Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល បន្តវាយប្រហារលីបង់, មនុស្សរាប់ម៉ឺននាក់ ត្រូវភៀសខ្លួន ចោលផ្ទះសម្បែង

បានផុស

នៅ

ក្រោយពេលអ៊ីស្រាអែល សម្លាប់មនុស្សជិត៥០០នាក់ក្នុងប្រទេសលីបង់, កងកម្លាំងរបស់លោក​ Benjamin Netanyahu នៅតែបន្តវាយប្រហារគោលដៅក្រុមហេសបូឡា រាប់រយកន្លែងទៀត ខណៈពលរដ្ឋរាប់ម៉ឺននាក់ ត្រូវជម្លៀសចេញពីផ្ទះសម្បែង នៅភាគខាងត្បូងឆ្ពោះទៅភាគខាងជើងប្រទេសលីបង់។

ប្រជាជនលីបង់ នាំគ្នាភៀសខ្លួន (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណា តាមតួលេខបឋម, ចំនួនមនុស្សស្លាប់នៅតែ ៤៩២នាក់ដដែល ខណៈការវាយប្រហារថ្មីមិនទាន់មានសេចក្តីរាយការណ៍អំពីជនរងគ្រោះនៅឡើយ។ 

សរុបការវាយប្រហារទាំងអស់គិតត្រឹមរសៀលថ្ងៃអង្គារទី២៤ខែកញ្ញាឆ្នាំ២០២៤, អ៊ីស្រាអែល បានបាញ់មីស៊ីលលើគោលដៅជាង ១ ៦០០កន្លែង កម្ទេចបានឃ្លាំងអាវុធនិងសំណង់ហេដ្ឋារចនាសម្ព័ន្ធដែលប្រើប្រាស់ដោយក្រុមហេសបូឡា ហើយនោះគឺជាថ្ងៃដែលមានមនុស្សស្លាប់ច្រើនបំផុតមិនធ្លាប់មានសោះក្នុងការបាញ់ស្រោចដាក់គ្នាឆ្លងដែនរវាងអ៊ីស្រាអែលនិងហេសបូឡានៅប្រទេសលីបង់ ចាប់តាំងពីឆ្នាំ២០០៦មក។

ទាហានលីបង់ (រូបថត៖ AP)

ជាការតបត ចលនាប្រដាប់អាវុធលីបង់គាំទ្រដោយអ៊ីរ៉ង់ ក៏បាញ់រ៉ុកកែតជាង២០០គ្រាប់ វាយបកទៅភាគខាងជើងប្រទេសអ៊ីស្រាអែលវិញផងដែរ ដោយបណ្តាលឲ្យមនុស្ស២នាក់ រងរបួស។

ក្រៅពីការជម្លៀសមនុស្សទ្រង់ទ្រាយធំ សាលារៀនជាច្រើននៅក្នុងប្រទេសលីបង់ ក៏ត្រូវបង្ខំចិត្តបិទទ្វារផងដែរ ដោយសារតែស្ថានការណ៍កាន់តែធ្ងន់ធ្ងរ ហើយមានសាលាមួយចំនួន ត្រូវគេយកធ្វើជាទីជ្រកកោនសម្រាប់ជនភៀសខ្លួន។

ម្តាយឲ្យកូនបៅទឹកដោះគោក្នុង​រថយន្ត​ ពេល​ភៀស​ខ្លួន​ចេញ​ពី​ភាគ​ខាង​ត្បូង​ប្រទេស​លីបង់ (រូបថត៖ AP)

ពាក់ព័ន្ធភាពតានតឹងនៅមជ្ឈិមបូព៌ានេះដែរ, រដ្ឋមន្ត្រីមកពីក្រុមប្រទេស G7 បានព្រមានក្រោយកិច្ចប្រជុំខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កថា តំបន់មជ្ឈិមបូព៌ាកំពុងប្រឈមនឹងហានិភ័យធ្លាក់ចូលទៅក្នុងជម្លោះកាន់តែរីករាលដាល។

ក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃចន្ទ G7 ប្រកាសថា «សកម្មភាពនិងប្រតិកម្មប្រថុយប្រថាននេះ កំពុងបញ្ឆេះអំពើហិង្សាដ៏គ្រោះថ្នាក់ ហើយអូសទាញតំបន់មជ្ឈិមបូព៌ាទាំងមូល ទម្លាក់ចូលទៅក្នុងជម្លោះតំបន់កាន់តែធ្ងន់ធ្ងរ ជាមួយផលវិបាកដែលគ្រប់គ្នាស្មានមិនដល់»។

ការវាយប្រហារនៅលីបង់ (រូបថត៖ AP)

ចំណែក ចិនក៏ថ្កោលទោស ការវាយប្រហារដ៏សាហាវរបស់អ៊ីស្រាអែល លើប្រទេសលីបង់ដែរ ដោយអ្នកការទូតកំពូលលោក Wang Yi បានប្រាប់សមភាគីលីបង់ Abdallah Bou Habib ថា រដ្ឋាភិបាលទីក្រុងប៉េកាំង គាំទ្រយ៉ាងមុះមុតក្នុងការការពារអធិបតេយ្យភាពនិងសន្តិសុខលីបង់ ហើយសូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការវាយប្រហារនេះ។

រីឯក្រុមរដ្ឋមន្ត្រីការបរទេសអារ៉ាប់ បានចេញការថ្កោលទោសយ៉ាងចាស់ដៃ ចំពោះទង្វើកាន់តែគឃ្លើនរបស់អ៊ីស្រាអែលលើលីបង់ ដោយបញ្ជាក់ជាថ្មីនូវការគាំទ្រយ៉ាងខ្ជាប់ខ្ជួនរបស់ខ្លួនចំពោះរដ្ឋាភិបាលទីក្រុងបេរូតនិងពលរដ្ឋរបស់ពួកគេ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ឡើងកម្តៅ! អ៊ីស្រាអែល សម្លាប់មនុស្សជិត ៥០០នាក់នៅលីបង់ ខណៈអាមេរិក បញ្ជូនទ័ពបន្ថែមទៅ មជ្ឈិមបូព៌ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម