ហារីស នឹងជួបទល់មុខ ហ្សេលេនស្គី នៅសប្តាហ៍ក្រោយ

បានផុស

នៅ

សារព័ត៌មានធំៗដូចជា Reuters, CNN និង Bloomberg សុទ្ធតែចុះផ្សាយដូចៗគ្នាថា បេក្ខជនឈរឈ្មោះបោះឆ្នោតអាមេរិកមកពីគណបក្សទាំងសងខាង នឹងជួបពិភាក្សាទល់មុខជាមួយប្រធានាធិបតីអ៊ុយក្រែន នៅសប្តាហ៍ក្រោយនេះ។

លោក ត្រាំ (ឆ្វេង) និងលោកស្រី ហារីស (រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសេចក្តីរាយការណ៍កាលពីថ្ងៃពុធទី១៨ខែកញ្ញាឆ្នាំ២០២៤, លោក ដូណាល់ ត្រាំ និងលោកស្រី កាម៉ាឡា ហារីស នឹងជួបលោក ហ្សេលេនស្គី ពេលប្រមុខរដ្ឋាភិបាលទីក្រុងកៀវ អញ្ជើញចូលរួមជំនួបកំពូលអង្គការសហប្រជាជាតិ នៅសហរដ្ឋអាមេរិក។

បើជំនួបនេះកើតឡើងមែន នោះនឹងក្លាយជាឱកាសសម្រាប់បេក្ខជនប្រធានាធិបតីទាំងពីរ បញ្ជាក់ពីគោលជំហររបស់ខ្លួនទៅកាន់អ៊ុយក្រែន ហើយលោក ហ្សេលេនស្គី ក៏អាចជ្រាបច្បាស់ពីការគាំទ្ររបស់អាមេរិក ក្រោយការបោះឆ្នោតខែវិច្ឆិកាផងដែរ។

លោក ហ្សេលេនស្គី (រូបថត៖ AP)

ក្នុងដំណើរមកសហរដ្ឋអាមេរិកលើកនេះ លោក ហ្សេលេនស្គី ក៏នឹងនាំយក «ផែនការជ័យជម្នះ» មកបង្ហាញប្រមុខសេតវិមានលោក ចូ បៃដិន ផងដែរ។ លោកហ្សេលេនស្គី អះអាងថា «ផែនការជ័យជម្នះ» នេះ មានបំណងនាំមកនូវសន្តិភាពដល់អ៊ុយក្រែន ជួយ​ឲ្យ​ប្រទេសរឹងមាំ និងចៀសវាងជម្លោះជាប់​គាំង។

សូមបញ្ជាក់ថា លើកចុងក្រោយដែលលោក ត្រាំ ពិភាក្សាជាមួយលោក ហ្សេលេនស្គី គឺនៅក្នុងខែមិថុនា ដែលពេលនោះ អ្នកសាធារណរដ្ឋបានសន្យាថា នឹងបញ្ចប់ជម្លោះអ៊ុយក្រែន។ ចំណែកលោកស្រី ហារីស ក៏បានជួបលោក ហ្សេលេនស្គី ក្នុងខែមិថុនានោះដែរ ក្នុងអំឡុងកិច្ចប្រជុំកំពូលសន្តិភាព នៅទីក្រុង Lucerne ប្រទេសស្វីស៕

អត្ថបទ៖ សុខ សុវណ្ណ 

ចុចអាន៖ មេ​ដឹក​នាំ​អ៊ុយក្រែន ប្រាប់​ថា «ផែនការ​ជ័យជម្នះ» ធ្វើ​រួចរាល់​ហើយ!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ នាទីutes មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៣៩ នាទីutes មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម៥ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម៥ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម