ព័ត៌មានអន្ដរជាតិ
មេបញ្ជាការកំពូលក្រុមហេសបូឡា ត្រូវសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅលីបង់
អ៊ីស្រាអែល បានសម្លាប់មេបញ្ជាការកំពូលក្រុមហេសបូឡា និងឥស្សរជនជាន់ខ្ពស់ផ្សេងទៀតនៅក្នុងក្រុមចលនាលីបង់ ក្រោយការវាយប្រហារតាមអាកាសនៅលើទីក្រុងបេរូតកាលពីថ្ងៃសុក្រ ដោយប្តេជ្ញាថានឹងបន្តយុទ្ធនាការយោធាថ្មីរហូតដល់អាចធានាបាននូវសន្តិសុខក្នុងតំបន់ជុំវិញព្រំដែនលីបង់។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី២១ខែកញ្ញា។

យោធាអ៊ីស្រាអែល និងប្រភពសន្តិសុខនៅក្នុងប្រទេសលីបង់ បាននិយាយថា លោក Ibrahim Aqil ត្រូវបានសម្លាប់ជាមួយសមាជិកជាន់ខ្ពស់ផ្សេងទៀតនៃអង្គភាពហេសបូឡាជាន់ខ្ពស់ ក្នុងការវាយប្រហារតាមអាកាស ដែលធ្វើឲ្យមានកើនឡើងកម្ដៅខ្លាំងនៃជម្លោះដ៏យូរឆ្នាំរវាងអ៊ីស្រាអែល និងក្រុមគាំទ្រដោយអ៊ីរ៉ង់មួយនេះ។
ហេសបូឡា បានបញ្ជាក់ពីការស្លាប់របស់លោក Aqil នៅក្នុងសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីពាក់កណ្តាលអធ្រាត្រ ដែលបានហៅលោកថាជា «មេដឹកនាំកំពូលម្នាក់» ដោយមិនផ្តល់ព័ត៌មានលម្អិតអំពីរបៀបដែលលោកត្រូវបានសម្លាប់នោះទេ។
នៅក្នុងសេចក្តីថ្លែងការណ៍បន្ទាប់មួយទៀតដែលសង្ខេបអំពីជីវប្រវត្តិរបស់លោក Aqil ហេសបូឡា បានប្រាប់ថា លោកត្រូវបានគេសម្លាប់នៅជាយក្រុង Dahiyeh ភាគខាងត្បូងនៃទីក្រុងបេរូត ក្នុងអ្វីដែលខ្លួនហៅថា «ការធ្វើឃាតរបស់អ៊ីស្រាអែលដ៏ទុរយស»។
ក្រសួងសុខាភិបាលនៃប្រទេសលីបង់ បានប្រកាសថា យ៉ាងហោចណាស់មនុស្ស១៤នាក់បានស្លាប់នៅក្នុងការវាយប្រហារ ហើយចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថានឹងកើនឡើង ខណៈដែលក្រុមជួយសង្គ្រោះបានធ្វើការពេញមួយយប់។
បន្ទាប់មក ក្រសួងបានបន្តថា មនុស្សយ៉ាងហោចណាស់ ៦៦នាក់បានរងរបួស ក្នុងនោះ ៩នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
សូមបញ្ជាក់ថា ភាពតានតឹងចុងក្រោយបំផុតរវាងក្រុមហេសបូឡា និងអ៊ីស្រាអែល បានកើតឡើងបន្ទាប់ពីហេតុការណ៍បំផ្ទុះឧបករណ៍ទាក់ទងកាលពីថ្ងៃអង្គារ និងថ្ងៃពុធ ដែលបានសម្លាប់មនុស្ស៣៧នាក់ និងរបួសដល់ទៅ ២ ៩៣១នាក់។ ថ្លែងទៅកាន់កងទ័ពអ៊ីស្រាអែលកាលពីថ្ងៃពុធ រដ្ឋមន្ត្រីការពារជាតិ លោក Yoav Gallant បាននិយាយថា អ៊ីស្រាអែលបានឈានចូលដល់ «ដំណាក់កាលថ្មី» នៅក្នុងជម្លោះរបស់ខ្លួនជាមួយក្រុមហេសបូឡា៕
ដោយ៖ ឈាង
ចុចអាន៖ អាមេរិក៖ អ៊ីស្រាអែល រៀបផែនការបំផ្ទុះឧបករណ៍ទាក់ទងនៅលីបង់ ១៥ឆ្នាំមកហើយ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ