ព័ត៌មានអន្ដរជាតិ
វៀតណាម អាចរកបាន៣០០លានដុល្លារពីការលក់ទុរេនកកឲ្យចិន ក្នុងឆ្នាំ២០២៤
ប្រទេសវៀតណាមអាចរកប្រាក់ចំណូលបាន ៣០០លានដុល្លារពីការដឹកជញ្ជូនទុរេនកកទៅកាន់ប្រទេសចិននៅឆ្នាំ២០២៤។ នេះបើយោងតាមការលើកឡើងរបស់លោក Huynh Tan Dat ប្រធាននាយកដ្ឋានការពាររុក្ខជាតិ (PPD) នៃក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម។

នៅក្នុងសន្និសិទអនឡាញមួយដើម្បីផ្សព្វផ្សាយបទប្បញ្ញត្តិនាំចេញធុរេនក្លាសេកាលពីថ្ងៃព្រហស្បតិ៍ លោក Dat បាននិយាយថា ផលិតផលនេះអាចនាំចេញបានតាមផ្លូវគោក ផ្លូវអាកាស និងផ្លូវទឹក។
លោកបានមានប្រសាសន៍ថា ទោះបីជាផលិតផលទុរេនកកមានសក្តានុពលនាំចេញដ៏ធំក៏ដោយ ក៏សហគ្រាសនឹងប្រឈមមុខនឹងតម្រូវការសុវត្ថិភាពចំណីអាហារ ការវេចខ្ចប់ ការតាមដានប្រភពដើម និងដំណើរការគ្រប់គ្រងសុវត្ថិភាព និងអនាម័យចំណីអាហារ ដោយលោកបានសង្កត់ធ្ងន់ថា ពួកគេត្រូវការកែលម្អបច្ចេកវិទ្យាបង្កក គុណភាពផលិតផល ប្រព័ន្ធតាមដាន ក៏ដូចជាការគ្រប់គ្រងដំណើរការផលិតទុរេនកក។
ផលិតផលទុរេនកករបស់វៀតណាមដែលត្រូវបានអនុញ្ញាតឲ្យនាំចេញទៅប្រទេសចិនរួមមាន ទុរេនទាំងមូល ទុរេនកិន និងសាច់ធូរេន។
ទុរេនត្រូវបានបង្កកនៅសីតុណ្ហភាព -៣៥អង្សាសេ ឬទាបជាងនេះយ៉ាងហោចណាស់មួយម៉ោងរហូតដល់សីតុណ្ហភាពស្នូលឡើងដល់ -១៨អង្សាសេ ឬតិចជាងនេះ ទើបអាចដំណើរការរក្សាទុក និងដឹកជញ្ជូនស្របតាមក្រមប្រតិបត្តិសម្រាប់ដំណើរការ និងការគ្រប់គ្រងនៃអាហារកករហ័ស។
កាលពីឆ្នាំមុន ចិនបានចំណាយប្រាក់ប្រមាណ ៦,៧ពាន់លានដុល្លារក្នុងការនាំចូលទុរេនស្រស់ និង ១ពាន់លានដុល្លារទិញធូរេនកកពីប្រទេសថៃ និងម៉ាឡេស៊ី។
បច្ចុប្បន្នប្រទេសវៀតណាមមានផ្ទៃដីប្រមាណ ១៥ម៉ឺនហិកតារដែលប្រមូលផលផ្លែទុរេនពេញមួយឆ្នាំ។ លើសពីនេះ វៀតណាមមានប្រៀបជាងគូប្រជែងក្នុងតំបន់របស់ខ្លួនទាក់ទងនឹងតម្លៃដឹកជញ្ជូន។ ការនាំចេញទុរេនរបស់វៀតណាមនៅឆ្នាំនេះអាចកើនឡើងដល់ជាង ៣ពាន់លានដុល្លារ៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ