ព័ត៌មានអន្ដរជាតិ
វត្តព្រះពុទ្ធសាសនានៅថៃត្រូវគ្រូបរទេសបង្រៀនអង់គ្លេស ប្រែក្លាយជាការបង្រៀនទ្រឹស្តីសាសនាផ្សេង
ទីអារាមមួយក្នុងខេត្ត អាងថង (Ang Thong) ស្ថិតនៅភាគខាងជើងទីក្រុងបាងកកនៃប្រទេសថៃបានផ្ទុះរឿងហួសចិត្តយ៉ាងខ្លាំងក្នុងចំណោមអ្នកលេងបណ្តាញសង្គម ដោយសារតែគ្រូបង្រៀនភាសាអង់គ្លេសស្ម័គ្រចិត្តនិងក្រុមការងារបានប្រែក្លាយពីថ្នាក់រៀនភាសាអង់គ្លេសទៅជាការបង្រៀនទ្រឹស្តីសាសនាផ្សេងទៅវិញ។
តាមសេចក្តីរាយការណ៍របស់សារព័ត៌មានថៃ Khaosod English មានករណីបង្ហោះរិះគន់វត្តអារាមមួយនៅស្រុក Pho Thong ខេត្ត Ang Thong ចំពោះការនាំយកគ្រូបរទេសមកបង្រៀនភាសាអង់គ្លេសសម្រាប់បង្រៀនថ្នាក់ភាសាអង់គ្លេសក្នុងផ្នែកអប់រំទូទៅនៃសាលាបរិយត្តិធម៌ ប៉ុន្តែវាបានក្លាយទៅជាការផ្សព្វផ្សាយការបង្រៀនរបស់សាសនាផ្សេងទៅវិញ។

ទំព័រហ្វេសប៊ុកមួយដែលមានឈ្មោះថា «Big Grian» បានចែកចាយវីដេអូដែលបង្ហាញពីបុរសបរទេសម្នាក់និយាយភាសាអង់គ្លេសនិងអ្នកបកប្រែស្រីម្នាក់បកប្រែជាភាសាថៃដោយណែនាំសិស្សឱ្យធ្វើកាយវិការស្រដៀងនឹងការហ្វឹកហាត់អធិដ្ឋានចិត្តនិងសរសើរព្រះយេស៊ូវ។ អ្នកបង្ហោះបានចោទសួរថាតើនេះជាការសមរម្យឬអត់ ហើយការិយាល័យពុទ្ធសាសនា ក្រសួងអប់រំ និងប៉ូលិសនឹងឆ្លើយតបយ៉ាងណា?
ការផ្ទុះការរិះគន់នេះបានធ្វើឲ្យមន្ត្រីសង្ឃស្រុកចេញវិធានការទប់ស្កាត់ដែលសារអាចជះឥទ្ធិពលអវិជ្ជមានដល់ព្រះសង្ឃវ័យក្មេងនិងសិស្សក្មេងៗ ខណៈដែលមានការខកចិត្តចំពោះរឿងដែលកើតឡើង។ ព្រះមហា (Phra Maha) Tonod បានមានថេរៈដីកាថា នេះជាមេរៀនមួយសម្រាប់វត្តអារាម ហើយនឹងធ្វើជាគំរូសម្រាប់ទីអារាមផ្សេងទៀត ឱ្យមានការប្រុងប្រយ័ត្នបន្ថែមទៀត។
ព្រះប៉ាឡាត់ សារ៉ាវុធ ថាណាវរ៉ូ (Sarawut Thanawaro) ជំនួយការព្រះចៅអធិការវត្តថាក្លង (Wat Tha Klong) បានឱ្យដឹងពេលដំបូងថា វត្តនេះត្រូវបានជនបរទេសទាក់ទងមកបង្រៀនភាសាបរទេស។ វត្តក៏បានយល់ស្របដោយគិតថា វានឹងមានប្រយោជន៍សម្រាប់សិស្សលោកណេនថ្មីថ្មោង និងសិស្សក្នុងការរៀនសូត្រពីអ្នកនិយាយជនជាតិដើម។
ទោះជាយ៉ាងណាក៏ដោយ ពួកគេមិននឹកស្មានថាជនបរទេសទាំងនេះ បានបង្ហាត់បង្រៀនពីសាសនាផ្សេងដោយសម្ងាត់ ដោយមានកូនណេន និងសិស្សអនុវត្តតាមបែបនេះទេ។ ភិក្ខុសាមណេរថ្មីថ្មោង និងសិស្សខ្លះដែលមិនអាចយល់ភាសាទាំងស្រុងបានធ្វើតាម។ នៅថ្ងៃអនាគត វត្តនេះនឹងត្រូវពិចារណា និងសាកសួរឱ្យបានហ្មត់ចត់បន្ថែមទៀត មុននឹងអនុញ្ញាតឱ្យមានព្រឹត្តិការណ៍បែបនេះកើតឡើងម្តងទៀត។ ពួកគេបានរាយការណ៍ពីហេតុការណ៍នេះដល់ព្រះសង្ឃជាន់ខ្ពស់ និងស្ថាប័នពាក់ព័ន្ធ។
គ្រូបង្រៀនសាសនានោះគឺស្ថិតនៅក្នុងការសង្ស័យនៅឡើយ ដោយគាត់សរសេរជាភាសាភូមា និងអង់គ្លេស។ គាត់មានគេហទំព័រផ្សព្វផ្សាយសកម្មភាពផ្សព្វផ្សាយសាសនារបស់គាត់នៅសាលាផ្សេងៗក្នុងប្រទេសថៃ។ គាត់កំណត់អត្តសញ្ញាណខ្លួនឯងថាជាអ្នកផ្សាយដំណឹងល្អ អ្នករស់ឡើងវិញ តន្ត្រីករ និងអ្នកបង្កើតមាតិកាឌីជីថល៕
ដោយ រ៉ាន់ រើយ

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១៩ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា