Connect with us

ព័ត៌មានអន្ដរជាតិ

ក្បួនរថយន្តដឹកឯកអគ្គរដ្ឋទូតច្រើនប្រទេស បើកកិនមីននៅ ប៉ាគីស្ថាន

បានផុស

នៅ

តាមការចុះផ្សាយរបស់ RT កាលពីថ្ងៃអាទិត្យទី២២ខែកញ្ញឆ្នាំ២០២៤, ក្បួនរថយន្តដឹកឯកអគ្គរដ្ឋទូតច្រើនប្រទេស បានបើកកិនមីន ក្នុងស្រុក Swat នៃខេត្ត Khyber Pakhtunkhwa នាភាគពាយព្យប្រទេសប៉ាគីស្ថាន។

(រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍នេះកើតឡើង ពេលអ្នកការទូតមកពីប្រទេសរុស្ស៊ី វៀតណាម អេត្យូពី រវ៉ាន់ដា ស៊ីមបាវ៉េ ឥណ្ឌូណេស៊ី និងគណប្រតិភូមកពីប្រទេសផ្សេងទៀត កំពុងធ្វើដំណើរក្នុងក្បួន មកពីចូលរួមវេទិកាទេសចរណ៍ដែលរៀបចំដោយសភាពាណិជ្ជកម្មនិងឧស្សាហកម្មនៃទីក្រុងអ៊ីស្លាម៉ាបាដ។

ក្រោយមក ស្ថានទូតរុស្សីចេញសេចក្តីថ្លែងការណ៍ថា ប៉ូលិសម្នាក់ស្លាប់និងច្រើននាក់ត្រូវរបួសក្នុងហេតុការណ៍នេះ ប៉ុន្តែគ្មានបេសកជនណាម្នាក់រងរបួសទេ។

ស្របពេលជាមួយគ្នានោះ អាជ្ញាធរប៉ាគីស្ថានក៏ទទួលស្គាល់ឧបទ្ទវហេតុនេះដែរ ដោយបញ្ជាក់ថា គណៈប្រតិភូទាំងអស់ត្រូវជម្លៀសចេញដោយសុវត្ថិភាពពីកន្លែងកើតហេតុ។

ទោះបីជាយ៉ាងណាក៏ដោយ គ្មានក្រុមណាចេញមុខអះអាងទទួលខុសត្រូវចំពោះការវាយប្រហារដោយបង្កៃមីនតាមផ្លូវដ៏កម្រនេះឡើយប៉ុន្តែគេដឹងថា ស្រុក Swat គឺជាអតីតមូលដ្ឋានឈរជើងយ៉ាងរឹងមាំរបស់ក្រុម Terik-i-Taliban Pakistan ឬ TTP ដែលតែងបើកការវាយប្រហារយ៉ាងសាហាវលើកងកម្លាំងយោធា និងប៉ូលិសនៅក្នុងខេត្ត និងកន្លែងផ្សេងទៀត៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ក្នុងឆ្នាំនេះ អៀរឡង់ ផ្តល់ជំនួយ៨០ម៉ឺនអ៊ឺរ៉ូ សម្រាប់សកម្មភាពកម្ចាត់មីនរបស់អង្គការហេឡូត្រាស្តនៅកម្ពុជា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ​កម្ពុជា និង​ក្រសួងការងារថៃ បើក​កិច្ច​ប្រជុំលើក​កម្ពស់សិទ្ធិពលករដែលធ្វើការនៅប្រទេសថៃ

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន ប្រធានសម្ព័ន្ធក្រុមហ៊ុន SAM SN GROUP សមាជិកសភាពាណិជ្ជកម្ម បរិច្ចាគថវិកា ២,៥០០ដុល្លារ ក្នុងឱកាសខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥

ព័ត៌មានជាតិ៦ ម៉ោង មុន

មេទ័ព​ម៉ាឡេស៊ី កោតសរសើរ​កម្ពុជា​ ចំពោះការរីក​ចម្រើន​យ៉ាងឆាប់​រហ័ស​លើ​គ្រប់វិស័យ

ជីវិតកម្សាន្ដ៨ ម៉ោង មុន

លោក ជុំ សំអង រំលឹកអ្នកសិល្បៈដែលឆ្មើងនឹងលោកថា «ចំណុចចាប់ផ្តើមអ្នកឯង ក៏មានវត្តមានពួកខ្ញុំដូចគ្នា»

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ញឹម ខេមរា៖ ការលើកកម្ពស់ស្តង់ដារ បទប្បញ្ញត្តិបច្ចេកទេស ជំរុញអាជីវកម្មកម្ពុជាប្រកួតប្រជែងកាន់តែខ្ពស់ក្នុងទីផ្សារ

ចរាចរណ៍១៣ ម៉ោង មុន

ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១៩ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី២៤មេសា

នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច
សន្តិសុខសង្គម១៣ ម៉ោង មុន

នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច កោះហៅលោក សាន សាធុកា​ ឲ្យចូលបំភ្លឺក្រោយរងការ​ចោទ​ប្រកាន់រឿងជំរិតទារប្រាក់

សន្តិសុខសង្គម១០ ម៉ោង មុន

ឆ្លងចរន្តអគ្គិសនីឆេះសាលាអន្តរជាតិមួយកន្លែង នៅខណ្ឌជ្រោយចង្វារ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

យន្តហោះចម្បាំងយោធាមីយ៉ាន់ម៉ាមិនអើពើនឹងការព្រមាន​របស់​ថៃ​ ដោយ​ទម្លាក់គ្រាប់បែករាប់​សិប​គ្រាប់​ក្បែរ​ព្រំដែន

Sokha Hotels

ព័ត៌មានពេញនិយម