ព័ត៌មានអន្ដរជាតិ
បាងកក ចេញច្បាប់ ឲ្យតែពលរដ្ឋថៃក្រីក្រប៉ុណ្ណោះ អាចលក់ដូរតាមផ្លូវបាន ជាតិសាសន៍ដទៃគ្មានសិទ្ធិទេ
រដ្ឋបាលរាជធានីបាងកក បានចេញច្បាប់ដោយហាមឃាត់ជាតិសាសន៍ដទៃក្រៅពីថៃ មិនឲ្យលក់ដូរតាមចិញ្ចើមផ្លូវ ហើយប្រជាជនថៃដែលមានសិទ្ធិលក់ដូរនោះទៀតសោត ត្រូវតែជាជនក្រីក្រ។

តាមការបញ្ជាក់ពីអ្នកនាំពាក្យរដ្ឋបាលក្រុងលោក Aekvarunyoo Amrapala, ក្រោមច្បាប់ថ្មីនេះ អាជីវករត្រូវតែមានសញ្ជាតិថៃ, មានកាន់ប័ណ្ណក្រីក្ររបស់រដ្ឋាភិបាល, ជាអ្នកបង់ថ្លៃផ្ទះដែលសាងសង់ដោយអាជ្ញាធរលំនៅដ្ឋានជាតិ និងជាអ្នកទទួលបានប្រាក់ឧបត្ថម្ភសុខុមាលភាពពីក្រសួងអភិវឌ្ឍន៍សង្គមនិងសន្តិសុខមនុស្ស។
លើសពីនេះ ពួកគេត្រូវតែជាអ្នកមានឈ្មោះនៅក្នុងប្រព័ន្ធពន្ធប្រចាំឆ្នាំរបស់នាយកដ្ឋានចំណូល ហើយប្រាក់ចំណូលរបស់ពួកគេមិនត្រូវលើសពី៣០០ ០០០បាតក្នុងមួយឆ្នាំនោះទេ ក្រោយបង់ពន្ធរួច។ ក្នុងច្បាប់ថ្មីនេះទៀតសោត មិនមែនត្រឹមអ្នកលក់ទេ សីម្បីតែបុគ្គលិកនិងអ្នកជួយលក់ដូរ ក៏ត្រូវតែជាជនជាតិថៃ។

ម្យ៉ាងវិញទៀត តូបនីមួយៗ ត្រូវតែមានទំហំត្រឹម៣ម៉ែត្រការ៉េប៉ុណ្ណោះ ហើយត្រូវទុកទទឹងផ្លូវពី១.៥ ទៅ២ម៉ែត្រដើម្បីស្រួលដើរចូល។ ពីតូបមួយទៅតូបមួយ ត្រូវមានគម្លាតយ៉ាងតិច៣ម៉ែត្រផងដែរ ដើម្បីស្រួលជម្លៀសមនុស្សប្រសិនបើមានករណីអាសន្នណាមួយកើតឡើង។
ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋបាលរាជធានីបាងកក មិនទាន់បញ្ជាក់ច្បាស់ឡើយពាក់ព័ន្ធការផាកពិន័យ ប្រសិនបើនរណាម្នាក់ល្មើសនឹងច្បាប់នេះ៕
អត្ថបទ៖ សុខ សុវណ្ណ

-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?