Connect with us

ព័ត៌មានអន្ដរជាតិ

ស្លាប់៤នាក់និងរបួស១៨នាក់ ក្នុងហេតុការណ៍បាញ់ប្រហារនៅរដ្ឋAlabama សហរដ្ឋអាមេរិក

បានផុស

នៅ

យ៉ាងហោចណាស់មនុស្ស៤នាក់បានស្លាប់និង១៨នាក់បានរងរបួសនៅក្នុងការបាញ់ប្រហារដ៏ធំមួយនៅទីក្រុង Birmingham រដ្ឋ Alabama។ យោងការចេញផ្សាយរបស់សារព័ត៌មាន​ BBCនៅថ្ងៃទី២៣ខែកញ្ញានេះ។

(រូបភាព៖ WBRC)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការ​ផ្សព្វផ្សាយ​នោះ​ មន្ត្រីប៉ូលិសទីក្រុង Birmingham លោក Truman Fitzgerald បានឲ្យដឹងថា៖«ក្រុម​អ្នកបាញ់ប្រហារ​បានបាញ់ជាច្រើនគ្រាប់ទៅលើមនុស្សមួយក្រុម» កាលពីល្ងាចថ្ងៃសៅរ៍នៅក្នុងតំបន់ Five Points South ជា​កន្លែងកម្សាន្តពេលរាត្រី ខណៈការបាញ់ប្រហារបានកើតឡើងនៅ Magnolia Avenue និងមានជនរងគ្រោះដោយគ្រាប់កាំភ្លើងរាប់សិបនាក់បន្ទាប់ពីឧបទ្ទវហេតុនេះ។

ប៉ូលិសបានរកឃើញសាកសពបុរសពីរនាក់ និងស្ត្រីម្នាក់នៅកន្លែងកើតហេតុ និងបុរសម្នាក់ទៀតបានស្លាប់ដោយសាររបួស​ដោយ​គ្រាប់​កាំភ្លើងនៅក្នុងមន្ទីរពេទ្យ និងអ្នករងរបួសចំនួន៤នាក់បានរងរបួសដែលគំរាមកំហែងដល់អាយុជីវិត។

មកដល់ពេលនេះអាជ្ញាធរ​ក៏​កំពុង​តាម​រក​អ្នក​បាញ់ប្រហារ ដោយពេលនេះពួកគេកំពុងធ្វើការជាមួយ FBI និងភ្នាក់ងារសហព័ន្ធផ្សេងទៀតនិងកំពុងផ្តល់រង្វាន់ចំនួន​៥០០០ដុល្លារសម្រាប់ព័ត៌មាន រូបបថត និងវីដេអូនៃឧប្បត្តិហេតុនេះ។

(រូបភាព៖ X)

រហូតមកដល់ពេលនេះ មានការបាញ់ប្រហារទ្រង់ទ្រាយធំជាង៤០០​ករណី​​នៅទូទាំងសហរដ្ឋអាមេរិក​ក្នុងឆ្នាំនេះ។ បើយោងតាម​ការកត់ត្រា​អំពើហឹង្សាដោយកាំភ្លើង ដែលកំណត់ការបាញ់ប្រហារដ៏ធំជាឧបទ្ទវហេតុដែលមនុស្សបួននាក់ ឬច្រើននាក់រងរបួស ឬស្លាប់ ខណៈឧបទ្ទវហេតុនៅទីក្រុង Birmingham គឺជាការបាញ់ប្រហារដ៏ធំលើកទី២ ដែលបានកើតឡើងនៅក្នុងទីក្រុងនេះក្នុងរយៈពេល២​ខែ និងឃាតកម្មលើកទី៣ក្នុងឆ្នាំ២០២៤។ នេះបើយោងតាមគេហទំព័រ Al.com៕

(រូបភាព៖ WBRC)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥៤ នាទីutes មុន

ក្រសួងការងារមានមន្ត្រីប្រចាំការក្នុងពិធីបុណ្យចូលឆ្នាំខ្មែរដែលធ្វើឱ្យកម្មករ និងវិស័យទាំងមូលរឹតតែកក់ក្តៅ

ព័ត៌មានជាតិ២ ម៉ោង មុន

សង្ក្រាន្ត ២ ធ្នូ លើទឹកដីប្រវត្តិសាស្ត្រស្រុកស្នួល ទទួលការគាំទ្រយ៉ាងច្រើនកុះករពីយុវជនយុវនារី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​មិនធម្មតាទេ​លើក​នេះ​ វៀតណាមស្វាគមន៍​មេដឹកនាំចិន ​ដោយ​បាញ់​កាំភ្លើង​ធំ​២១ដើម​​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​តើចិន​និង​វៀតណាម នឹង​ចុះ​កិច្ច​ព្រម​ព្រៀងអ្វីខ្លះក្នុងដំណើរ​ទស្សនកិច្ច​របស់​លោក ស៊ី​ ​ចំពេល​ពិភព​លោកតានតឹងខ្លាំង​?​

សត្វផ្សោត
ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីជលផលខេត្តកំពត សង្គ្រោះសត្វផ្សោតសមុទ្រកម្រ៣ក្បាលឲ្យចូលតំបន់ទឹកជ្រៅវិញ

Sokha Hotels

ព័ត៌មានពេញនិយម