Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ព្រមាន​គ្រប់​ភាគី​ទាំង​អស់​ប្រឆាំង​នឹង​ការ​កើន​ឡើង​នៃ​កម្ដៅក្នុង​មជ្ឈិមបូព៌ា

បានផុស

នៅ

សហរដ្ឋអាមេរិកកាល​ពី​ថ្ងៃ​ទី​១៩​ខែកញ្ញា បានព្រមានគ្រប់ភាគីនៅមជ្ឈិមបូព៌ាប្រឆាំងនឹងការកើនឡើង​កម្ដៅ ខណៈដែលភាពតានតឹងរវាង​ក្រុម​ហេសបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់ និង​ប្រទេស​អ៊ីស្រាអែល នៅតែមានកម្រិតខ្ពស់ ដោយនិយាយថា អាទិភាពរបស់ទីក្រុងវ៉ាស៊ីនតោន គឺស្វែងរកដំណោះស្រាយការទូត។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យក្រសួងការបរទេស លោក Matthew Miller បានប្រាប់ថា៖ «យើងនឹងបន្តគាំទ្រ​សិទ្ធិ​ការពារ​ខ្លួន​របស់អ៊ីស្រាអែល ប៉ុន្តែយើងមិនចង់ឃើញភាគីណាមួយធ្វើឲ្យ​ជម្លោះនេះកើនឡើង​នោះ​ទេ»។

មជ្ឈិមបូព៌ាគឺស្ថិតនៅ​កៀក​នឹង​ការ​​ផ្ទុះ​សង្គ្រាម​ទ្រង់ទ្រាយ​ធំ បន្ទាប់ពីការវាយប្រហារដ៏សាហាវដែលបានបំផ្ទុះវិទ្យុ និងឧបករណ៍​ទាក់ទង​របស់ក្រុមសកម្មប្រយុទ្ធហេសបូឡា ដែលមានមូលដ្ឋាននៅលីបង់ ដោយបានសម្លាប់មនុស្ស​៣៧​នាក់ និងរបួសប្រហែល​៣០០០​នាក់។

ត្បិត​អំពាវនាវឲ្យ​មានភាពស្ងប់ស្ងាត់​នៅ​មជ្ឈិមបូព៌ា​ក៏​ពិត​មែន តែ​លោក​ Miller ​បានទទួលស្គាល់​ថា​ការទូត​របស់​អាមេរិក​ក៏​មាន​​ដែន​កំណត់​ផង​ដែរ។

លោក Miller ថា៖ «យើងបាននៅ​លូកដៃ​នៅ​ក្នុងតំបន់​អស់​មួយរយៈ ហើយជាការពិតណាស់ ចាប់តាំងពីថ្ងៃទី​៧​ខែតុលា យើងបាន​ចូលរួម​ប្រឹងប្រែង​កាត់បន្ថយភាពតានតឹង។ ប៉ុន្តែទីបំផុត ប្រទេសទាំងអស់​ត្រូវ​មាន​ទំនួល​ខុស​​ត្រូវ ហើយគ្រប់អង្គភាពទាំងអស់ទទួលខុសត្រូវចំពោះសកម្មភាពដែលពួកគេ​បាន​ធ្វើ»។

ប្រភព​ដែល​ដឹង​អំពី​បញ្ហា​នេះ​បាន​​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ថា រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក ​លោក Lloyd Austin បាន​ពន្យារពេល​​ធ្វើ​ដំណើរ​ទៅ​ប្រទេស​អ៊ីស្រាអែល ដែល​គ្រោង​ធ្វើ​នៅ​សប្តាហ៍​ក្រោយ។ ដោយ​ឡែក លោក Miller បានបដិសេធមិនធ្វើអត្ថាធិប្បាយលើ​ការ​ពន្យារ​ពេល​​របស់​លោក Austin នោះ​ទេ ប៉ុន្តែបាន​បញ្ជាក់​ថាទីក្រុងវ៉ាស៊ីនតោននឹងបន្តការពិភាក្សាជាមួយអ៊ីស្រាអែល។

សូម​បញ្ជាក់​ថា ប្រទេសលីបង់ និងក្រុមហេសបូឡា បានស្តីបន្ទោសអ៊ីស្រាអែលចំពោះការ​បំផ្ទុះឧបករណ៍​ទាក់ទង ដែលមេដឹកនាំក្រុមហេសបូឡា លោក Hasan Nasrallah បានប្រកាស​ថា «បានឆ្លងកាត់បន្ទាត់ក្រហមទាំងអស់»។ ប្រភពសន្តិសុខ បាននិយាយថា ការវាយប្រហារនេះប្រហែលជាធ្វើឡើងដោយទីភ្នាក់ងារចារកម្ម Mossad របស់អ៊ីស្រាអែល ដែលមានប្រវត្តិយូរមកហើយនៃការវាយប្រហារដ៏ស្មុគ្រស្មាញលើទឹកដីបរទេស។ យ៉ាង​ណា អ៊ីស្រាអែល​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ដោយ​ផ្ទាល់​លើ​ការ​វាយ​ប្រហារ​នោះ​ទេ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទី មុន

ឈ្វេងយល់ពីនីតិវិធីនៃការដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការCLV-DTA

ព័ត៌មានអន្ដរជាតិ៣៥ នាទី មុន

​តើ​ក្រុមហេសបូឡា​​នៅ​លីបង់​ជានរណា និង​ ហេតុអ្វី​ត្រូវធ្វើសត្រូវ​ជាមួយអ៊ីស្រាអែល?​

ព័ត៌មានជាតិ៣៧ នាទី មុន

តុលាការកំពូល បំភ្លឺអង្គហេតុ និងច្បាប់ ជុំវិញវិវាទដីធ្លីនៅវត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ

ព័ត៌មានជាតិ៤៥ នាទី មុន

ជំនឿ​កប់សពរួម​​ក្នុង​ព្រៃជនជាតិដើមភាគ​តិច​ខេត្ត​មណ្ឌលគិរីដាក់ពាងចំណាំំ ចែក​​​តាមឋានៈគ្រួសារ

សេដ្ឋកិច្ច៤៧ នាទី មុន

លោក វង្សី វិស្សុត៖ ពិព័រណ៍ចិន-អាស៊ាន បានក្លាយជាវេទិ​កាសំ​ខាន់​​ដើម្បី​ជំរុញ​សកល​ភាវូបនីយកម្ម និងសេរីភាវូបនីយកម្មនៃការធ្វើពាណិជ្ជកម្ម ​

Sokha Hotels

ព័ត៌មានពេញនិយម