Connect with us

ព័ត៌មានអន្ដរជាតិ

លីបង់-អ៊ីស្រាអែល ផ្ទុះសង្គ្រាមធំហើយ!

បានផុស

នៅ

ប្រទេសលីបង់បានប្រកាសសង្គ្រាមធំជាមួយអ៊ីស្រាអែល ក្រោយការវាយប្រហារបំផ្ទុះឧបករណ៍ទាក់ទងទូទាំងប្រទេសលីបង់ផ្ទួនៗ ដោយបណ្តាលឲ្យមនុស្សស្លាប់និងរបួសជាង ៣ ០០០នាក់។

(រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ RT នៅថ្ងៃសុក្រទី២០ខែកញ្ញាឆ្នាំ២០២៤, នាយករដ្ឋមន្ត្រីលីបង់ Najib Mikati បានប្រកាសថា ប្រទេសរបស់លោកកំពុងមានសង្រ្គាមធំជាមួយអ៊ីស្រាអែល។ ការវាយប្រហារទាំងនេះគឺឆ្លងផុតបន្ទាត់ក្រហមទាំងអស់។ វាជាឧក្រិដ្ឋកម្មប្រឆាំងប្រជាជនដែលគ្មានអ្វីការពារ។ 

ត្បិតតែសង្គ្រាម អ៊ីស្រាអែល-ហេសបូឡា បានផ្ទុះឡើងតាំងពី១១ខែមុនក៏ពិតមែន ប៉ុន្តែសង្គ្រាមមិនមានទ្រង់ទ្រាយធំបែបនេះទេ ដោយពេលនោះគ្រាន់តែជាការបាញ់ស្រោចដាក់គ្នានៅព្រំដែនភាគខាងត្បូងប៉ុណ្ណោះ។

(រូបថត៖ Getty)

ទន្ទឹមនោះ មេក្រុមហេសបូឡា លោក Hassan Nasrallah ក៏ប្រកាសសង្គ្រាមដែរ ព្រោះថា អ៊ីស្រាអែលបានបើកការសម្លាប់រង្គាល ដោយវាយប្រហារសមាជិករបស់ខ្លួនរាប់ពាន់នាក់នៅទូទាំងប្រទេសលីបង់។

លោកប្រកាសថា «នេះ​ជា​អំពើ​ភេរវកម្ម​ដ៏​ធ្ងន់ធ្ងរជាទីបំផុត។ ទាំងនេះគឺជាឧក្រិដ្ឋកម្មសង្គ្រាម ឬយ៉ាងហោចណាស់ក៏ជាការប្រកាសសង្រ្គាមដែរ។ ការបំផ្ទុះឧបករណ៍នៅតាមសាលារៀន មន្ទីរពេទ្យ និងអគារលំនៅដ្ឋាន សុទ្ធតែជាការឆ្លងផុតបន្ទាត់ក្រហមទាំងអស់។ គ្មានអ្វីត្រូវឆ្ងល់ទេ យើងត្រូវរងការវាយប្រហារផ្នែកសន្តិសុខនិងមនុស្សធម៌ ដែលមិនធ្លាប់មានពីមុនមកសោះនៅក្នុងប្រវត្តិសាស្ត្រនៃការតស៊ូរបស់យើង។ យើង​ត្រូវ​រង​ការ​វាយ​ប្រហារ​យ៉ាងចាស់ដៃ នេះ​គឺជា​​សង្គ្រាម»។

មេក្រុមហេសបូឡា លោក Hassan Nasrallah (រូបថត៖ AP)

ចំណែកឯអ៊ីរ៉ង់ឯណោះវិញ, មេបញ្ជាការកងឆ្មាំបដិវត្តន៍ឥស្លាម លោក Hossein Salami ក៏ប្តេជ្ញាដែរថា អ៊ីស្រាអែល នឹងត្រូវទទួលការសងសឹកដោយឥតត្រាប្រណីពីសំណាក់ចលនាតស៊ូប្រដាប់អាវុធទាំងអស់។

ស្របពេលជាមួយការប្រកាសសង្គ្រាមនេះ យន្តហោះចម្បាំងអ៊ីស្រាអែល បានវាយប្រហារធ្ងន់ធ្ងរនៅភាគខាងត្បូងប្រទេសលីបង់ ដោយកម្ទេចគោលដៅក្រុមហេសបូឡា ចំនួន៣០កន្លែង។

ជុំវិញស្ថានការណ៍ឡើងកម្តៅនេះ បណ្តាមេដឹកនាំលោកខាងលិចបានចេញមុខអំពាវនាវឲ្យគ្រប់ភាគីមានការអត់ធ្មត់ ដោយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken និងប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយក្នុងទីក្រុងប៉ារីសថា «បារាំងនិងអាមេរិក សូមជំរុញឲ្យមានការអត់ធ្មត់និងបន្ធូរបន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ា ជាពិសេសក្នុងប្រទេសលីបង់តែម្តង។ យើងមិនចង់ឃើញមានការឡើងកម្តៅនៅកន្លែងណាទាំងអស់ ហើយបញ្ហានេះអាចប៉ះពាល់ធំបំផុតដល់គោលដៅសន្តិភាពនៅហ្គាហ្សា»៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ការវាយប្រហារបំផ្ទុះឧបករណ៍ទាក់ទងរលកទី២ ស្លាប់និងរបួសមនុស្សជាង៤០០នាក់ទៀត នៅលីបង់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម