Connect with us

ព័ត៌មានអន្ដរជាតិ

លោក ត្រាំ ប្រកាស​មិន​ឈរ​ឈ្មោះ​ជា​លើក​ទី​៤ បើ​ចាញ់​ឆ្នោត​ខែ​វិច្ឆិកា​

បានផុស

នៅ

លោក ដូណាល់ ត្រាំ មកពីគណបក្សសាធារណរដ្ឋ បាននិយាយថា លោកនឹងមិនឈរឈ្មោះជាបេក្ខជនប្រធានាធិបតីអាមេរិក​ជា​លើក​ទី​៤​ទៀត​ទេ បើលោកចាញ់ការបោះឆ្នោតនៅថ្ងៃទី​៥​ខែវិច្ឆិកា។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters នៅ​ថ្ងៃ​ទី​២៣​ខែ​កញ្ញា។

លោក ដូណាល់ ត្រាំ (រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅពេលសួរថាតើលោក​នឹង​​ប្រកួត​ប្រជែង​ម្តងទៀត​ទេ​​​នៅ​៤​ឆ្នាំ​ខាង​មុខ​​បើ​មិនទទួលបានជោគជ័យក្នុង​អាណត្តិនេះ អតីតប្រធានាធិបតីវ័យ​​៧៨​ឆ្នាំបាន​ឆ្លើយ​ថា៖ «ទេខ្ញុំមិនធ្វើ​ទៀតទេ។ ខ្ញុំ​គិត​ថា​វា​​​គ្រប់គ្រាន់​ហើយ។ ខ្ញុំ​មិន​ពិចារណា​លើ​រឿង​នេះ​ទាល់តែ​សោះ។ ដោយ​ក្ដី​សង្ឃឹម​ យើង​នឹង​ទទួល​បាន​ជោគជ័យ»។

លោក ត្រាំ កំពុង​ប្រឈមមុខនឹងការ​​ប្រកួត​ប្រជែង​ដ៏តឹងតែងមួយ​តទល់​នឹងអនុប្រធានាធិបតីអាមេរិក​មក​ពី​គណបក្សប្រជាធិបតេយ្យ​គឺ​លោកស្រី កាម៉ាឡា ហារីស ជាមួយនឹងការស្ទង់មតិបង្ហាញពី​លទ្ធផល​ប្រកៀកប្រកិត​គ្នា​រវាង​បេក្ខភាព​ទាំង​២​ ដែលពិបាក​នឹង​​​កំណត់​អ្នក​ឈ្នះ​ណាស់​ក្នុង​ការ​ប្រជែង​តំណែង​ជា​ប្រធានាធិបតី​​នា​ខែ​វិច្ឆិកា​ខាង​មុខ។

លោក ត្រាំ បានចាប់ផ្តើម​ឈរ​ឈ្មោះ​​សម្រាប់​ការ​បោះឆ្នោតឡើងវិញជាលើកដំបូង​​ក្នុ​ង​ឆ្នាំ​២០២០ បន្ទាប់​ពី​​​ឈ្នះ​ការ​បោះឆ្នោត​និង​ក្លាយ​ជា​ប្រធានាធិបតី​អាមេរិក​​ទី​៤៥​​ក្នុង​ឆ្នាំ​២០១៧។ លោក​បាន​លើក​ឡើង​ម្ដង​ហើយ​ម្ដង​ទៀត​ថា​ ការចាញ់ឆ្នាំ​២០២០​របស់​​​លោក​ពេល​ប្រជែង​ជាមួយ​​​លោក ចូ បៃដិន ដែល​មក​ពី​បក្ស​ប្រជាធិបតេយ្យ គឺ​ដោយសារ​តែ​​ការក្លែងបន្លំ​សន្លឹក​ឆ្នោត​ ហើយ​ជា​លទ្ធផល​លោក​បាន​ប្រឈមមុខនឹង​ការចោទប្រកាន់ពីបទឧក្រិដ្ឋរបស់សហព័ន្ធ និងរដ្ឋ ជុំវិញកិច្ចខិតខំប្រឹងប្រែងដើម្បីលុបចោលលទ្ធផលបោះឆ្នោត។

លោក ត្រាំ បាន​​ច្រានចោល​រាល់​​ការ​ចោទប្រកាន់ ហើយ​ថា​វា​ជាការវាយប្រហារផ្នែកនយោបាយប្រឆាំងនឹងលោក។ មួយ​វិញ​ទៀត លោក​បាន​អះអាង​ថា បើ​លោក​ចាញ់​ការ​បោះឆ្នោត​ឆ្នាំ​២០២៤​នេះ​ នោះ​ប្រជា​ធិបតេយ្យ​នឹង​លែង​​មាន​ទៀត​ហើយ​នៅ​លើ​ទឹក​ដី​អាមេរិក៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ផ្ទុះ​ឆេះ​អណ្តូងរ៉ែ​ធ្យូង​ថ្ម​​​​ស្លាប់​យ៉ាង​ហោច​២៨​នាក់ ខណៈរបួស​និង​បាត់ខ្លួន​ច្រើន​នាក់​​

ព័ត៌មានជាតិ២០ ម៉ោង មុន

អាជ្ញាធរស្រុកគិរីសាគរ កំពុងតភ្ជាប់ផ្លូវស្ពានលូភ្លោះប្រវែង២០ម៉ែត្រ ក្រោយបាក់ទំនប់ទឹកហូរបុកផ្តាច់

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អ៊ីស្រាអែល​និង​ហេសបូឡា​លីបង់​​​ផ្តើម​ប្រយុទ្ធគ្នា​ទ្រង់​ទ្រាយ​ធំ​​

សេដ្ឋកិច្ច១៥ ម៉ោង មុន

កម្ពុជា ជោគជ័យក្នុងការនាំចេញផលិតផលគ្រាប់ស្វាយ​ចន្ទីជាលើកដំបូង ទៅខេត្តហឺណាន ប្រទេសចិន

ព័ត៌មានអន្ដរជាតិ៤២ នាទី មុន

វៀតណាម បើកទឹក ចេញពីទំនប់វារីអគ្គិសនីធំបំផុតនៅភាគខាងត្បូង

Sokha Hotels

ព័ត៌មានពេញនិយម