ព័ត៌មានអន្ដរជាតិ
អាមេរិក៖ អ៊ីស្រាអែល រៀបផែនការបំផ្ទុះឧបករណ៍ទាក់ទងនៅលីបង់ ១៥ឆ្នាំមកហើយ
ការវាយប្រហារបំផ្ទុះឧបករណ៍ទាក់ទងផ្ទួនៗ រញ្ជួយប្រទេសលីបង់ បានបណ្តាលឲ្យមនុស្សជាង ៣ ០០០នាក់ស្លាប់និងរបួស ហើយលីបង់ បានចង្អុលចំមុខអ៊ីស្រាអែល ថាជាអ្នកនៅពីក្រោយរឿងនេះ ខណៈបើយោងតាមប្រភពពីសហរដ្ឋអាមេរិក, តាមពិតទៅ អ៊ីស្រាអែល រៀបផែនការនេះអស់រយៈពេល១៥ឆ្នាំមកហើយ។

ប្រភពចារកម្មអាមេរិក ប្រាប់ទៅសារព័ត៌មាន ABC News នៅថ្ងៃសុក្រទី២០ខែកញ្ញាឆ្នាំ២០២៤ថា ភ្នាក់ងារចារកម្មអ៊ីស្រាអែល «Mossad» បានចាយពេលរាប់ឆ្នាំដើម្បីរៀបចំដាក់ឧបករណ៍ ដែលអាចបញ្ជាបំផ្ទុះពីចម្ងាយបាន។
ស្របពេលជាមួយគ្នានោះ New York Times ក៏ចុះផ្សាយដែរថា ឧបករណ៍បង្កៃគ្រឿងផ្ទុះទាំងនេះចាប់ផ្តើមចែកចាយអំឡុងរដូវក្តៅឆ្នាំ២០២៣ ប៉ុន្តែប្រភពខាងលើ មិនបានបញ្ជាក់ឈ្មោះក្រុមហ៊ុនឡើយ។
ភ្លាមៗក្រោយការវាយប្រហារ ប្រទេសលីបង់ ក៏ប្រកាសសង្គ្រាមធំជាមួយអ៊ីស្រាអែល ដោយនាយករដ្ឋមន្ត្រីលីបង់ Najib Mikati អះអាងថា ការវាយប្រហារទាំងនេះគឺឆ្លងផុតបន្ទាត់ក្រហមទាំងអស់ ហើយវាជាឧក្រិដ្ឋកម្មប្រឆាំងប្រជាជនដែលគ្មានអ្វីការពារ។

ទន្ទឹមនោះ មេក្រុមហេសបូឡា លោក Hassan Nasrallah ក៏ប្រកាសសង្គ្រាមដែរ ព្រោះថា អ៊ីស្រាអែលបានបើកការសម្លាប់រង្គាល ដោយវាយប្រហារសមាជិករបស់ខ្លួនរាប់ពាន់នាក់នៅទូទាំងប្រទេសលីបង់។
ពាក់ព័ន្ធការវាយប្រហារនេះ ប្រទេសលីបង់ បានហាមប្រាមប្រជាជនរបស់ខ្លួន មិនឲ្យប្រើប្រាស់ឧបករណ៍ទាក់ទងឬអាយកូម ពេលឡើងជិះយន្តហោះទៅនិងមកទីក្រុងបេរូត។
តាមពិតទៅ អ៊ីស្រាអែលក៏ចាប់ផ្តើមប្រតិបត្តិការយោធាទ្រង់ទ្រាយធំនៅប្រទេសលីបង់ក្នុងឆ្នាំ ១៩៨២ដែរ ដោយសម្រេចការកាន់កាប់តំបន់ខ្លះរយៈពេល៣ឆ្នាំ ហើយក៏នាំឲ្យក្រុមហេសបូឡា កកើតឡើងក្លាយជាកម្លាំងយោធានិងនយោបាយដ៏លេចធ្លោ។ លុះមកដល់ឆ្នាំ២០០៦ អ៊ីស្រាអែល ក៏វាយលុកលីបង់ម្តងទៀត ដែលប្រតិបត្តិការនោះ ចាយពេលអស់មួយខែ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ តួលេខអ្នកស្លាប់ដោយការបំផ្ទុះឧបករណ៍ទាក់ទងនៅលីបង់ កើនឡើងដល់៣៧នាក់ហើយ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ