Connect with us

ព័ត៌មានអន្ដរជាតិ

មីយ៉ាន់ម៉ា​៖​ អ្នក​​តវ៉ា​​រាប់​​រយ​​នាក់​​ជាប់​​បង្ខាំង​​ពេញ​​១​​យប់​​ក្នុង​​ខណ្ឌ​​មួយ​​រួច​​ខ្លួន​ហើយ

បានផុស

នៅ

អ្នក​តវ៉ា​វ័យ​ក្មេង​រាប់​រយ​នាក់​ដែល​បាន​ត្រូវ​បាន​បង្ខាំង​ជាប់​ដោយ​កម្លាំង​យោធា​មីយ៉ាន់ម៉ា​នៅ​ខណ្ឌ​មួយ​ក្នុង​ទី​ក្រុងយ៉ាំងហ្គនពេញមួយ​យប់​បាន​រួច​ខ្លួន​ហើយ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​​ពី​សកម្ម​ជន​នៅ​ថ្ងៃ​អង្គារ​នេះ បន្ទាប់ពី​ការ​អំពាវ​នាវ​របស់​មហា​អំណាច​​លោក​ខាង​លិច និង​អង្គការ​សហ​ប្រជា​ជាតិ​ឲ្យ​ដោះ​លែង​ពួក​គេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មនុស្សរាប់​​ពាន់​នាក់​បាន​ប្រឆាំង​នឹង​បំរាម​គោចរ​នា​ពេល​យប់​​​ដើម្បី​ចេញ​ទៅ​តាម​ផ្លូវ​នានា​ក្នុង​ទី​ក្រុង​សំខាន់​របស់​ប្រទេស​មីយ៉ាន់ម៉ា​​ក្នុង​ការ​គាំទ្រ​ដល់​យុវជន​នៅ​ខណ្ឌ Sanchaung ដែល​នៅ​ទី​នោះ​ហើយ​ពួក​គេ​​បាន​ធ្វើ​ការ​តវ៉ា​ជា​រៀង​រាល់​ថ្ងៃ​ប្រឆាំង​នឹង​រដ្ឋ​ប្រហារ​ថ្ងៃ​ទី​១ កុម្ភៈ។

ក្រុម​​តស៊ូ​មតិ​បាន​និយាយ​ថា កម្លាំង​យោធា​បាន​កាន់​កាប់​អំណាច និង​ចាប់​ខ្លួន​មេដឹក​នាំ​ជាប់​ឆ្នោត​លោកស្រី អ៊ុងសាន ស៊ូជី ដែល​បាន​ធ្វើ​ឲ្យ​មីយ៉ាន់ម៉ា​ធ្លាក់​ក្នុង​វិបត្តិ​វឹក​វរ។ កម្លាំង​សន្តិសុខ​បាន​សម្លាប់​អ្នកតវ៉ា​ជាង​៦០​​នាក់​ និង​​មនុស្ស​ជាង​១៨០០​នាក់​​ត្រូវ​បាន​ចាប់​ខ្លួន​​រហូត​ដល់​ពេល​នេះ។

នៅ​ខណ្ឌ Sanchaung ប៉ូលិស​​បាញកាំភ្លើង​ និង​បំផ្ទុះ​​គ្រាប់​បែក​កាល​ពី​ថ្ងៃ​ទី​៨ ខែ​មីនា ដែល​ពួក​គេ​បាន​ដើរ​រុក​រក​តាម​ផ្ទះ​​ស្វែង​រក​រកនរណា​​មក​ពីខាង​​ក្រៅ​ខណ្ឌ​ និង​បាន​ដាក់​ទណ្ឌកម្ម​ចំពោះ​ជន​ណា​ដែល​លាក់​ខ្លួន។

សកម្មជន​វ័យ​ក្មេង Shar Ya Mone និយាយ​ថា នាង​បាន​ស្ថិត​នៅ​ក្នុង​អគារ​ជា​មួយ​អ្នក​ផ្សេង​ប្រហែល​ជា​២០​នាក់ ប៉ុន្តែ​ឥឡូវ​នេះ​នាង​​បាន​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ។

Shar Ya Mone បាន​និយាយ​តាម​ទូរសព្ទ​ដោយ​សន្យា​បន្ត​ចូល​រួម​ធ្វើ​បាតុកម្ម​​រហូត​ដល់​របប​ផ្តាច់​ការ​ត្រូវ​បាន​បញ្ចប់​ថា ៖«មាន​ឡាន​ជិះ​ដោយ​ឥត​គិត​ថ្លៃ​ជា​ច្រើន ហើយ​ប្រជា​ជន​ស្វាគមន៍​អ្នក​តវ៉ា​ណាស់»។

អ្នក​តវ៉ា​​ផ្សេង​ម្នាក់​បាន​ផុស​នៅ​​លើ​បណ្តាញ​សង្គម​ថា ពួក​គេ​បាន​ចាក​ចេញ​ពី​តំបន់​បង្ខាំង​របស់​កម្លាំង​យោធា​ប្រហែល​ជា​ម៉ោង​៥​ព្រឹក បន្ទាប់​កម្លាំង​យោធា​បាន​ដក​ខ្លួន។

មុន​នេះ អគ្គលេខាធិការ​អង្គការ​សហ​ប្រជា​ជាតិ​លោក Antonio Guterres បាន​អំពាវ​នាវ​ឲ្យ​មាន​ការ​អត់​ធ្មត់​ជា​អតិបរមា និង​ដោះ​លែង​អ្នក​តវ៉ា​ឲ្យ​មាន​សុវត្ថិភាព​ដោយ​គ្មាន​ហិង្សា ឬ​ចាប់​ខ្លួន​ឡើយ។ នេះ​បើ​យោង​តាម​ទូត​អាមេរិក និង​ចក្រ​ភព​អង់គ្លេស​ប្រចាំ​នៅមីយ៉ាន់ម៉ា។

ក្រុម​សិទ្ធិ​មនុស្ស​បាន​និយាយ​ថា មនុស្ស​ប្រហែល​ជា​៥០​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ខណ្ឌ Sanchaung  បន្ទាប់​ពី​ប៉ូលិស​បាន​ឆែក​ឆេតាម​ផ្ទះ​។

ទូរទស្សន៍​ជាតិ MRTV បាន​ផ្សាយ​មុន​នេះ​ថា ៖«ភាព​អត់​ធ្មត់​របស់​រដ្ឋាភិបាលហួស​ពី​ដែន​កំណត់ និង​​ព្យាយាម​កាត់​បន្ថយ​គ្រោះ​ថ្នាក់​បំផុត​ក្នុង​ការ​បញ្ឈប់​បាតុកម្ម មនុស្ស​ភាគ​ច្រើន​បំផុត​ស្វែង​រក​ស្ថេរភាព​ពេញ​លេញ និង​កំពុង​អំពាវ​នាវ​ឲ្យ​មាន​វិធាន​ការណ៍​មាន​ប្រសិទ្ធភាព​បំផុត​ដើម្បី​ប្រឆាំង​នឹង​បាតុកម្ម»។

យោង​តាម​សាក្សី និង​សារព័ត៌មាន​ក្នុង​ស្រុក​ថា នៅ​ថ្ងៃ​ចន្ទ ទី​៨ ខែ​មីនា អ្នក​តវ៉ា​៣​នាក់​ត្រូវ​បាន​ម្លាប់​នៅ​​​ភាគ​ខាង​ជើង​ប្រទេស​មីយ៉ាន់ម៉ា និង​នៅ Irrawaddy Delta។

ឯក​អគ្គរដ្ឋ​ទូត​មីយ៉ាន់ម៉ា​ប្រចាំ​នៅ​ទី​ក្រុង​ឡុងដ៏ ប្រទេស​អង់គ្លេស​បាន​គាំទ្រ​ចំពោះ​ការ​តវ៉ា។

បាតុកម្ម​ត្រូវ​បាន​ធ្វើ​ជា​រៀង​រាល់​ថ្ងៃ​ក្នុង​រយៈ​ពេល​ជាង​មួយ​ខែ​កន្លង​ទៅ​ដើម្បី​ទាមទារ​ឲ្យ​ដោះលែងលោក​ស្រី អ៊ុងសាន ស៊ូជី និង​គោរព​ការ​បោះ​ឆ្នោត​ដែល​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជា​ធិបតេយ្យ​ (NLD)របស់​លោក​ស្រី​បាន​ឈ្នះ​កាល​ពី​ខែ​វិច្ឆិកា។

យោធា​​បាន​ធ្វើ​រដ្ឋ​ប្រហារ​ដណ្តើម​យក​អំណាច​ដោយ​សំអាង​លើការ​លួច​បន្លំ​ក្នុង​ការ​បោះ​ឆ្នោត​ដែល​ពួក​គេ​បាន​ចោទ​ប្រកាន់ ប៉ុន្តែគណកម្មការ​​រៀប​ចំ​ការ​បោះ​ឆ្នោត​បាន​បដិសេធ។

ចក្រ​ភព​អង់គ្លេស សហរដ្ឋ​អាមេរិក និង​ប្រទេស​លោក​ខាង​លិច​បាន​​ដាក់​ទណ្ឌកម្មមាន​ដែន​កំណត់​លើ​របប​យោធា​មីយ៉ាន់ម៉ា។ សហគមន៍​អឺរ៉ុប​បាន​កំពុង​ត្រៀម​ពង្រីក​ទណ្ឌកម្ម​របស់​ខ្លួន​​ដើម្បី​កំណត់​ជំនួញ​ដែល​គ្រប់​គ្រង​ដោយ​យោធា៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ CNA

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២១ នាទីutes មុន

អភិបាលខេត្តសៀមរាប ណែនាំដល់មន្ទីរអង្គភាពក្នុងខេត្ត អនុវត្ដឱ្យបានហ្មត់ចត់ដើម្បីអភិវឌ្ឍមូលដ្ឋានឱ្យបានល្អ

ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

រថយន្តដឹកជំនួយមនុស្ស​ធម៌​​៦០០​គ្រឿង​​ក្នុង​១ថ្ងៃ​ នឹង​ចូល​តំបន់​ហ្កាហ្សា​​​​ដែលជួប​វិបត្តិ​​ខ្លាំង​​

សេដ្ឋកិច្ច៣០ នាទីutes មុន

ការកក់បន្ទប់ស្នាក់នៅ មុនពេលបុណ្យចូលឆ្នាំចិន មិនទាន់មាន ខណៈអ្នកជំនាញអះអាងថា ជាទម្លាប់ប្រជា​ជនមិនចូលចិត្តកក់ទុកមុន

ព័ត៌មានអន្ដរជាតិ៣១ នាទីutes មុន

លោក Zelensky អំពាវនាវ​សុំ​ប្រព័ន្ធ​ការពារ​អាកាស​ពី​សម្ព័ន្ធមិត្ត​បន្ថែម​ទៀត

ព័ត៌មានអន្ដរជាតិ៣២ នាទីutes មុន

រថយន្តដឹកប្រេង​ក្រឡាប់និង​ផ្ទុះ​ឆេះ​ សម្លាប់​និង​បង្ករបួស​​ជិត​១៣០​នាក់នៅ​នីហ្សេរីយ៉ា

Sokha Hotels

ព័ត៌មានពេញនិយម