ព័ត៌មានអន្ដរជាតិ
ប្រេះភ្នំនៅវៀតណាម បង្ខំឲ្យជម្លៀសមនុស្សជាបន្ទាន់
នៅឃុំ Dac Pre នៃស្រុក Nam Giang ក្នុងខេត្ត Quảng Nam ប្រទេសវៀតណាម, មនុស្ស១១គ្រួសារ ត្រូវជម្លៀសចេញពីផ្ទះសម្បែងជាបន្ទាន់ទាំងយប់ ដោយសារតែភ្នំជិតនោះ ប្រេះហើយបង្កហានិភ័យខ្ពស់នៃបាក់ដីនិងថ្ម។
តាមការចុះផ្សាយរបស់ VN Express នៅថ្ងៃសុក្រទី២០ខែកញ្ញឆ្នាំ២០២៤, ការប្រេះភ្នំនេះគឺបណ្តាលមកពីឥទ្ធិពលព្យុះជាបន្តបន្ទាប់ ដែលបង្កភ្លៀងធ្លាក់ឥតឈប់និងទឹកហូរខ្លាំងច្រោះដី នារយៈពេលប៉ុន្មានថ្ងៃមកនេះ។
លោក Bhat Chau លេខាបក្សឃុំ Dac Pre បានប្រាប់អ្នកសារព័ត៌មានថា ដោយសារព្យុះ ភ្នំនោះប្រេះប្រវែង១២០ម៉ែត្រ និងទទឹងជិតមួយម៉ែត្រ ជាមួយជម្រៅ១ទៅ៥ម៉ែត្រ។ ដូច្នេះ វាអាចបណ្តាលឲ្យមានគ្រោះមហន្តរាយបាក់ដីគ្រប់ពេលវេលា។
ចំណែកនៅឯស្រុក Nam Tra My ដែលមានចម្ងាយពីឃុំ Dac Pre ប្រមាណ២០០គីឡូម៉ែត្រឯណោះវិញ, បំណាក់ដី បានកប់ផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង ប៉ុន្តែជាសំណាងល្អដែរ ដែលមនុស្ស១៦៤នាក់ ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាពជាមុន។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះ ប្រទេសវៀតណាម មិនទាន់ធូរស្រាលពីការវាយប្រហារដោយព្យុះទេ ថ្វីត្បិតតែព្យុះយ៉ាកជី បានកន្លងផុតទៅបាត់ក៏ពិតមែន ប៉ុន្តែព្យុះថ្មីឈ្មោះ ស៊ូលីក ក៏បានចូលមកដល់ទៀត។
ចំពោះជនរងគ្រោះដោយព្យុះយ៉ាកជី, យោងតាមតួលេខផ្លូវការគិតត្រឹមរសៀលថ្ងៃពុធទី១៨ខែកញ្ញា, មនុស្សស្លាប់បានកើនដល់២៩៨នាក់ ខណៈជិត ២ ០០០នាក់រងរបួសនិង ៣៥នាក់បាត់ខ្លួន៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ វៀតណាម ត្រៀមខ្លួននិងផ្អាកជើងហោះហើរ ខណៈព្យុះថ្មី នឹងវាយប្រហារ
-
ចរាចរណ៍៥ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍១ សប្តាហ៍ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ចរាចរណ៍៥ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ