ព័ត៌មានអន្ដរជាតិ
ម្ចាស់ Telegram ថាខ្លួននឹងផ្តល់ទិន្នន័យអ្នកប្រើប្រាស់ដល់អាជ្ញាធរតាមដីកា
Telegram នឹងប្រគល់អាសយដ្ឋាន IP និងលេខទូរស័ព្ទរបស់អ្នកប្រើប្រាស់ទៅកាន់អាជ្ញាធរតាមដីកាស្វែងរក ឬសំណើផ្លូវច្បាប់ដែលមានសុពលភាពផ្សេងទៀត។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី២៤ខែកញ្ញានេះ។

នាយកប្រតិបត្តិTelegram លោក Pavel Durov បានការបង្ហោះសារនៅលើបណ្តាញសង្គម Telegram កាលពីថ្ងៃចន្ទថា ការផ្លាស់ប្តូរលក្ខខណ្ឌនៃសេវាកម្ម និងគោលការណ៍ឯកជនភាព «គួរលុបបំបាត់ឧក្រិដ្ឋជន ខណៈពេលដែល ៩៩,៩៩៩ ភាគរយនៃអ្នកប្រើប្រាស់ Telegram មិនជាប់ពាក់ព័ន្ធជាមួយឧក្រិដ្ឋកម្ម តែមាន ០,០០១ ភាគរយ ដែលជាប់ពាក់ព័ន្ធក្នុងសកម្មភាពខុសច្បាប់បង្កើតរូបភាពមិនល្អសម្រាប់វេទិកាទាំងមូល ដែលធ្វើឱ្យផលប្រយោជន៍របស់អ្នកប្រើប្រាស់ជិតពាន់លាននាក់របស់យើងប្រឈមនឹងហានិភ័យ»។
សេចក្តីប្រកាសនេះគឺជាការផ្លាស់ប្តូរដ៏សំខាន់មួយសម្រាប់លោក Durov ដែលជាសហស្ថាបនិកនៃវេទិកានេះកើតនៅប្រទេសរុស្ស៊ីដែលត្រូវបានចាប់ខ្លួនដោយអាជ្ញាធរបារាំងកាលពីខែមុននៅឯព្រលានយន្តហោះមួយនៅភាគខាងជើងនៃទីក្រុងប៉ារីស។ ប៉ុន្មានថ្ងៃក្រោយមក ព្រះរាជអាជ្ញានៅទីនោះបានចោទប្រកាន់គាត់ពីបទបើកសកម្មភាពឧក្រិដ្ឋកម្មនៅលើវេទិកានេះ។ ការចោទប្រកាន់លើរូបលោករួមមានច្រើនរូបភាពដូចជា ការផ្សព្វផ្សាយរូបភាពបំពានលើកុមារ និងការជួញដូរគ្រឿងញៀន លោកក៏ត្រូវបានចោទប្រកាន់ផងដែរពីបទមិនគោរពតាមច្បាប់។
ជាការឆ្លើយតបលោក Durov ដែលបានបដិសេធការចោទប្រកាន់នេះ បានរិះគន់អាជ្ញាធរភ្លាមៗបន្ទាប់ពីការចាប់ខ្លួនរបស់គាត់ដោយនិយាយថា ការឱ្យគាត់ទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មដែលប្រព្រឹត្តដោយភាគីទីបីនៅលើវេទិកាគឺ «គួរឱ្យភ្ញាក់ផ្អើល»និង «ការយល់ខុស»។ ហើយកាលពីថ្ងៃច័ន្ទ លោក Durov បាននិយាយថា កម្មវិធីនេះ ឥឡូវនេះកំពុងប្រើប្រាស់ក្រុមអ្នកសម្របសម្រួលដែលកំពុងប្រើប្រាស់បញ្ញាសិប្បនិម្មិត ដើម្បីលាក់មាតិកាដែលមានបញ្ហា។ ប៉ុន្តែវាទំនងជាមិនគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការនៅក្រោមច្បាប់របស់បារាំង ឬអឺរ៉ុបនោះទេ នេះបើយោងតាមលោក Daphne Keller នៅមជ្ឈមណ្ឌលអ៊ីនធឺណិត និងសង្គមនៃសាកលវិទ្យាល័យស្ទែនហ្វដ។

គួររម្លឹកថាការចាប់ខ្លួននាយកប្រតិបត្តិវ័យ ៣៩ ឆ្នាំរូបនេះបានបង្កឱ្យមានការជជែកវែកញែកអំពីអនាគតនៃការការពារការលើកម្មវិធីនេះ។ បន្ទាប់ពីការឃុំខ្លួនលោក Durov មនុស្សជាច្រើនបានចាប់ផ្តើមចោទសួរថា តើ Telegram ពិតជាកន្លែងមានសុវត្ថិភាពសម្រាប់អ្នកប្រឆាំងនយោបាយឬអត់ បើយោងតាមលោក John Scott-Railton ដែលជាអ្នកស្រាវជ្រាវជាន់ខ្ពស់នៅ University of Toronto’s Citizen Lab និបានបន្ថែមថា Telegram មិនបានផ្តល់ភាពច្បាស់លាស់ច្រើនអំពីរបៀបដែលក្រុមហ៊ុននឹងដោះស្រាយការទាមទារនាពេលអនាគតនោះទេ។
គួរបញ្ជាក់ថាអ្នកជំនាញផ្នែកសន្តិសុខតាមអ៊ីនធឺណិតបាននិយាយថា មានប្រព័ន្ធគ្រប់គ្រងខ្សោយជាងមុនក្នុងការសម្របសម្រួលមាតិកាជ្រុលនិយម និងខុសច្បាប់ជាងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម និងកម្មវិធីផ្ញើសារដែលប្រកួតប្រជែង។ ជាមួយគ្នានេះក្រុមអ្នករិះគន់បាននិយាយថា Telegram បានក្លាយជាចំណុចក្តៅនៃព័ត៌មានមិនពិត រូបអាសអាភាសរបស់កុមារ និងខ្លឹមសារទាក់ទងនឹងភេរវកម្មមួយផ្នែកដោយសារតែលក្ខណៈពិសេសដែលអនុញ្ញាតឱ្យក្រុមមានសមាជិករហូតដល់ ២០០០០០នាក់៕
អត្តបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?