ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែលនិងហេសបូឡាលីបង់ផ្តើមប្រយុទ្ធគ្នាទ្រង់ទ្រាយធំ
ទីបំផុត អ៊ីស្រាអែលនិងហេសបូឡាលីបង់បានបើកការបាញ់ប្រហារគ្នាទៅវិញទៅមកយ៉ាងខ្លាំងនៅថ្ងៃទី២២ញ្ញា បន្ទាប់ពីភាគីអ៊ីស្រាអែលបានបាញ់ប្រហារដោយប្រើយន្តហោះបំផ្លាញទីតាំងមូលដ្ឋានទ័ពរាប់សិបកន្លែងរួមទាំងការសម្លាប់មេទ័ពកំពូលរបស់ក្រុមសកម្មប្រយុទ្ធហេសបូឡាចាប់តាំងពីថ្ងៃទី២០កញ្ញា។

តាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ ក្នុងការវាយប្រហារគ្នានោះ យន្តហោះចម្បាំងអ៊ីស្រាអែលបានទម្លាក់គ្រាប់បែកខ្លាំងបំផុតក្នុងរយៈពេលជិតមួយឆ្នាំនៃសង្រ្គាមនៅទូទាំងភាគខាងត្បូងនៃប្រទេសលីបង់ ខណៈដែលក្រុមហេសបូឡា បានអះអាងការវាយប្រហារដោយគ្រាប់រ៉ុក្កែតលើគោលដៅយោធានៅភាគខាងជើងនៃប្រទេសអ៊ីស្រាអែល។
យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបានវាយប្រហារជុំវិញគោលដៅចំនួន២៩០កន្លែងនៅថ្ងៃទី២១ខែកញ្ញា រួមទាំងទីតាំងបាញ់គ្រាប់រ៉ុក្កែតរាប់ពាន់គ្រាប់ ហើយបាននិយាយថា ខ្លួននឹងបន្តវាយប្រហារគោលដៅនៃចលនាគាំទ្រដោយអ៊ីរ៉ង់។
អ៊ីស្រាអែលបានបិទសាលារៀន និងរឹតបន្តឹងការប្រមូលផ្តុំនៅតំបន់ភាគខាងជើងនៃប្រទេស និងតំបន់ Golan Heights ដែលកាន់កាប់ដោយអ៊ីស្រាអែលនៅព្រឹកព្រលឹមថ្ងៃទី២២ខែកញ្ញា។
យោធា បាននិយាយថា ស៊ីរ៉ែនបានបន្លឺឡើងពេញមួយយប់ នៅពេលដែលគ្រាប់រ៉ុក្កែត និងមីស៊ីលផ្លោងជាច្រើនគ្រាប់ត្រូវបានបាញ់ចេញពីប្រទេសលីបង់ និងអ៊ីរ៉ាក់ ដែលភាគច្រើនត្រូវបានស្ទាក់ចាប់ដោយប្រព័ន្ធការពារដែនអាកាសរបស់អ៊ីស្រាអែល។
ប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីស្រាអែលបានរាយការណ៍ថា អគារជាច្រើនត្រូវបានវាយប្រហារដោយផ្ទាល់ ឬដោយការទម្លាក់គ្រាប់បែក ហើយរថយន្តសង្គ្រោះបាននិយាយថាពួកគេបានព្យាបាលអ្នករបួសស្រាលមួយចំនួន។
ក្នុងពេលភ្លាមៗនៃការវាយប្រហារគ្នានេះ គ្មានចំនួនអ្នកស្លាប់និងរបួសធ្ងន់ធ្ងរត្រូវបានគេរាយការណ៍នៅឡើយ។ ប៉ុន្តែការបាញ់ប្រហារក្នុងរយៈពេល២ថ្ងៃរបស់អ៊ីស្រាអែល មនុស្សយ៉ាងហោច៤០នាក់រួមទំាងកុមារ ស្រ្តី ជនស៊ីវិល និងមេបញ្ជាការក្រុមហេសបូឡា ត្រូវបានសម្លាប់ក្នុងប្រទេសលីបង់៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានជាតិ២៣ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា