ព័ត៌មានអន្ដរជាតិ
តំបន់អាមេរិកឡាទីនមានអ្នកស្លាប់ដោយសារកូវីដ លើស៧០ម៉ឺននាក់
យោងតាមការបូកសរុបរបស់ AFP បានបង្ហាញថា មនុស្សជាង៧០០,០០០នាក់ បានបាត់បង់ជីវិតដោយសារជំងឺកូវីដ១៩នៅក្នុងតំបន់អាមេរិកឡាទីននិងការ៉ាប៊ីនចាប់តាំងពីរោគរាតត្បាតផ្ទុះឡើង។

តំបន់នេះដែលគ្របដណ្ដប់ប្រទេសនិងដែនដីចំនួន៣៤នៅអាមេរិកខាងត្បូងនិងអាមេរិកកណ្តាល និងតំបន់ការ៉ាប៊ីនបូករួមទាំងប្រទេសម៉ិកស៊ិកផងដែរនោះ មានអ្នកស្លាប់ចំនួន៧០០,០២២នាក់ ដែលជាតួលេខអ្នកស្លាប់ដោយសារវីរុសកូវីដ១៩ខ្ពស់បំផុតលំដាប់ទី២បន្ទាប់ពីអឺរ៉ុប។
គ្រាន់តែប្រទេសប្រេស៊ីលនិងម៉ិកស៊ិក បានរួមចំណែក២ភាគ៣ទៅហើយនៃការស្លាប់ដោយសារជំងឺកូវីដ១៩ក្នុងតំបន់នេះ។ អ្នកស្លាប់បានកើនឡើងលើស៥០០,០០០នាក់នៅត្រឹមចុងខែធ្នូ ហើយបានកើនឡើងជាលំដាប់ចាប់តាំងពីពេលនោះមក ដោយឈានដល់៦០ម៉ឺននាក់នៅថ្ងៃទី២ខែកុម្ភៈ។

ប្រេស៊ីលដែលជាប្រទេសរងគ្រោះខ្លាំងបំផុតលំដាប់ទី២បន្ទាប់ពីសហរដ្ឋអាមេរិក បានចុះបញ្ជីការស្លាប់ជាង២៦៦,០០០នាក់និងការឆ្លងចំនួន១១លានករណី។
នៅទូទាំងពិភពលោក មនុស្សជិត១១៧លាននាក់ ត្រូវបានគេរាយការណ៍ថាបានឆ្លងវីរុសនេះ ហើយជិត២.២៦លាននាក់បានស្លាប់ចាប់តាំងពីការផ្ទុះឡើងបានចាប់ផ្តើមកាលពីខែធ្នូឆ្នាំ២០១៩៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ មានអ្នកជាប់ពាក់ព័ន្ធនឹងអ្នកឆ្លងកូវីដ១៩ ខ្ទង់រយនាក់នៅហង្សមាស

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ