ព័ត៌មានអន្ដរជាតិ
សួនសត្វនៅថៃរំពឹងរកចំណូល៦លានដុល្លារពីភ្ញៀវជាង១លាននាក់ព្រោះកូនដំរីទឹក Moo Deng
សួនសត្វ Khao Kheow របស់ថៃបានទាក់ទាញការចាប់អារម្មណ៍ជាសាកលជាមួយនឹងការផ្សាយផ្ទាល់ ( Live Stream) របស់ Moo Deng ដែលជាកូនដំរីទឹក Pygmy មានទឹកមុខគួរឲ្យខ្នាញ់ទាក់ទាញអ្នកគាំទ្រជុំវិញពិភពលោកនិងរកចំណូលបានជាង១២លានបាត។ នេះបើយោងតាមការចេញផ្សាយរបស់ Thaiger នៅថ្ងៃទី២៣ខែកញ្ញានេះ។
![](https://www.kampucheathmey.com/wp-content/uploads/2024/09/szJWebrpifMPOCd224Qr.webp)
លោក Narongwit Chodchoy នាយកសួនសត្វបានឲ្យដឹងថា ការចាប់អារម្មណ៍របស់សាធារណជនចំពោះកូនដំរីទឹកអាយុពីរខែបានធ្វើឱ្យចំនួនអ្នកទស្សនាកើនឡើង ៥០ភាគរយ។ មនុស្សសរុបចំនួន៨១៧៨៦នាក់បានទៅទស្សនាសួនសត្វក្នុងរយៈពេល១៩ថ្ងៃដំបូងនៃខែកញ្ញា ដោយរកចំណូលបាន ១២,៩៧ លានបាត (៣៩៣៩០០ដុល្លារអាមេរិក) ពីការលក់សំបុត្រ។
សួនសត្វរំពឹងថា នឹងមានអ្នកទស្សនាលើសពីមួយលាននាក់ និងទទួលបានប្រាក់ចំណូលសរុបជាង ២០០លានបាត (៦ លានដុល្លារអាមេរិក) ក្នុងឆ្នាំនេះ។ លោក Narongwit បានបន្ថែមថា«ការស្រលាញ់ចូលចិត្ត Moo Deng នឹងទាក់ទាញភ្ញៀវបរទេសកាន់តែច្រើន ជាពិសេសមកពីប្រទេសអាស៊ីផ្សេងទៀតដូចជា ជប៉ុន ចិន និងកូរ៉េខាងត្បូង»។
![](https://www.kampucheathmey.com/wp-content/uploads/2024/09/jqgn6EAAKTayQgwyg5v7.webp)
ថ្មីៗនេះ សួនសត្វបានបើកការផ្សាយបន្តផ្ទាល់រយៈពេល ២៤ម៉ោងនៅលើ zoodiolive.com ដោយបង្ហាញអំពី Moo Deng និងសត្វដទៃទៀត ដែលទាក់ទាញអ្នកទស្សនាប្រហែល ៤៤០០០ នាក់កាលពីយប់ថ្ងៃទី ២០ខែកញ្ញា។
ចំពោះអ្នកទៅទស្សនាផ្ទាល់ចាប់អារម្មណ៍ជាពិសេសក្នុងការទស្សនា Moo Deng ពីម៉ោង៧ៈ៤៥ ព្រឹកដល់ម៉ោង ៩ព្រឹកនៅពេលដែលកូនដំរីទឹកញីនេះសកម្មបំផុត និងអំឡុងពេលបំបៅពេលរសៀលរបស់ម្តាយវា Jona។ ក្នុងរយៈពេលនេះ អ្នកទស្សនាត្រូវតែតម្រង់ជួរ ហើយត្រូវបានអនុញ្ញាតមានពេលតែ ៥នាទីដើម្បីទស្សនា Moo Deng។ ចំពោះអ្នកដែលចង់ទស្សនាបន្ថែមទៀត ត្រូវតម្រង់ជួរម្ដងទៀត។
លើសពីនេះ សួនសត្វបានទាក់ទាញប្រជាប្រិយភាពរបស់ Moo Deng ដោយលក់អាវយឺតចំនួន ៧០០ឈុតដំបូងដែលមានរូបកូនដំរីទឹកនេះមានតម្លៃ ៣២៩ បាត (១០ដុល្លារអាមេរិក) ក្នុងមួយអាវថែមទៀត៕
![](https://www.kampucheathmey.com/wp-content/uploads/2024/09/4uSwhvLef94pYuXljFsa.webp)
![](https://www.kampucheathmey.com/wp-content/uploads/2024/09/e1w7KhzsjuSuO2Eyh8FF-1.webp)
អត្ថបទ៖ ប៊ុន សុភាព
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?