ព័ត៌មានអន្ដរជាតិ
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
សារព័ត៌មាន VN Express ចុះផ្សាយថា ប្រទេសវៀតណាម បានចេញការព្រមានអំពីវត្តមានព្យុះខ្លាំងចំនួន៥ទៀត ដែលនឹងមកវាយប្រហារប្រទេសនៅ៣ខែចុងក្រោយនៃឆ្នាំ២០២៤នេះ។

តាមការព្យាកររបស់វិទ្យាស្ថានឧតុនិយម ជលសាស្ត្រ និងបម្រែបម្រួលអាកាសធាតុ, ចាប់ពីខែតុលាដល់ខែធ្នូ បាតុភូត La Nina នឹងបង្កើតឲ្យមានព្យុះចំនួន៥ នៅសមុទ្រចិនខាងត្បូង ហើយក្នុងនោះមានព្យុះ ២ទៅ៣ នឹងវាយប្រហារធ្ងន់ធ្ងរលើដីគោកវៀតណាម ខណៈព្យុះផ្សេងទៀតនឹងវាយប្រហារដែនទឹក។
ក្នុងការព្យាករនោះដែរ, ចាប់ពីខែតុលាដល់ខែវិច្ឆិកា ភ្លៀងធ្លាក់នៅភាគខាងជើង នឹងឈានដល់កម្រិតខ្ពស់ជាងឆ្នាំមុនៗដល់ទៅ ១០-២០%ឯណោះ ខណៈតំបន់ភ្នំ កម្រិតភ្លៀងធ្លាក់ក៏ខ្ពស់ជាងឆ្នាំមុនៗ ៥-១០%ដែរ។

ខេត្តដែលនឹងរងគ្រោះខ្លាំងគឺ Quang Binh និង Quang Tri ដោយនៅទីនោះ នឹងមានភ្លៀងធ្លាក់ក្នុងកម្រិត ១០០-២០០មិល្លីម៉ែត្រ ពោលគឺខ្ពស់ជាងកម្រិតមធ្យមពី ១០-១៥មិល្លីម៉ែត្រ។
លើសពីនេះ ឥទ្ធិពលព្យុះទាំង៥ ក៏នឹងបង្កហានិភ័យគ្រោះទឹកជំនន់និងបំណាក់ដីផងដែរ ជាពិសេសនៅភាគខាងជើង។ ចំណែកនៅភាគកណ្តាលវិញ វៀតណាមក៏ចេញការព្រមានអំពីគ្រោះទឹកជំនន់ធ្ងន់ធ្ងរផងដែរ ចាប់ពីខែតុលាដល់ខែធ្នូ ខណៈកម្ពស់ទឹកទន្លេចំនួន៣នឹងហក់ឡើងដល់កម្រិតប្រកាសអាសន្ន។

សូមបញ្ជាក់ថា ចាប់តាំងពីដើមឆ្នាំនេះមក សមុទ្រចិនខាងត្បូង បានបង្កើតព្យុះចំនួន៤រួចទៅហើយ ដែលក្នុងនោះ យ៉ាកជី គឺជាព្យុះសាហាវបំផុត ដោយវាយប្រហារភាគខាងជើងប្រទេសវៀតណាមយ៉ាងធ្ងន់ធ្ងរ បណ្តាលឲ្យមានការខូចខាតយ៉ាងដំណំ សម្លាប់មនុស្ស២៩៩នាក់ បាត់ខ្លួន៣៤នាក់ និងទឹកជន់លិចផ្ទះជាង៧០ ០០០ខ្នង។
លើសពីនេះ ព្យុះយ៉ាកជី ក៏បង្កការខាតបង់ផ្នែកសេដ្ឋកិច្ចក្នុងទំហំទឹកប្រាក់ ៦១ ០០០ពាន់លានដុង ផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ វៀតណាម បើកទឹក ចេញពីទំនប់វារីអគ្គិសនីធំបំផុតនៅភាគខាងត្បូង

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម២៤ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១៤ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ