ព័ត៌មានអន្ដរជាតិ
ភាគកណ្តាលជប៉ុន ប្រកាសអាសន្ននិងជម្លៀសមនុស្សទ្រង់ទ្រាយធំ ដោយសារទឹកជំនន់
ពេលនេះគ្រោះទឹកជំនន់បានបន្តទៅវាយលុកប្រទេសជប៉ុនម្តង ដោយជំរុញឲ្យមានការប្រកាសអាសន្ននិងជម្លៀសមនុស្សទ្រង់ទ្រាយធំនៅភាគកណ្តាល។
តាមការចុះផ្សាយរបស់ NHK នៅថ្ងៃសៅរ៍ទី២១ខែកញ្ញាឆ្នាំ២០២៤, ទីក្រុងចំនួន២ក្នុងខេត្ត Ishikawa លើកោះ Honshu គឺជាកន្លែងរងគ្រោះធ្ងន់បំផុត ខណៈភ្លៀងធ្លាក់ដូចហែកមេឃ នៅតែបន្តវាយប្រហារមិនធូរស្រាល។
នៅទីក្រុង Wajima មនុស្សប្រហែល ១៨ ០០០នាក់ ត្រូវបានជម្លៀសជាបន្ទាន់ទៅកាន់ទីទួលសុវត្ថិភាព ចំណែកនៅទីក្រុង Suzu ក៏មានការជម្លៀសមនុស្ស ១២ ០០០នាក់ដែរ។
ស្របពេលជាមួយគ្នានោះ រដ្ឋាភិបាលជប៉ុន បង្ហាញក្តីបារម្ភថា ភ្លៀងធ្លាក់ខ្លាំង កំពុងបណ្តាលឲ្យទឹកទន្លេចំនួន១២នៅក្នុងតំបន់នេះ ឡើងលើសកម្រិតប្រកាសអាសន្ន ព្រមទាំងមានហានិភ័យបំណាក់ដី និងទឹកជំនន់រហ័សនៅតាមបណ្តាតំបន់មួយចំនួនទៀតផង។
តាមការព្យាករ, នៅប៉ុន្មានថ្ងៃខាងមុខ តំបន់ Hokuriku និង Shikoku នឹងមានភ្លៀងធ្លាក់កម្រិតរហូតដល់ទៅ ២០០មិល្លីម៉ែត្រ ចំណែកនៅ Tokai និង Chugoku មានកម្រិត ១៨០មិល្លីម៉ែត្រ រីឯនៅ Tohoku, Kinki និង Kyushu មានកម្រិត ១៥០មិល្លីម៉ែត្រ។
អាស្រ័យហេតុដូច្នេះហើយ ទើបអាជ្ញាធរ ជូនដំណឹងដល់ប្រជាពលរដ្ឋឲ្យប្រុងប្រៀបខ្លួននិងប្រយ័ត្នប្រយែង ហើយត្រូវតាមដានព័ត៌មានឲ្យជាប់ជានិច្ច។
សូមបញ្ជាក់ថា តំបន់ទាំងប៉ុន្មានខាងលើនេះ គឺសុទ្ធសឹងជាកន្លែងរងគ្រោះខ្លាំង ដោយការរញ្ជួយដីដ៏សាហាវកម្លាំង ៧.៥រ៉ិចទ័រ នៅថ្ងៃចូលឆ្នាំសកល ដែលបណ្តាលឲ្យមនុស្សជាង២៨០នាក់ស្លាប់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ តើគ្រោះមហន្តរាយទឹកជំនន់បង្កវិនាសកម្មអ្វីខ្លះតាមទ្វីបនីមួយៗ?
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ