ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល ប្រកាសឲ្យពលរដ្ឋនៅលីបង់ ប្រញាប់ចាកចេញពីទីតាំងក្រុមហេសបូឡា
ប្រទេសអ៊ីស្រាអែល បានប្រាប់អ្នករស់នៅក្នុងប្រទេសលីបង់ទាំងអស់ ត្រូវចេញឲ្យឆ្ងាយពីទីតាំងឈរជើងរបស់ក្រុមហេសបូឡា, ដែលនេះធ្វើឲ្យគេសង្ស័យថា មិនយូរទេកងទ័ពរបស់លោក Benjamin Netanyahu នឹងបើកការវាយប្រហារទ្រង់ទ្រាយធំលើចលនាសកម្មប្រយុទ្ធ គាំទ្រដោយអ៊ីរ៉ង់មួយនេះហើយ។
ក្នុងការអំពាវនាវដ៏កម្រទៅកាន់ប្រជាជនលីបង់, លោក Daniel Hagari អ្នកនាំពាក្យយោធាអ៊ីស្រាអែលនិយាយថា «យើងសូមជំរុញឲ្យជនស៊ីវិលរស់នៅតាមភូមិដែលមានទីតាំងនៅក្នុងតំបន់ឬជិតអគារដែលក្រុមហេសបូឡាប្រើប្រាស់សម្រាប់គោលបំណងយោធា ដូចជាឃ្លាំងអាវុធ ត្រូវចេញពីផ្លូវគ្រោះថ្នាក់ទាំងនេះជាបន្ទាន់ ដើម្បីសុវត្ថិភាព»។
ការអំពាវនាវនេះកើតឡើងត្រឹមមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីអ៊ីស្រាអែលនិងក្រុមហេសបូឡា បើកការបាញ់ប្រហារគ្នាទៅវិញទៅមកទ្រង់ទ្រាយធំ បន្ទាប់ពីភាគីអ៊ីស្រាអែល បញ្ជូនយន្តហោះទៅទម្លាក់គ្រាប់បែកបំផ្លាញទីតាំងមូលដ្ឋានទ័ពរាប់សិបកន្លែងរួមទាំងសម្លាប់បានមេទ័ពកំពូលរបស់ក្រុមសកម្មប្រយុទ្ធហេសបូឡាទៀតផង។
យោធាអ៊ីស្រាអែលអះអាងថា ខ្លួនបានវាយប្រហារគោលដៅចំនួន២៩០កន្លែងនៅថ្ងៃទី២១ខែកញ្ញា រួមទាំងទីតាំងបាញ់គ្រាប់រ៉ុកកែតផងដែរ ហើយនិយាយថា ខ្លួននឹងបន្តវាយប្រហារគោលដៅនៃចលនាគាំទ្រដោយអ៊ីរ៉ង់។
ពាក់ព័ន្ធភាពតានតឹងនេះដែរ ឯកអគ្គរដ្ឋទូតលីបង់ប្រចាំចក្រភពអង់គ្លេស ព្រមានថា បើអ៊ីស្រាអែល វាយលុកលីបង់មែន វានឹងក្លាយជាសង្គ្រាមវិនាសអន្តរាយ។ ប្រេសិតលីបង់លោក Rami Mortada ប្រាប់ទៅសារព័ត៌មាន Times of Israel ថា កងកម្លាំងប្រដាប់អាវុធលែងទ្រាំទៀតហើយ ប្រសិនបើអ៊ីស្រាអែល បើកការវាយលុកដីគោកនិងអាកាសមែន។
តាមពិតទៅ អ៊ីស្រាអែលក៏ចាប់ផ្តើមប្រតិបត្តិការយោធាទ្រង់ទ្រាយធំនៅប្រទេសលីបង់ក្នុងឆ្នាំ ១៩៨២ដែរ ដោយសម្រេចការកាន់កាប់តំបន់ខ្លះរយៈពេល៣ឆ្នាំ ហើយក៏នាំឲ្យក្រុមហេសបូឡា កកើតឡើងក្លាយជាកម្លាំងយោធានិងនយោបាយដ៏លេចធ្លោ។ លុះមកដល់ឆ្នាំ២០០៦ អ៊ីស្រាអែល ក៏វាយលុកលីបង់ម្តងទៀត ដែលប្រតិបត្តិការនោះ ចាយពេលអស់មួយខែ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អ៊ីស្រាអែលនិងហេសបូឡាលីបង់ផ្តើមប្រយុទ្ធគ្នាទ្រង់ទ្រាយធំ
-
សន្តិសុខសង្គម១៨ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៨ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច