Connect with us

ព័ត៌មានអន្ដរជាតិ

​ថៃ​ព្រមាន​ទឹកជំនន់រហ័ស​ថែមទៀត​នៅ​ភាគខាងជើង​ ខណៈក្រសួង​បរទេសថៃ​ស្នើ​​​វិធានការ​​គ្រប់​គ្រងទឹក​​ឆ្លង​ដែន​​

បានផុស

នៅ

ប្រទេស​ថៃ​​នៅ​មិន​ទាន់​ឆ្លង​ផុត​ពី​គ្រោះ​ទឹកជំនន់​រហ័ស​ (​Flash Floods) នៅ​​ឡើយ ខណៈ​នាយក​ដ្ឋាន​​​ឧតុនិយម​​​ បាន​​ព្រមាន​នៅថ្ងៃសៅរ៍​នេះ​ថា ស្រុក​៨​​នៃ​ខេត្ត​ Lampang ស្ថិត​នៅ​ភាគខាងជើង​​ប្រទេស​នេះ​នឹង​រង​ផល​ប៉ះពាល់​ដល់សារទឹកជំនន់រហ័ស​។

ប្រជាជនថៃ​​នៅ​ភាគខាងជើង​ប្រទេស​បន្ត​លិច​លង់​​​ដោយសា​រជំនន់​រហ័ស​។ Khaosod
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​​​ឆ្លង​កាត់​បទ​​ពិសោធ​ន៍​​នៃ​ទឹកជំនន់​រហ័ស​​​ត​នៅ​ដើម​ខែ​កញ្ញា​នេះ ដែលបណ្តាល​ឲ្យ​ប្រជាជន​ថៃ​​ជិត​៥០០​នាក់​ស្លាប់​និង​រង​របួស​​ក្នុង​ហេតុការណ៍​ទឹកជំនន់​រហ័ស​​បណ្តាល​មក​ពី​​​ឥទ្ធិពល​ខ្យល់ព្យុះ​ទីហ្វុង​យ៉ាក់ជី ​ក្រសួង​ការបរទេស​ថៃ ដឹកនាំ​ដោយរដ្ឋមន្ត្រី ​​​​បាន​កោះ​​​ប្រជុំ​​​ប្រមុខ​ទូត​នៃ​បណ្តា​ប្រទេស​ក្នុង​តំបន់ ACMECS សម្រាប់​កិច្ច​សហប្រតិបត្តិការ​​​ឲ្យ​ប្រសើរ​ជាង​នេះ​។

ACMECS ដែល​មានន័យ​ពេញ​លេញ​ជា​ភាសា​ខ្មែរ​ថា ​​«​កិច្ច​ពិភាក្សា​​យុទ្ធសាស្ត្រ​សហប្រតិបត្តិការ សេដ្ឋកិច្ច អា​យ៉េ​យ៉ា​វ៉ា​ឌី – ចៅ​ប្រា​យ៉ា – មេគង្គ» គឺ​សំដៅលើ​កិច្ច​សហប្រ​តិបត្តិការ​ក្នុង​ចំណោម​ប្រទេស​អាស៊ាន​គោក​ចំនួន​៥ គឺ ​កម្ពុជា​ ឡាវ ​មីយ៉ាន់ម៉ា ​ថៃ​ និង វៀតណាម​។

តាមការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ថៃ Khaosod រដ្ឋមន្ត្រី​ការបរទេសថៃ លោក Maris Sangiampongsa ​បាន​ស្នើ​ឱ្យ​មាន​ការ​ដំឡើង​​​ស្ថានីយ​​​​​វាស់​កម្រិត​ទឹក​​​​ស្វ័យ​ប្រវត្តិ​ (Telemeter Stations) នៅ​តាម​​ទន្លេ​​​​​ក្នុង​ប្រទេស​មីយ៉ាន់​ម៉ា ​និង​​​ប្រទេសឡាវ ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​​ប្រព័ន្ធ​​ផ្តល់​ដំណឹង​​​។ ​

រដ្ឋមន្ត្រី​ការបរទេសថៃ លោក Maris Sangiampongsa ដឹកនាំ​កិច្ច​ប្រជុំ​ជាមួយតំណាងទូត​​កាលថ្ងៃទី​២០​កញ្ញា។

​ប្រទេស​ថៃ​ក៏​​នឹង​​ដោះស្រាយ​ការ​ស្តា​​​រ​ទន្លេ​​មេសៃ (Mae Sai) និង​ការ​ដោះស្រាយ​បញ្ហា​​​ការ​ទន្ទ្រាន​​​​​​ទន្លេ​​។ ប្រទេសថៃ​ក៏​គ្រោង​​​ស្នើ​លើ​កម្ពស់​​កិច្ចសហប្រតិបត្តិការ​គ្រប់​គ្រង​​ទឹក​តាមរយៈ​​ ក្របខណ្ឌ​ ACMECS គណៈកម្មការ​មេគង្គ (MRC) និង ​កិច្ច​សហប្រតិបត្តិការ​មេគង្គ​-ឡានឆាង​(MLC) ដែល​មាន​ប្រទេស​មេងគង្គ​​ដីគោក​ប្រាំនិង​ប្រទេសចិន​​ផង​។

ចាប់ពីថ្ងៃទី៨ដ​ល់​ថ្ងៃ​ទី​១៨ខែកញ្ញា ឆ្នាំ២០២៤ ​ក្រសួង​សុខាភិបាល​ថៃ​​បានរក​ឃើញ​តួលេខ​​អ្នករងរបួសចំនួន៤៦២នាក់ និងស្លាប់សរុបចំនួន១៩នាក់ ដោយសារការរអិលបាក់ដីនិងលង់ទឹក ដែល​បណ្តាល​មក​ពី​ឥទ្ធិពល​នៃ​​ព្យុះ​​កំណាច​យ៉ាក់​ជី​។

 យោងតាមទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) គ្រោះទឹកជំនន់ដ៏ធំ និងការបាក់ដីដែលបង្កឡើងដោយព្យុះទីហ្វុងយ៉ាកជី​ដែល​ថម​ថយ​ឥទ្ធិពល​នៅដើម​សប្តាហ៍​នេះ​ បាន​ធ្វើឱ្យកុមារជិត៦​លាននាក់នៅទូទាំងអាស៊ីអាគ្នេយ៍​នៃ​​ប្រទេស​​ខាងលើ​ជួបការលំបាកក្នុងទទួល​បាន​ទឹកស្អាត អាហារ និងទីជម្រក៕

ដោយ រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម