Connect with us

ព័ត៌មានអន្ដរជាតិ

ដំណឹងល្អ! កម្ពុជា ស្ថិតក្នុងចំណោមប្រទេសអាស៊ីទាំង២៤ដែលជប៉ុនផ្តល់ជំនួយឥតសំណង សម្រាប់ផ្គត់ផ្គង់វ៉ាក់សាំងកូវីដ

បានផុស

នៅ

ក្រសួងការបរទេសជប៉ុនបានឲ្យដឹងនៅថ្ងៃអង្គារនេះថា រដ្ឋាភិបាលក្រុងតូក្យូ នឹងផ្តល់ជំនួយឥតសំណងចំនួន៤.៥ពាន់លានយ៉េន (៤១,៣៣២,២៧៥លានដុល្លារ) តាមរយៈអង្គការអន្តរជាតិមួយ ទៅឲ្យប្រទេសចំនួន២៥នៅក្នុងតំបន់អាស៊ីនិងប្រជុំកោះប៉ាស៊ីហ្វិក ដើម្បីជួយប្រទេសទាំងនោះឲ្យបង្កើតបណ្តាញចែកចាយខ្សែសង្វាក់ត្រជាក់ សម្រាប់ផ្ទុកវ៉ាក់សាំងការពារជំងឺកូវីដ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមកាសែត Bangkok Post បានចុះផ្សាយថា ក្នុងចំណោមប្រទេសទាំងនោះ ក៏មានកម្ពុជាផងដែរ។

យោងតាមក្រសួងបានឲ្យដឹងថា ជំនួយឥតសំណងនេះនឹងត្រូវប្រើប្រាស់ជាមួយកន្លែងស្តុកទុកត្រជាក់ រថយន្តដឹកជញ្ជូននិងឧបករណ៍ផ្សេងទៀតដែលចាំបាច់សម្រាប់ការផ្គត់ផ្គង់វ៉ាក់សាំងឲ្យមានស្ថិរភាពនៅក្នុងប្រទេសទាំងនោះ។

ក្រសួងបន្តថា ប្រទេសជប៉ុនមានគោលបំណងជួយធានាការចែកចាយវ៉ាក់សាំង ដល់មនុស្សគ្រប់រូបនិងនៅគ្រប់ជ្រុងនៃប្រទេសកំពុងអភិវឌ្ឍន៍ ជាមួយក្តីសង្ឃឹមទប់ស្កាត់ជំងឺរាតត្បាតឲ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន។ ជំនួយនឹងត្រូវបានបញ្ជូនតាមរយៈមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ។

ប្រទេសដែលទទួលបានជំនួយផ្សេងទៀតរួមមាន ឥណ្ឌូនេស៊ី ថៃ ប៊ូតង់ ព្រុយណេ កោះឃូក ទីម័រខាងកើត ហ្វីជី ឡាវ ម៉ាឡេស៊ី ម៉ាល់ឌីវ មីក្រូណេស៊ី មីយ៉ាន់ម៉ា នេប៉ាល់ នីអ៊ូ ប៉ាគីស្ថាន ប៉ាពួញូហ្គីណេ សាម័រ ស្រីលង្កាកោះ សូឡូម៉ុន តុងហ្គា ទូវ៉ាលូ វ៉ានូទូនិងវៀតណាម។

ប្រទេសជប៉ុនក៏បានសន្យាផ្តល់ថវិកាជាង១,៩៤៩,៣១៧,៨០០ដុល្លារ ដល់កម្មវិធី Covax ផងដែរ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ ព្រោះ​តែ​កូវីដ សូម្បី​មេក្រុម​បង​ធំ​ល្បីល្បាញ​នៅ​ជប៉ុន ​ក៏​បាត់បង់​ចំណូល

ចុចអាន៖ មហាសេដ្ឋីជប៉ុន ប្រកាសជ្រើសរើសមនុស្ស៨នាក់ ជិះយានអវកាស រួមដំណើរទៅភពព្រះចន្ទ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១១ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១២ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៣ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម