Connect with us

ព័ត៌មានអន្ដរជាតិ

មេ​ដឹក​នាំ​អ៊ុយក្រែន ទៅ​ដល់​​អាមេរិក ត្រៀម​ថ្វីមាត់​បញ្ចុះបញ្ចូល​អាមេរិក​អំពី «ផែនការ​ជ័យ​ជម្នះ»

បានផុស

នៅ

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy កាលពីថ្ងៃអាទិត្យបានមកដល់សហរដ្ឋអាមេរិក សម្រាប់ដំណើរទស្សនកិច្ចដ៏សំខាន់មួយដើម្បីបង្ហាញពីផែនការរបស់ទីក្រុងកៀវ​ ក្នុងការបញ្ចប់សង្រ្គាមរយៈពេលពីរឆ្នាំកន្លះជាមួយប្រទេសរុស្ស៊ី។

ក្បួន​រថយន្ត​របស់​លោក Volodymyr Zelenskyy ក្នុងរដ្ឋ Pennsylvania (រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Zelenskyy នឹងបង្ហាញសំណើ ដែលលោកហៅថា «ផែនការជ័យជម្នះ» ទៅកាន់ប្រធានាធិបតីអាមេរិក​លោក ចូ បៃដិន (Joe Biden) ក៏ដូចជា​បេក្ខភាព​ប្រធានាធិបតី​ចំនួន​២​រូប​គឺ លោកស្រី កាម៉ាឡា ហារីស (Kamala Harris) និង​លោក ដូណាល់ ត្រាំ (Donald Trump)។

ដំណើរទស្សនកិច្ចនេះ ធ្វើ​ឡើងបន្ទាប់ពី​ការ​ប្រយុទ្ធ​គ្នា​ដ៏​ខ្លាំង​ក្លា​កាល​ពី​​រដូវ​ក្ដៅ​ ដោយទីក្រុងមូស្គូបាន​វាយ​សម្រុក​ទៅមុខយ៉ាងលឿននៅភាគខាងកើតអ៊ុយក្រែន និងទីក្រុងកៀវ​​បន្តកាន់កាប់តំបន់ Kursk របស់រុស្ស៊ី។ ដំណើរ​ទស្សនកិច្ច​នេះ ក៏​​ធ្វើ​ឡើង​ផងដែរ នៅពេល​​ដែល​ទីក្រុងកៀវ​កំពុង​​អំពាវនាវ​​អស់​រយៈ​ពេល​ជា​ច្រើន​សប្ដាហ៍​ឲ្យ​​លោកខាងលិច​អនុញ្ញាត​​ឲ្យ​ខ្លួនប្រើប្រាស់អាវុធរយៈចម្ងាយឆ្ងាយ ដើម្បីវាយប្រហារគោលដៅ​ចូល​ជ្រៅ​ទៅ​ក្នុង​ប្រទេសរុស្ស៊ី ប៉ុន្តែ​រហូតមកដល់ពេលនេះ មិនទាន់មានលទ្ធផលអ្វីទាំងអស់។

លោក Zelenskyy បាន​បង្ហោះ​សារ​នៅ​លើ​​បណ្ដាញ​សង្គម​ថា៖ «យើងបានមកដល់សហរដ្ឋអាមេរិក។ ផែនការសម្រាប់ជ័យជម្នះ​របស់អ៊ុយក្រែននឹងស្ថិតនៅលើតុសម្រាប់សម្ព័ន្ធមិត្តរបស់យើងទាំងអស់»។

មេ​ដឹក​នាំ​អ៊ុយក្រែន ​បានបន្ថែម​ថា លោក​កំពុងចាប់ផ្តើម​ធ្វើ​ដំណើរ​​នៅ​ក្នុង​រដ្ឋ Pennsylvania សម្រាប់ «ទស្សនកិច្ចពិសេស» ដោយមិនផ្តល់ព័ត៌មានលម្អិត មុនពេលធ្វើដំណើរទៅកាន់រដ្ឋ New York និង Washington។

សូម​បញ្ជាក់​ថា នៅក្នុងការអត្ថាធិប្បាយមុនដំណើរ​ទស្សនកិច្ច លោក Zelenskyy បាន​លើក​ឡើង​ថា សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសមិនបានផ្តល់ការអនុញ្ញាតឲ្យអ៊ុយក្រែនប្រើប្រាស់អាវុធរយៈចម្ងាយឆ្ងាយនោះទេ ព្រោះពួកគេខ្លាចមានការកើនឡើង​នៃ​​​​ការ​ប្រឈម​មុខ​គ្នា​ជាមួយ​រុស្ស៊ី ប៉ុន្តែលោកបាន​ប្រាប់​ថា លោកមិនបានបោះបង់ចោលក្តីសង្ឃឹម​ដែល​ថា លោក បៃដិន នឹង​ផ្លាស់ប្ដូរ​គំនិត​វិញ​នោះទេ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ផ្ទុះ​ឆេះ​អណ្តូងរ៉ែ​ធ្យូង​ថ្ម​​​​ស្លាប់​យ៉ាង​ហោច​២៨​នាក់ ខណៈរបួស​និង​បាត់ខ្លួន​ច្រើន​នាក់​​

ព័ត៌មានជាតិ២១ ម៉ោង មុន

អាជ្ញាធរស្រុកគិរីសាគរ កំពុងតភ្ជាប់ផ្លូវស្ពានលូភ្លោះប្រវែង២០ម៉ែត្រ ក្រោយបាក់ទំនប់ទឹកហូរបុកផ្តាច់

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ជប៉ុន ចាប់ផ្តើមរកឃើញមនុស្សស្លាប់ ដោយសារគ្រោះទឹកជំនន់ធ្ងន់ធ្ងរ នៅភាគកណ្តាល

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

វៀតណាម បើកទឹក ចេញពីទំនប់វារីអគ្គិសនីធំបំផុតនៅភាគខាងត្បូង

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អ៊ីស្រាអែល​និង​ហេសបូឡា​លីបង់​​​ផ្តើម​ប្រយុទ្ធគ្នា​ទ្រង់​ទ្រាយ​ធំ​​

Sokha Hotels

ព័ត៌មានពេញនិយម