ព័ត៌មានអន្ដរជាតិ
Samsung ប្តឹងសហជីពឥណ្ឌាជុំវិញកូដកម្មដែលបង្អាក់ផលិតកម្ម
ក្រុមហ៊ុន Samsung Electronics បានប្តឹងសមាជិកនៃសហជីពការងារដែលបានដឹកនាំធ្វើកូដកម្មរយៈពេល១១ថ្ងៃនៅក្នុងរោងចក្រផលិតឧបករណ៍ប្រើប្រាស់តែមួយគត់របស់ប្រទេសឥណ្ឌានៅក្នុងរដ្ឋ Tamil Nadu បង្កឲ្យមានភាពតានតឹងជាមួយកម្មកររបស់ក្រុមហ៊ុននេះ។
បណ្តឹងរបស់ក្រុមហ៊ុន Samsung ចុះថ្ងៃទី១២ខែកញ្ញា បានសុំឱ្យតុលាការក្នុងរដ្ឋចេញដីកាបណ្ដោះអាសន្នរារាំងសហជីព និងសមាជិករបស់ខ្លួនពីការញុះញង់ ប្រើប្រាស់ពាក្យស្លោក និងធ្វើសុន្ទរកថានៅក្នុងនិងជុំវិញរោងចក្រដែលមានទីតាំងនៅជិតទីក្រុង Chennai។ មេធាវីត្រូវបានប្រមូលផ្តុំគ្នានៅក្នុងតុលាការនៅជិតទីក្រុង Chennai ក្នុងសង្កាត់ Kancheepuram ជាកន្លែងដែលករណីនេះនឹងបើកសវនាកាកាលថ្ងៃព្រហស្បតិ៍។
កម្មករដែលធ្វើការនៅក្រុមហ៊ុនSamsung រាប់រយនាក់ចាប់តាំងពីដើមខែកញ្ញា ដោយបង្អាក់ការងារ និងតវ៉ានៅក្នុងតង់បណ្តោះអាសន្នក្បែរនោះ ដោយទាមទារប្រាក់ឈ្នួលខ្ពស់ និងការទទួលស្គាល់សហជីពនៅរោងចក្រ ដែលរួមចំណែកប្រហែលមួយភាគបីនៃប្រាក់ចំណូលប្រចាំឆ្នាំរបស់ Samsung ក្នុងប្រទេសឥណ្ឌាចំនួន១២ពាន់លានដុល្លារ។
គួរបញ្ជាក់ថា ការតវ៉ារបស់កម្មករ Samsung បានប៉ះពាល់ផែនការរបស់នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi ដែលថានឹងបង្កើនការផលិតអេឡិចត្រូនិកបីដងដល់៥០០ពាន់លានដុល្លារក្នុងរយៈពេល៦ឆ្នាំ។ លើសពីនេះឯកសារតុលាការចំនួន១៤ទំព័ររបស់ក្រុមហ៊ុន Samsung ដែលមិនបង្ហាញជាសាធារណៈបាននិយាយថា សកម្មភាពរបស់សហជីព អាចរំខានដល់ប្រតិបត្តិការរបស់រោងចក្រ និងរារាំងបុគ្គលិកដែលមានឆន្ទៈក្នុងការបំពេញកាតព្វកិច្ចរបស់ពួកគេថែមទៀត៕
អត្ថបទ៖ ប៊ុន សុភាព
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានជាតិ៦ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៧ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់