Connect with us

ព័ត៌មានអន្ដរជាតិ

លោកស្រី ហារីស ចង់​ជជែក​ដេញដោល​ជាមួយ​លោក ត្រាំ ម្ដង​ទៀត

បានផុស

នៅ

បេក្ខភាព​មកពីគណបក្សប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិក លោកស្រី កាម៉ាឡា ហារីស (Kamala Harris) កំពុងព្យាយាមទទួលបានឱកាសទី២ ដើម្បីជជែកដេញដោលជាមួយ​គូប្រជែងមកពីគណបក្សសាធារណរដ្ឋគឺលោក ដូណាល់ ត្រាំ (Donald Trump) ក្នុងការប្រជែងតំណែងប្រធានាធិបតីនៅឆ្នាំ​២០២៤​។ នេះ​បើយោង​តាម​​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់​ងារ​ព័ត៌មាន Reuters នៅ​ថ្ងៃ​ទី​២១​ខែ​កញ្ញា។

លោក ដូណាល់ ត្រាំ និង​លោកស្រី កាម៉ាឡា ហារីស (រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ចំពោះ​មុខមនុស្សប្រហែល​៦០០​នាក់នៅឯមជ្ឈមណ្ឌលសិល្បៈ Cobb Energy Performing Arts ក្នុងទីក្រុង Atlanta លោកស្រី ហារីស បាន​និយាយ​ថា៖ «ខ្ញុំ​កំពុង​ព្យាយាម​ធ្វើ​ការ​ជជែក​ពិភាក្សា​មួយ​ទៀត។ យើងនឹងរង់ចាំ​​​ចម្លើយ»។

លោកស្រី ហារីស និង​លោក ត្រាំ បានជជែកដេញដោលគ្នាជាលើកដំបូងនៅថ្ងៃទី​១០ខែកញ្ញា ហើយ​​ការ​ស្ទង់​មតិ​​មួយ​ចំនួន​​បាន​បង្ហាញ​ថា បេក្ខភាព​គណបក្ស​ប្រជាធិបតេយ្យ​គឺ​មាន​ប្រៀប​ជាង​គូ​ប្រជែង។

លោក ត្រាំ កាលពីសប្តាហ៍មុនបាននិយាយថា លោកនឹងមិនចូលរួមក្នុងការជជែកដេញដោលមួយផ្សេងទៀតតទល់​នឹងលោក​ស្រី ហារីស នៅ​មុនការបោះឆ្នោតថ្ងៃទី​៥​ខែវិច្ឆិកានោះទេ។

បេក្ខភាព​បក្ស​សាធារណរដ្ឋ បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម Truth Social ថា៖ «នឹងមិនមានការជជែកដេញដោលលើកទីបីទេ»។ លោក ត្រាំ បានជជែក​ដេញ​ដោល​ចំនួន​២​លើក​រួច​ហើយ ដោយ​លើក​ដំបូង​​គឺ​តទល់​នឹង​លោក ចូ បៃដិន (Joe Biden) កាល​ពី​ខែមិថុនា មុនពេលការប្រកួត​ថ្វី​មាត់​ជាមួយ​លោកស្រី ហារីស កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ។

នៅឯការជជែកដេញដោល​ចុង​ក្រោយ លោកស្រី ហារីស បាន​ធ្វើ​ការ​វាយ​ប្រហារ​ខ្លាំងៗ​ទៅ​លើ​លោក ត្រាំ ពាក់ព័ន្ធ​ការគាំទ្ររបស់​លោក​ចំពោះការរឹតបន្តឹងការរំលូតកូន និងបញ្ហាផ្លូវច្បាប់ជាច្រើន​ផ្សេង​ទៀត៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម