Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម បើកទឹក ចេញពីទំនប់វារីអគ្គិសនីធំបំផុតនៅភាគខាងត្បូង

បានផុស

នៅ

ប្រទេសវៀតណាម បានប្រកាសបើកទ្វារទំនប់វារីអគ្គិសនីធំបំផុតនៅភាគខាងត្បូងនាវេលាម៉ោង១០ព្រឹកថ្ងៃចន្ទទី២៣ខែកញ្ញាឆ្នាំ២០២៤ ដូច្នេះពលរដ្ឋរស់នៅតាមខ្សែទឹកខាងក្រោមត្រូវត្រៀមខ្លួននិងប្រុងប្រយ័ត្ន។

ទំនប់វារីអគ្គិសនី Tri An (រូបថត៖ VN Express)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសេចក្តីរាយការណ៍របស់ VN Express, ការសម្រេចចិត្តនេះធ្វើឡើង ស្របពេលទឹកទន្លេ Dong Nai កំពុងហក់ឡើងខ្ពស់ បង្កហានិភ័យគ្រោះទឹកជំនន់នៅក្នុងតំបន់ រួមទាំងទីក្រុងហូជីមិញផងដែរ។

ក្រុមហ៊ុន​វារីអគ្គិសនី Tri An ក្នុង​ខេត្ត Dong Nai ដែល​ស្ថិតនៅជាប់​​ទីក្រុង ហូជីមិញ បាន​ប្រកាស​ថា ដោយសារតែកម្ពស់ទឹកក្នុងអាង បានឡើងដល់៦០.៤ម៉ែត្រ ក្បែរកម្រិតគ្រោះថ្នាក់ហើយនោះ, ដូច្នេះទំនប់នេះនឹងបើកបញ្ចេញទឹក ១ ០០០ ម៉ែត្រ​គូប​ក្នុង​មួយ​វិនាទី ដើម្បីធ្វើឲ្យស្ថានភាពធូរស្រាល។

ទំនប់វារីអគ្គិសនី Tri An (រូបថត៖ VN Express)

មុនសេចក្តីប្រកាសនេះ, ស្ថានីយ៍ឧតុនិយមនិងជលសាស្ត្រខេត្ត Dong Nai បានចេញការព្រមាន អំពីកម្រិតទឹកទន្លេហក់ឡើងខ្លាំង ជាហេតុបង្កហានិភ័យគ្រោះទឹកជំនន់និងបំណាក់ដី វាយប្រហារតំបន់នៅតាមដងទន្លេ និងខេត្ត Binh Duong ក៏ដូចជាទីក្រុងហូជីមិញផងដែរ។

លោក Nguyen Phuoc Huy នាយក​ស្ថានីយ​ឧតុនិយម​បាន​កត់​សម្គាល់​ថា ស្ថានភាព​ទឹកទន្លេកំពុងធ្ងន់ធ្ងរ​ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​តំបន់​ខាង​លើ។ ប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋានត្រូវតាមដានការវិវត្តនៃអាកាសធាតុឲ្យបានដិតដល់បំផុត ដើម្បីត្រៀមខ្លួនទប់ទល់នឹងគ្រោះមហន្តរាយណាមួយដែលអាចកើតឡើងជាយថាហេតុ។

សូមបញ្ជាក់ថា ទំនប់វារីអគ្គិសនី Tri An លាតសន្ធឹងលើផ្ទៃដីទំហំ៣២៣គីឡូម៉ែត្រការ៉េ នៅក្នុងអាងទន្លេ Dong Nai ហើយត្រូវប្រើប្រាស់ដើម្បីបង្កើតថាមពល ធានាការផ្គត់ផ្គង់ទឹកសម្រាប់ប្រើប្រាស់ក្នុងស្រុកនិងកសិកម្ម និងគ្រប់គ្រងទឹកជំនន់នៅតំបន់ខាងក្រោម៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ម៉ៅ ចំណាន
ជីវិតកម្សាន្ដ១ ម៉ោង មុន

សមាគមសិល្បករខ្មែរ ស្នើឱ្យបញ្ឈប់នូវការលេងសើចជ្រុល នាំឱ្យប៉ះពាល់ធ្ងន់ធ្ងរផ្លូវចិត្ត និងសេចក្តីថ្លៃថ្នូរស្ត្រីខ្មែរ

ជីវិតកម្សាន្ដ១ ម៉ោង មុន

តាមពិត ឆឹង ច័ន្ទមុនីរស្មី ជាម្ចាស់ផេក “ដើរលេង” និងជាតួឯកស្រីដ៏លេចធ្លោក្នុងភាពយន្តអប់រំខ្លី

ព័ត៌មានជាតិ២ ម៉ោង មុន

ឥណ្ឌា ​គ្រោង​រៀបចំទិវាម្ហូបអាហារ នៅ​តំបន់​ផ្លូវ​ថ្មើរជើង​មុខវត្តឧណ្ណាលោម

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ​ ត្រួតពិនិត្យ​ការ​អនុវត្ត​កម្មវិធី​បណ្តុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តត្បូងឃ្មុំ ជា​ពិសេស​កម្មវិធី TVET 1.5M

កីឡា២ ម៉ោង មុន

កីឡាករ​បាល់ទះ៤​រូប​រកចំណូលបានច្រើនជាង​គេ​​បំផុតបច្ចុប្បន្ន

សន្តិសុខសង្គម២៤ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​សភាអ៊ុយក្រែន​ចេញ​មុខ​ស្នើ​សុំ ​ដូណាល់ ត្រាំបន្តជួយ និង​«​ចង់​នៅឯករាជ្យ»​

ព័ត៌មានជាតិ១០ ម៉ោង មុន

ពិធីករប្រដាល់ប្រើសម្ដីលែបខាយលើនារី, រដ្ឋមន្ត្រីមហាផ្ទៃ ថាជាទង្វើជ្រុលហួស ប៉ះពាល់តម្លៃស្ត្រី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ប្រទេសមួយទៀតចេញមុខ គាំទ្រអង់គ្លេស ហើយចង់បញ្ជូនទ័ពទៅអ៊ុយក្រែន ធ្វើជាកងរក្សាសន្តិភាពដែរ

Sokha Hotels

ព័ត៌មានពេញនិយម