ព័ត៌មានអន្ដរជាតិ
អេហ្ស៊ីបផ្តល់អាវុធបន្ថែមដល់សូម៉ាលី ដែលបង្កអរិភាពជាមួយអេត្យូពី
នាវាចម្បាំងអេហ្ស៊ីបមួយគ្រឿងបានប្រគល់ឃ្លាំងអាវុធសំខាន់ទីពីរដល់ប្រទេសសូម៉ាលី រួមទាំងកាំភ្លើងធំ ក្នុងសកម្មភាពដែលទំនងជាបង្កឱ្យមានអរិភាពបន្ថែមទៀតរវាងប្រទេសទាំងពីរ និងអេត្យូពី។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី២៤ខែកញ្ញានេះ។

ក្រសួងការបរទេសអេហ្ស៊ីបបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា មានការដឹកជញ្ជូនជំនួយយោធារបស់អេហ្ស៊ីប បានមកដល់រដ្ឋធានី Mogadishu ប្រទេសសូម៉ាលី ដើម្បីគាំទ្រនិងកសាងសមត្ថភាពរបស់កងទ័ពរបស់ប្រទេសសូម៉ាលី។
ក្រសួងនេះថា ការដឹកជញ្ជូននេះ «បញ្ជាក់ឡើងវិញការកាំទ្ររបស់អេហ្ស៊ីបជួយក្នុងកិច្ចខិតខំប្រឹងប្រែងរបស់សូម៉ាលីក្នុងការអភិវឌ្ឍសមត្ថភាពជាតិដែលចាំបាច់ដើម្បីបំពេញសេចក្តីប្រាថ្នារបស់ប្រជាជនសូម៉ាលីសម្រាប់សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍន៍»។
ការផ្ដល់ជំនួយយោធាជុំដំបូងកាលពីខែសីហារបស់អេហ្ស៊ីបដល់ប្រទេសសូម៉ាលីនេះគឺជាលើកដំបូងក្នុងរយៈពេលជាងបួនទសវត្សរ៍ ខណៈទំនាក់ទំនងរវាងអេហ្ស៊ីប និងសូម៉ាលីបានកើនឡើងនៅឆ្នាំនេះ ដោយសារការមិនទុកចិត្តរួមគ្នារបស់ពួកគេចំពោះប្រទេសអេត្យូពី ដែលជំរុញឱ្យទីក្រុងគែរបញ្ជូនអាវុធជាច្រើនទៅកាន់ទីក្រុង Mogadishu រដ្ឋធានីរបស់ប្រទេសសូម៉ាលី បន្ទាប់ពីប្រទេសទាំងនោះបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខរួមគ្នាកាលពីខែសីហា។
យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា នាវាចម្បាំងអេហ្ស៊ីប បានចាប់ផ្តើមផ្ទុកអាវុធកាលពីថ្ងៃអាទិត្យ ហើយកងកម្លាំងសន្តិសុខបានបិទមាត់ផ្លូវសមុទ្រ និងផ្លូវជុំវិញកាលពីថ្ងៃអាទិត្យ និងថ្ងៃចន្ទ ខណៈដែលក្បួនរថយន្តបានដឹកអាវុធទៅកាន់អគារក្រសួងការពារជាតិ និងមូលដ្ឋានយោធានៅក្បែរនោះទៅកាន់កំពុងផែ ។

គួរបញ្ជាក់ថាប្រទេសអេត្យូពីបានខឹង ប្រទេសសូម៉ាលី ជុំវិញកិច្ចព្រមព្រៀងបឋមក្នុងខែមករាជាមួយតំបន់ដាច់ចេញពីប្រទេសសូម៉ាលី ដើម្បីជួលដីសម្រាប់កំពង់ផែជាថ្នូរនឹងការទទួលស្គាល់ឯករាជ្យរបស់ខ្លួនពីប្រទេសសូម៉ាលី។
ប្រទេសអេត្យូពីក៏មានទាហានយ៉ាងហោចណាស់៣០០០នាក់ដែលឈរជើងនៅក្នុងប្រទេសសូម៉ាលីដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើមរក្សាសន្តិភាពដែលហៅថាបេសកកម្មផ្លាស់ប្តូរសហភាពអាហ្រ្វិកនៅសូម៉ាលី (ATMIS) ដែលកំពុងធ្វើការដើម្បីបង្ក្រាបការបះបោរប្រដាប់អាវុធដែលមានទាហានប្រមាណ៥០០០-៧០០០ នាក់ត្រូវបានដាក់ពង្រាយនៅក្នុងតំបន់ផ្សេងទៀតក្រោម កិច្ចព្រមព្រៀងទ្វេភាគី ខណៈសូម៉ាលីចង់ឱ្យទាហានអេត្យូពីទាំងអស់ចាកចេញនៅចុងឆ្នាំនេះ និងលុបចោលកិច្ចព្រមព្រៀងនោះ។
ទន្ទឹមនឹងនេះដែរ ប្រទេសអេហ្ស៊ីបដែលមានជម្លោះជាមួយប្រទេសអេត្យូពីអស់រយៈពេលជាច្រើនឆ្នាំជុំវិញការសាងសង់ទំនប់វារីអគ្គិសនីដ៏ធំល្វឹងល្វើយរបស់ Addis Ababa នៅលើផ្នែកក្បាលទឹកនៃទន្លេ Nile បានថ្កោលទោសកិច្ចព្រមព្រៀងរបស់ប្រទេស Somaliland ។
គួររម្លឹកថានៅក្នុងខែមករាឆ្នាំនេះ ប្រធានាធិបតីអេហ្ស៊ីប Abdel Fattah el-Sisi បាននិយាយថាប្រទេសលោកឈរជាមួយសូម៉ាលី។ លោក El-Sisi បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានជាមួយលោក Hassan Sheikh Mohamud ខណៈពេលដែលលោកមកសួរសុខទុក្ខប្រធានាធិបតីសូម៉ាលីថា «អេហ្ស៊ីបនឹងមិនអនុញ្ញាតឱ្យនរណាម្នាក់គំរាមកំហែងសូម៉ាលី ឬប៉ះពាល់ដល់សន្តិសុខរបស់ខ្លួនឡើយ»។
លើសពីនេះទីក្រុងគែរក៏បានផ្តល់ជូនផងដែរក្នុងការរួមចំណែកដល់ទាហានក្នុងបេសកកម្មរក្សាសន្តិភាពថ្មីមួយនៅក្នុងប្រទេសសូម៉ាលី ទោះបីជាខ្លួនមិនបានធ្វើអត្ថាធិប្បាយលើបញ្ហានេះជាសាធារណៈក៏ដោយ៕
អត្ថបទ៖ ប៊ុន សុភាព

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យបំផ្លាញផ្ទះមួយខ្នងទាំងព្រឹកនៅបាត់ដំបង