Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមហ៊ុនផ្សព្វផ្សាយចិនចែក iPhone 16 Pro ដល់បុគ្គលិក​និង​​អ្នកហាត់ការ

បានផុស

នៅ

ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយដែលមានមូលដ្ឋាននៅប្រទេសចិន Mediastorm បានប្រកាសថា បុគ្គលិក ១០០នាក់របស់ខ្លួនម្នាក់ៗ រួមទាំងអ្នកហាត់ការ និងបុគ្គលិកចូលថ្មីៗ នឹងទទួលបាន iPhone 16 Pro។

(រូបភាព៖ StormCrew)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រូបថតសេចក្តីប្រកាសដែលបានរាយការណ៍ពីនាយកប្រតិបត្តិរបស់ Mediastorm បានរីករាលដាលនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមចិន ដែលមានអ្នកចូលមើលជិត ១៤ លានដងក្នុងរយៈពេលមួយថ្ងៃ។ នេះបើយោងតាមសារព័ត៌មានសិង្ហបុរី 8days ។

សារ​នោះ​សរសេរ​ថា​៖«​ដូច​ធម្មតា អ្នក​រាល់​គ្នា​នឹង​ត្រូវ​បាន​ផ្តល់​ជូន iPhone 16 Pro មិនថាអ្នកជាអ្នកហាត់ការ ឬបុគ្គលិកថ្មី ឱ្យតែអ្នកនៅក្នុងក្រុមហ៊ុននៅពេលនេះ អ្នកនឹងទទួលបាន iPhone 16 Pro ម្នាក់មួយគ្រឿង ហើយក្រុមហ៊ុនក៏នឹងរ៉ាប់រងលើពន្ធដែលពាក់ព័ន្ធផងដែរ សូមកុំបារម្ភ!»។

កាយវិការដ៏សប្បុរសនេះធ្វើឡើងបន្ទាប់ពីការចេញលក់ជាសកលនៃស៊េរី iPhone 16 របស់ក្រុមហ៊ុន Apple នៅថ្ងៃទី ១០ខែកញ្ញា ជាមួយនឹងម៉ូដែល Pro មានតម្លៃចាប់ពី ៩៩៩ដុល្លារអាមេរិកនៅក្នុងទីផ្សារសហរដ្ឋអាមេរិក។ ដោយគិតពីកម្លាំងពលកម្មរបស់ក្រុមហ៊ុន អត្ថប្រយោជន៍នេះត្រូវបានគេរំពឹងថានឹងមានតម្លៃយ៉ាងហោចណាស់ ៩៩៩០០ ដុល្លារអាមេរិក។

(រូបភាព៖ Canva)

គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេដែលក្រុមហ៊ុន Mediastorm ផ្តល់រង្វាន់ដល់បុគ្គលិករបស់ខ្លួនជាមួយនឹងអំណោយដ៏ថ្លៃបែបនេះ។ យោងតាមសារព័ត៌មាន China Presនេះs ក្រុមហ៊ុនក៏បានប្រគល់ទូរស័ព្ទ iPhone ម៉ូដែលចុងក្រោយបំផុតនៅក្នុងឆ្នាំមុនៗ ដោយផ្តល់អំណោយដល់ iPhone 14 Pro នៅឆ្នាំ ២០២២ និង iPhone 15 Pro នៅឆ្នាំ ២០២៣ ផងដែរ៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម