Connect with us

ព័ត៌មានអន្ដរជាតិ

គ្រូបង្រៀនម្នាក់​ធ្វើ​អន្តោប្រវេសន៍ទៅអាមេរិក​ស្លាប់​នៅលើយន្តហោះ​ Cathay Pacific

បានផុស

នៅ

បុរសជនជាតិបង់ក្លាដែសអាយុ៤៧ឆ្នាំម្នាក់ត្រូវបានគេប្រទះឃើញស្លាប់ក្នុងអំឡុងពេលត្រួតពិនិត្យមុនពេលចុះចតនៅលើជើងហោះហើរ Cathay Pacific ពីទីក្រុង Dhaka នៃប្រទេស​​​បង់ក្លាដែស​​ទៅ​កាន់​ទីក្រុង​ហុងកុង​។​

(រូបភាព៖ X)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាសែត South China Morning Post បានរាយការណ៍ថា ជើងហោះហើរដែលបុរសនោះកំពុងធ្វើដំណើរបានចាកចេញពីទីក្រុង Dhaka នៅម៉ោង២ទៀបភ្លឺថ្ងៃពុធ ម៉ោងក្នុងស្រុក និង​​ទៅដល់ហុងកុងនៅម៉ោង ៧:៤៩ ព្រឹកថ្ងៃដដែលនោះ ហើយប៉ូលិសហុងកុងត្រូវបានជូនដំណឹងអំពីឧប្បត្តិហេតុនេះភ្លាមៗនៅម៉ោង៨ព្រឹក។ បុរស​នេះ​ស្លាប់​នៅ​កន្លែងកើតហេតុ ហើយ​ការធ្វើ​កោសល្យវិច័យ​គ្រោង​កំណត់​ពី​មូលហេតុ​ពិតប្រាកដ​នៃ​ការស្លាប់​។

យោងតាម ​​The Standard អ្នកស្លាប់គឺជាគ្រូបង្រៀនដែលបានដាក់ពាក្យធ្វើអន្តោប្រវេសន៍ទៅសហរដ្ឋអាមេរិក គាត់កំពុងធ្វើដំណើរតែម្នាក់ឯង ហើយក៏មានជើងហោះហើរតភ្ជាប់ទៅកាន់សហរដ្ឋអាមេរិកដែលបានគ្រោងទុក។ ក្រុមហ៊ុន Cathay Pacific បានសម្តែងការសោកស្ដាយយ៉ាងខ្លាំងចំពោះឧបទ្ទវហេតុនេះ ដោយផ្តល់ការរំលែកទុក្ខដ៏ក្រៀមក្រំដល់គ្រួសាររបស់អ្នកដំណើរនៅក្នុងសេចក្តីថ្លែងការណ៍មួយ។

គួរបញ្ជាក់ថា នេះ​មិន​មែន​ជា​ឧបទ្ទវហេតុ​បែប​នេះ​លើក​ដំបូង​ទេ​នៅ​លើ​ជើង​ហោះ​ហើរ Cathay Pacific ក្នុង​ខែ​នេះ។ កាលពីថ្ងៃទី៨ខែកញ្ញា អ្នកដំណើរជនជាតិអាល្លឺម៉ង់អាយុ៧១ឆ្នាំម្នាក់ក៏បានស្លាប់នៅលើជើងហោះហើរពីទីក្រុងហុងកុងទៅកាន់ទីក្រុងបុមបៃផងដែរ។ បុរស​នោះ​បាន​ដួល​នៅ​មុន​ពេល​ឡើង​យន្តហោះ ហើយ​ត្រូវ​បាន​គេ​ប្រកាស​ថា​ស្លាប់​បន្ទាប់​ពី​ដឹក​ទៅ​មន្ទីរពេទ្យ។

ជាការឆ្លើយតប សមាគមមន្រ្តីអាកាសយានិកហុងកុងបានលើកទឹកចិត្តអ្នកដំណើរឱ្យជូនដំណឹងដល់បុគ្គលិកក្នុងកាប៊ីន ប្រសិនបើពួកគេមានអារម្មណ៍មិនស្រួល។ វេជ្ជបណ្ឌិត Yang Siu-ming មកពីមហាវិទ្យាល័យវេជ្ជសាស្ត្រសង្គ្រោះបន្ទាន់ហុងកុង ណែនាំថា បុគ្គលដែលមានជំងឺសរសៃឈាមបេះដូង ឬផ្លូវដង្ហើម ពិគ្រោះជាមួយវេជ្ជបណ្ឌិតរបស់ពួកគេមុនពេលហោះហើរ៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម