Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ជំរុញ​ឲ្យ​​ប្រជាជន​ខ្លួន​ប្រញាប់់​ចាក​ចេញ​ពី​អ៊ីស្រាអែល​តាម​ដែល​អាច​ធ្វើ​បាន

បានផុស

នៅ

ប្រទេសចិន បានជំរុញពលរដ្ឋរបស់ខ្លួនក្នុងប្រទេសអ៊ីស្រាអែលឲ្យចាកចេញ «យ៉ាង​ឆាប់​រហ័ស​តាមដែលអាចធ្វើបាន» ខណៈដែលភាពតានតឹងរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធ​ហេសបូឡា​​ដែល​គាំទ្រដោយ​អ៊ីរ៉ង់​​នៅ​ក្នុង​ប្រទេស​លីបង់ កាន់តែកើនឡើង​ខ្លាំង។

ការ​ប៉ះ​ទង្គិច​គ្នា​នៅ​តាម​ព្រំ​ដែន​លីបង់ និង​អ៊ីស្រាអែល (រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ថានទូតចិនប្រចាំនៅអ៊ីស្រាអែល បានប្រកាស​នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃ​ទី​២២​ខែ​កញ្ញា​ថា៖ «បច្ចុប្បន្ននេះ ស្ថានភាពនៅតាមព្រំដែនអ៊ីស្រាអែល-លីបង់ មានភាពតានតឹងខ្លាំង ដោយមានជម្លោះយោធាជាញឹកញាប់»។

សេចក្តីថ្លែងការណ៍បានបន្ថែមថា៖ «ស្ថានភាពសន្តិសុខក្នុងប្រទេសអ៊ីស្រាអែលនៅតែធ្ងន់ធ្ងរ ស្មុគស្មាញ និងមិនអាចទាយទុកជាមុនបាន»។

ស្ថានទូត​បាន​ជំរុញ​ពលរដ្ឋ​ចិន​ក្នុង​ប្រទេស​អ៊ីស្រាអែល​ឲ្យ «​ត្រឡប់​ទៅ​ផ្ទះ​វិញ​ឬ​ផ្លាស់​ទី​ទៅ​កាន់​តំបន់​សុវត្ថិភាព​ឲ្យបាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​»។

អ៊ីស្រាអែល និងក្រុមហេសបូឡា បានគំរាមកាលពីថ្ងៃអាទិត្យ​​ពី​ការ​បង្កើនការវាយប្រហារឆ្លងព្រំដែនរបស់ពួកគេ បើទោះបីជាមានការអំពាវនាវជាអន្តរជាតិឲ្យ​ភាគីទាំងពីរថយ​ម្នាក់​មួយ​ជំហាន​​​ជៀសវាង​​ការ​ផ្ទុះ​​សង្គ្រាម​ទ្រង់ទ្រាយ​ធំ​ក៏ដោយ។

ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅក្នុងមូលដ្ឋានរបស់ក្រុមហេសបូឡា នៅ​ភាគខាងត្បូងទីក្រុង​បេរូត កាលពីថ្ងៃសុក្រ បានសម្លាប់ប្រមុខកងកម្លាំង Radwan របស់​ហេសបូឡា គឺ​លោក Ibrahim Aqil។

ភាព​តាន​តឹង​ចុង​ក្រោយ​នេះ បានកើតឡើងបន្ទាប់ពី​ហេតុការណ៍​បំផ្ទុះឧបករណ៍​ទាក់ទង​ព្រមៗ​គ្នា​នៅ​ទូទាំង​ប្រទេស​​លីបង់​កាលពីថ្ងៃអង្គារ និងថ្ងៃពុធ​សប្ដាហ៍​មុន​ ដែលបានសម្លាប់មនុស្ស ៣៩​នាក់ និងរបួសជិត ​៣០០០​នាក់។ ត្បិត​គ្មាន​អ្នក​ចេញ​មុខ​អះអាង​​ថា​ជា​អ្នក​បង្ក​ហេតុ​ក៏​ដោយ​ ក៏​​ក្រុម​​ហេសបូឡា និង​លីបង់​បាន​ចោទ​ប្រកាន់​ថា​អ្នក​នៅ​ពី​ក្រោយ​​ឧបទ្ទវហេតុ​ដ៏​អាក្រក់​នេះ​គឺ​ជា អ៊ីស្រាអែល៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ នាទីutes មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥៧ នាទីutes មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម