ព័ត៌មានអន្ដរជាតិ
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ
ស្ថានភាពគ្រោះទឹកជំនន់នៅខេត្ត Thanh Hoa ភាគកណ្តាលប្រទេសវៀតណាម កំពុងធ្ងន់ធ្ងរ ដល់ថ្នាក់បង្ខំឲ្យពលរដ្ឋជាង ៦ ០០០នាក់ត្រូវជម្លៀសជាបន្ទាន់ ទៅកាន់ទីទួលសុវត្ថិភាព។

តាមការចុះផ្សាយរបស់ VN Express នៅថ្ងៃអង្គារទី២៤ខែកញ្ញាឆ្នាំ២០២៤, ការជម្លៀសនេះ គឺស្របពេលទឹកទន្លេ Ma ហក់ឡើងខ្លាំង បង្កការជន់លិចទ្រង់ទ្រាយធំ កន្លែងខ្លះលិចដល់ជម្រៅ២ម៉ែត្រនិងកាត់ផ្តាច់ប្រព័ន្ធទូរគមនាគមន៍។
អាជ្ញាធរក្រុង Thanh Hoa ប្រាប់ទៅអ្នកសារព័ត៌មានថា ស្ថានភាពបានឈានដល់កម្រិតព្រួយបារម្ភ ខណៈកម្ពស់ទឹកទន្លេ Ma ហក់ឡើងពី ១០-១៥ សង់ទីម៉ែត្រ រៀងរាល់កន្លះម៉ោងម្តង។
ក្រៅពីជន់លិចកន្លែងទាបៗ, ភ្លៀងធ្លាក់ខ្លាំងរយៈពេល៣ថ្ងៃនៅតំបន់ភ្នំក្នុងខេត្តនេះ ក៏បង្កជាជំនន់ទឹកភ្លៀងជន់លិចផ្ទះសម្បែងប្រជាពលរដ្ឋរាប់ពាន់ខ្នងផងដែរ។ លើសពីនេះ ផ្លូវហាយវ៉េត្រូវរងការខូចខាត ស្រុកខ្លះគ្មានអគ្គិសនីប្រើប្រាស់និងបិទសាលារៀន ហើយសំណង់មួយចំនួន ត្រូវបំណាក់ដីលេបត្របាក់។

ការជម្លៀសប្រជាពលរដ្ឋនេះ កើតឡើងស្របពេលវៀតណាម ក៏ចេញការព្រមានផងដែរ អំពីព្យុះខ្លាំងចំនួន៥ទៀត ដែលនឹងមកវាយប្រហារប្រទេស នៅ៣ខែចុងក្រោយនៃឆ្នាំ២០២៤នេះ។
តាមការព្យាកររបស់វិទ្យាស្ថានឧតុនិយម ជលសាស្ត្រ និងបម្រែបម្រួលអាកាសធាតុ, ចាប់ពីខែតុលាដល់ខែធ្នូ បាតុភូត La Nina នឹងបង្កើតឲ្យមានព្យុះចំនួន៥ នៅសមុទ្រចិនខាងត្បូង ហើយក្នុងនោះមានព្យុះ ២ទៅ៣ នឹងវាយប្រហារធ្ងន់ធ្ងរលើដីគោកវៀតណាម ខណៈព្យុះផ្សេងទៀតនឹងវាយប្រហារដែនទឹក។
សូមបញ្ជាក់ជាថ្មី ចាប់តាំងពីដើមឆ្នាំនេះមក សមុទ្រចិនខាងត្បូង បានបង្កើតព្យុះចំនួន៤រួចទៅហើយ ដែលក្នុងនោះ យ៉ាកជី គឺជាព្យុះសាហាវបំផុត ដោយវាយប្រហារភាគខាងជើងប្រទេសវៀតណាមយ៉ាងធ្ងន់ធ្ងរ បណ្តាលឲ្យមានការខូចខាតយ៉ាងដំណំ សម្លាប់មនុស្ស២៩៩នាក់ បាត់ខ្លួន៣៤នាក់ និងទឹកជន់លិចផ្ទះជាង៧០ ០០០ខ្នង៕
អត្ថបទ៖ សុខ សុវណ្ណ

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១១ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង