ព័ត៌មានអន្ដរជាតិ
ទន្លេអាម៉ាហ្សូនកំពុងជួបប្រទះគ្រោះរាំងស្ងួតខ្លាំងបំផុតក្នុងកំណត់ត្រា
អាងទន្លេអាម៉ាហ្សូនកំពុងជួបប្រទះគ្រោះរាំងស្ងួតដែលមិនធ្លាប់មានពីមុនមក ខណៈកម្រិតទឹកបានធ្លាក់ចុះដល់កម្រិតទាបជាប្រវត្តិសាស្ត្រនៅទូទាំងតំបន់។ ទន្លេអាម៉ាហ្សូនជាស្ថិតនៅប្រទេសប្រេស៊ីលនិងមានដៃទន្លេឆ្លងកាត់ប្រទេសផ្សេងៗទៀតនៅទ្វីបអាមេរិកខាងត្បូងជាប្រព័ន្ធទឹកសាបដ៏សំខាន់ក្នុងប្រព័ន្ធបរិស្ថាន។

ទន្លេអាម៉ាហ្សូនទទួលបានកំណត់ត្រាផ្ទុកបរិមាណទឹកដ៏ធំបំផុត។ វាមានប្រភពនៅ Peruvian Andes ដែលមានកម្ពស់៥៥៩៨ ម៉ែត្រធៀបនឹងនីវ៉ូទឹកសមុទ្រ ដោយចាប់ផ្តើមពីដៃទន្លេតូចមួយហៅថា Carhuasanta ដែលមានចម្ងាយត្រឹមតែ១៩២គីឡូម៉ែត្រពីមហាសមុទ្រប៉ាស៊ីហ្វិក។ វិបត្តិបរិស្ថាននេះកំពុងជះឥទ្ធិពលដល់ការរុករក សត្វព្រៃ និងសហគមន៍មូលដ្ឋាន ស្របពេលមានការព្រមានជាញឹកញាប់អំពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។
ប្រហែលមួយភាគប្រាំមួយនៃទឹកសាបរបស់ពិភពលោកទៅដល់មហាសមុទ្រឆ្លងកាត់តំបន់ដីសណ្តដែលមានទទឹង៣២០គីឡូម៉ែត្ររបស់ទន្លេអាម៉ាហ្សូន ខណៈដែលវាហូរចូលទៅក្នុងមហាសមុទ្រអាត្លង់ទិក។ ទំហំទន្លេប្រែប្រួលទៅតាមរដូវ នៅរដូវប្រាំងវាមានទទឹងពី៤ទៅ៥គីឡូម៉ែត្រ ប៉ុន្តែនៅរដូវវស្សាវាអាចរីកដល់៥០គីឡូម៉ែត្រ ហើយនៅកម្រិតខ្ពស់បំផុត ចរន្តទឹកទន្លេអាចឡើងដល់ល្បឿន៧គីឡូម៉ែត្រក្នុងមួយម៉ោង។

Reuters បានរាយការណ៍ថា នៅទីក្រុង Tabatinga របស់ប្រេស៊ីលជាប់ព្រំដែនប្រទេសកូឡុំប៊ី ទន្លេ Solimoes ដែលជាដៃទន្លេដ៏សំខាន់របស់ទន្លេអាម៉ាហ្សូន បានឈានដល់កម្រិតទឹកទាបបំផុតក្នុងកំណត់ត្រា ខណៈខ្សែទឹកខាងក្រោមនៅក្នុង Tefe ដែលជាដែរបស់ទន្លេ Solimoes បានរីងស្ងួតទាំងស្រុង ដោយបានប្រែក្លាយផ្លូវទឹកទៅជា វាល ខ្សាច់ដែលអាចធ្វើរដំណើរថ្មើជើងបាន។
លើសពីនេះស្ថានភាពធ្ងន់ធ្ងរបំផុតគឺនៅរដ្ឋ Lake Tefe ជាកន្លែងដែលសត្វផ្សោតទឹកសាបជាង ២០០ក្បាលបានងាប់ក្នុងអំឡុងពេលគ្រោះរាំងស្ងួតកាលពីឆ្នាំមុន។ បឹងឥឡូវនេះបានរីងស្ងួតទាំងស្រុង ដោយបានបាត់បង់សត្វផ្សោតពណ៌ផ្កាឈូកដែលជិតផុតពូជពីជម្រកដ៏សំខាន់នេះ។
អ្នកនាំពាក្យ Greenpeace លោក Romulo Batista បានសង្កត់ធ្ងន់លើលក្ខណៈសំខាន់នៃគ្រោះរាំងស្ងួតនៅឆ្នាំនេះ ដែលបានបំបែកកំណត់ត្រាកាលពីឆ្នាំមុន ខណៈឥទ្ធិពលនៃគ្រោះរាំងស្ងួតបានពង្រីកហួសពីទន្លេ ធ្វើឲ្យប៉ះពាល់ដល់ការដាំដុះដំណាំនៅទូទាំងប្រទេសប្រេស៊ីល និងបង្កជាភ្លើងឆេះព្រៃ ដែលបានគ្របដណ្តប់ដោយផ្សែងនៅទីក្រុងនៅអាមេរិកខាងត្បូង ជាពិសេសនៅក្នុងទីក្រុង Manaus ដែលជាទីក្រុងធំបំផុតរបស់ទន្លេអាម៉ាហ្សូនប្រសព្វរវាងទន្លេ Solimoes ជាមួយទន្លេ Rio Negro ទៅទន្លេអាម៉ាហ្សូន ខណៈកម្រិតទឹកកំពុងខិតជិតដល់កម្រិតទាបបំផុតលើសពីឆ្នាំនេះ។

វិបត្តិបរិស្ថាននេះឆ្ពោះទៅបង្កផលប៉ះពាល់ភ្លាមៗ និងកាន់តែខ្លាំងពីការប្រែប្រួលអាកាសធាតុ។ ស្របពេលដែលអាងទន្លេអាម៉ាហ្សូនជួបប្រទះនឹងគ្រោះរាំងស្ងួតដ៏ធ្ងន់ធ្ងរបែបនេះក្នុងរយៈពេលពីរឆ្នាំជាប់ៗគ្នាទៀត ការព្រួយបារម្ភកំពុងកើនឡើងអំពីផលប៉ះពាល់រយៈពេលវែងសម្រាប់ប្រព័ន្ធអេកូឡូស៊ី ជីវចម្រុះក្នុងតំបន់ និងសហគមន៍ដែលពឹងផ្អែកលើផ្លូវទឹកសំខាន់ៗទាំងនេះ៕
អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?