Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងត្បូង ព្រមានថា គីម ជុងអ៊ុន អាចបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ អំឡុងពេលអាមេរិកបោះឆ្នោត

បានផុស

នៅ

ក្នុងកម្មវិធីព័ត៌មានរបស់ទូរទស្សន៍ YTN កាលពីថ្ងៃចន្ទទី២៣ខែកញ្ញាឆ្នាំ២០២៤, ប្រធានការិយាល័យសន្តិសុខជាតិកូរ៉េខាងត្បូង លោក Shin Won-sik បានព្រមានថា ប្រទេសកូរ៉េខាងជើង អាចនឹងបាញ់សាកល្បងអាវុធនុយក្លេអ៊ែរជាថ្មី អំឡុងពេលសហរដ្ឋអាមេរិក រៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនាខែវិច្ឆិកា។

លោក Shin Won-sik (រូបថត៖ Yonhap)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Shin អះអាងថា គ្មានអ្វីជាបញ្ហាចោទឡើយ បើមេដឹកនាំ គីម ជុងអ៊ុន សម្រេចចិត្តធ្វើតេស្តនុយក្លេអ៊ែរលើកទី៧មែន ព្រោះថា ទីក្រុងព្យុងយ៉ាង មានសមត្ថភាពគ្រប់គ្រាន់ក្នុងការធ្វើរឿងនេះ ហើយពួកគេអាចបាញ់សាកល្បងគ្រប់ពេលដែលពួកគេចង់។

លោក Shin បានព្រមានបែបនេះដោយសំអាងទៅលើដំណើរចុះត្រួតពិនិត្យរបស់លោក គីម ទៅកាន់រោងចក្រចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមកាលពីដើមខែនេះ។ លោក Shin មានជំនឿចិត្តថា កូរ៉េខាងជើង កំពុងព្យាយាមទាញចំណាប់អារម្មណ៍ពីពិភពលោក ឲ្យងាកមកផ្តោតការយកចិត្តទុកដាក់លើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនវិញ អំឡុងពេលអាមេរិកបោះឆ្នោត។

ការព្រមានរបស់លោក Shin នេះទៀតសោត កើតឡើងមួយសប្តាហ៍បន្ទាប់ពី រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង អះអាងពីជោគជ័យនូវការ​បាញ់​សាកល្បង​​​មីស៊ីល​ប៉ាលិស្ទិក​ប្រភេទ​ថ្មី ដែល​មាន​សមត្ថភាព​អាច​បំពាក់​ក្បាល​គ្រាប់​យក្ស។

លោក គីម ជុងអ៊ុន មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង កំពុង​ឈរ​មើល​ការ​បាញ់​​សាកល្បង​មីស៊ីល (រូបភាព៖ KCNA)

តាមការចុះផ្សាយរបស់ KCNA, មីស៊ីល​ប្រភេទ​​ថ្មី​របស់​កូរ៉េ​ខាង​ជើង ​ឈ្មោះ​ Hwasongpho-11-Da-4.5 មាន​បំពាក់​ក្បាល​គ្រាប់​ទម្ងន់​៤.៥​តោន ហើយការ​បាញ់​សាកល្បងនេះ ​មាន​គោល​បំណង​​បញ្ជាក់​អំពី​ភាព​ត្រឹមត្រូវ​នៃ​ការ​បាញ់​ខ្នាត​មធ្យម​នៅ​រយៈ​ចម្ងាយ​៣២០​គីឡូម៉ែត្រ និង​ថាមពល​បំផ្ទុះ​នៃ​ក្បាល​គ្រាប់​ខ្នាត​យក្ស​ជាមួយ​នឹង​មីស៊ីល​ដែល​បាញ់​ចេញ​ដោយ​ប្រើ​ក្បាល​គ្រាប់​​ប្រភេទ​នេះ។

ក្បាល​គ្រាប់​យក្ស​ គឺ​ជា​អាវុធ​មួយ​នៅ​ក្នុង​ចំណោម​​សព្វាវុធ​បច្ចេកវិទ្យា​​ជាន់​ខ្ពស់​របស់​កូរ៉េ​ខាង​ជើង ដែល​លោក គីម ធ្លាប់​​ប្រកាស​អភិវឌ្ឍ​អំឡុងកិច្ច​ប្រជុំ​បក្ស​​​ក្នុង​ឆ្នាំ​២០២១ ហើយ​កាល​ណោះ​លោក​ក៏​​បាន​លើក​ឡើង​អំពី​ការ​អភិវឌ្ឍ​ផ្កាយរណប​ឈ្លបការណ៍​យោធា និង​មីស៊ីល​ប៉ាលិស្ទិក​​អន្តរ​ទ្វីប​ដោយ​​​ប្រើ​ប្រភេទ​​​ឥន្ធនៈ​រឹង​ផង​ដែរ។

លើសពីនេះ នៅ​ខែ​កក្កដា កូរ៉េ​ខាង​ជើង​បាន​បញ្ជាក់​ថា ខ្លួន​​ទទួល​ជោគជ័យ​ក្នុង​ការ​បាញ់​សាកល្បង​នូវ​មីស៊ីល​បំពាក់​ក្បាល​គ្រាប់​ច្រើន​ក្នុង​ពេល​តែ​មួយ​ ប៉ុន្តែ​ពេលនោះខាង​យោធា​កូរ៉េ​ខាង​ត្បូង បាន​ច្រានចោល​ ដោយ​និយាយ​ថា ការ​លើក​ឡើង​នេះ​គឺ​ជា «ការ​បោកប្រាស់» ពោល​គឺ​​ការ​បាញ់​សាកល្បង​ទទួល​បរាជ័យ និង​​មីស៊ីល​បាន​ផ្ទុះ​នៅ​កណ្ដាល​អាកាស៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ កូរ៉េ​ខាង​ជើង បាញ់​សាកល្បង​មីស៊ីល​បំពាក់​ក្បាល​គ្រាប់យក្ស​ដោយ​ជោគជ័យ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម