ព័ត៌មានអន្ដរជាតិ
ហេតុការណ៍ផ្ទុះឆេះអណ្តូងរ៉ែអ៊ីរ៉ង់៖ សារព័ត៌មានបរទេសបង្ហាញតួលេខស្លាប់ខុសគ្នា គឺ៣១ និង ៥១នាក់
សារព័ត៌មានបរទេស បានបង្ហាញតូលេខខុសៗគ្នានៃចំនួនអ្នកស្លាប់ក្នុងឧបទ្ទវហេតុផ្ទុះឧស្ម័នក្នុងអណ្តូងរ៉ែធ្យូងថ្មបណ្តាលឲ្យឆេះស្លាប់កម្មករអណ្តូងរ៉ែយ៉ាងច្រើននៅភាគខាងកើតប្រទេសប្រទេសអ៊ីរ៉ង ដែលកើតហេតុក្នុងយប់នៃថ្ងៃដែលអ៊ីរ៉ង់ធ្វើព្យុហយាត្រាទ្រង់ទ្រាយធំ ចំពេលអ៊ីស្រាអែលវាយប្រហារក្រុមសកម្មប្រយុទ្ធជាសម្ព័ន្ធមិត្តខ្លួន។

សារព័ត៌មាន Sarajevo Times នៃប្រទេសប៊ូស្នី Al Jazeera នៃប្រទេសកាតា BBCនៃប្រទេសអង់គ្លេស CNN, Voice America English និង Washington Post នៃសហរដ្ឋអាមេរិក បានដាក់ចំនួនស្លាប់រហូតដល់៥១នាក់ និងអ្នករបួសប្រមាណ២០នាក់។
ប៉ុន្តែក្នុងហេតុការណ៍ដូចគ្នានេះ សារព័ត៌មាន Reuter The Guardian នៃប្រទេសអង់គ្លេស Eurasia Review នៅរដ្ឋអូហៃយ៉ូ សហរដ្ឋអាមេរិក ANF English មានមូលដ្ឋាននៅប្រទេសហូឡង់ និងទីភ្នាក់ងារព័ត៌មានអ៊ីរ៉ុង Tasnim News Agency បានរាយការណ៍ពីចំនួនអ្នកស្លាប់ត្រឹមតែចន្លោះ៣០ទៅ៣១នាក់ប៉ុណ្ណោះ។
ក្រោយកើតហេតុ ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ បានផ្សាយថា គ្រោះថ្នាក់នេះបណ្តាលមកពីការផ្ទុះឧស្ម័នមេតាននៅក្នុងប្លុកពីរនៃអណ្តូងរ៉ែដែលដំណើរការដោយក្រុមហ៊ុន Madanjoo។ ផ្អែកតាមការផ្សាយនោះ មានកម្មករចំនួន៦៩នាក់នៅក្នុងប្លុកអំឡុងពេលនៃការផ្ទុះ។

ការផ្ទុះនេះបានកើតឡើងនៅវេលាម៉ោង៩យប់(ម៉ោងក្នុងស្រុក) នៅឯអណ្តូងរ៉ែក្នុងទីក្រុង Tabas ប្រហែល ៥៤០គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុងតេហេរ៉ង់ (Tehran) ។
លោកប្រធានាធិបតី Masoud Pezeshkian បានសម្តែងការរំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះ។ លោក Pezeshkian បាននិយាយក្នុងការអត្ថាធិប្បាយតាមទូរទស្សន៍ថា៖ «ខ្ញុំបាននិយាយជាមួយរដ្ឋមន្ត្រី ហើយយើងនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីតាមដាន»។
ការផ្ទុះនេះហាក់ចៃដន្យខ្លាំងណាស់ចំថ្ងៃដែលអ៊ីរ៉ង់បានធ្វើព្យុហយាត្រាយោធាដ៏ធំដើម្បីសម្ញែងសត្រ អ៊ីស្រាអែលដែលកំពុងតែវាយប្រហារក្រុមសកម្មប្រយុទ្ធហេសបូឡាដែលខ្លួនគាំទ្រក្នុងប្រទេសលីបង់យ៉ាងចាស់ដៃដោយបំផ្លាញមូលដ្ឋានកងកម្លាំងរបស់ហេសបូឡា។

គ្រោះថ្នាក់នៅកន្លែងធ្វើការក្នុងប្រទេសអ៊ីរ៉ង់ ជាពិសេសក្នុងវិស័យរុករករ៉ែ គឺជាបញ្ហាដ៏រ៉ាំរ៉ៃយូរអង្វែង ដោយស្ថិតិបង្ហាញពីនិន្នាការកើនឡើងទាំងឧប្បត្តិហេតុ និងអ្នកស្លាប់។ ចន្លោះខែមីនា និងខែសីហា ឆ្នាំ២០២៤ កម្មករជាង៤០០នាក់នៅក្នុងខេត្ត Mazandaran ត្រូវបានសម្លាប់ ឬរងរបួសក្នុងគ្រោះថ្នាក់ការងារ។ យោងតាមតួលេខផ្លូវការ។
យោងការផ្សាយរបស់ VOA English ទិន្នន័យផ្លូវការពីអង្គការ Forensic Medicine បង្ហាញថា នៅចន្លោះខែមីនា ឆ្នាំ ២០២៣ ដល់ខែមីនា ឆ្នាំ២០២៤ មនុស្សចំនួន ២១១៥ នាក់បានបាត់បង់ជីវិតក្នុងគ្រោះថ្នាក់ការងារ ដែលបង្ហាញឱ្យឃើញនូវការកើនឡើង ១១,៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន៕
ដោយ រ៉ាន់ រើយ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ