Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន ហាម​មន្ត្រី​ខ្លួន​ប្រើប្រាស់​ Telegram ព្រោះបញ្ហា​សន្តិសុខជាតិ

បានផុស

នៅ

អ៊ុយក្រែន បានហាមឃាត់មន្ត្រីរដ្ឋាភិបាល យោធា និងបុគ្គលិកការពារជាតិ ព្រម​ទាំង​បុគ្គលិក​ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗផ្សេងទៀត ពីការដំឡើងកម្មវិធីផ្ញើសារ​ Telegram ដោយពណ៌នាអំពីវិធានការចាំបាច់សម្រាប់សន្តិសុខជាតិក្នុងអំឡុងពេលសង្រ្គាមជាមួយរុស្ស៊ី។

(រូបភាព៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការហាមឃាត់នេះត្រូវបានប្រកាសកាលពីថ្ងៃសុក្រដោយក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិអ៊ុយក្រែននៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។

ក្នុងអំឡុងពេលកិច្ចប្រជុំមួយកាលពីថ្ងៃព្រហស្បតិ៍ ទីភ្នាក់ងារ​សន្តិសុខនៃប្រទេសអ៊ុយក្រែន និងអគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានប្រាប់​ថា Telegram ត្រូវបានប្រើប្រាស់យ៉ាងសកម្មដោយប្រទេសរុស្ស៊ីសម្រាប់ការវាយប្រហារតាមអ៊ីនធឺណិត ការបន្លំ ការសាយភាយ​មេរោគ ការតាមដាន​ទីតាំងអ្នកប្រើប្រាស់ និងការកំណត់​ការ​វាយប្រហារដោយមីស៊ីល។

ការ​ហាមឃាត់​នេះ ធ្វើ​ឡើង​ចំពោះ​តែ​ឧបករណ៍​ទាក់ទង​​របស់​មន្ត្រី​សំខាន់ៗដែល​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​កាតព្វកិច្ច​ផ្លូវការ​​របស់​ពួក​គេ​ប៉ុណ្ណោះ ពោល​គឺជន​ជាតិ​អ៊ុយក្រែន​ផ្សេង​ទៀត​អាច​មាន​សិទ្ធិ​ប្រើប្រាស់ Telegram ក៏​ដូចជា​បណ្ដាញ​សង្គម​​ដទៃ​នៅ​ក្នុង​ឧបករណ៍​ទាក់ទង​ផ្ទាល់​ខ្លួន​របស់​ពួក​គេ ដោយ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​កិច្ចការ​រដ្ឋ។

Telegram ត្រូវបានប្រើយ៉ាងទូលំទូលាយនៅក្នុងប្រទេសអ៊ុយក្រែន មិនត្រឹមតែសម្រាប់ការផ្ញើសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់ការអានព័ត៌មាន រួមទាំងការអាប់ដេតអំពីការវាយប្រហារតាមអាកាសរបស់រុស្ស៊ីផងដែរ។ វាក៏ជាមធ្យោបាយចម្បងរបស់មន្ត្រីអ៊ុយក្រែន រួមទាំង​លោកប្រធានាធិបតី Volodymyr Zelenskyy ចូលរួមជាមួយសាធារណជន និងបញ្ជូន​ព័ត៌មាន​​ថ្មីៗ​​អំពី​សង្គ្រាម។

យ៉ាង​ណា លោក Kyrylo Budanov ប្រធានផ្នែកចារកម្មរបស់ប្រទេសអ៊ុយក្រែន បាននិយាយថា ទីភ្នាក់ងារ​ចារកម្ម​រុស្ស៊ី អាចចូលមើល​សារផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ Telegram រួមទាំងសារដែលបានលុប ក៏ដូចជាទិន្នន័យផ្ទាល់ខ្លួនផ្សេងៗ។

លោក Budanov បាន​រៀបរាប់​នៅ​ក្នុង​សេចក្ដី​ការណ៍​​ថា៖ «ខ្ញុំតែងតែគាំទ្រ និងបន្ត​គាំទ្រសេរីភាពនៃការបញ្ចេញមតិ ប៉ុន្តែបញ្ហា Telegram មិនមែនជាបញ្ហាសេរីភាពក្នុងការបញ្ចេញ​មតិ​នោះទេ។ វា​ជា​បញ្ហា​សន្តិសុខ​ជាតិ»៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម